កប្បកប្បមាន ៤ យ៉ាងគឺ ៖ ១‑អាយុកប្ប ២‑អន្តរកប្ប ៣‑អសង្ខេយ្យកប្ប និង ៤‑មហាកប្ប ។ អាយុកប្បសម័យណាដែលមនុស្សមានអាយុឡើងដល់ ១ អសង្ខេយ្យឆ្នាំ ឬថយចុះមករហូតដល់ ១០ ឆ្នាំ ជាអាយុក្ខ័យ កាន់យកតាមកេណ្ឌអាយុរបស់មនុស្សក្នុងសម័យកាលនោះជា «អាយុកប្ប» ។ ដូចក្នុងសម័យពុទ្ធកាល អាយុខ័យរបស់មនុស្សមានចំនួន ១០០ ឆ្នាំ រាប់ថា ១០០ ឆ្នាំ ជាអាយុកប្ប ។ ក្នុងបច្ចុប្បន្នកាលនេះ អាយុខ័យរបស់មនុស្សមាន ៧៥ ឆ្នាំ ចាត់ថា អាយុ ៧៥ ឆ្នាំនេះ ជាអាយុកប្ប ។ អន្តរកប្បពិធីរាប់អន្តរកប្បដូច្នេះគឺក្នុងសម័យដើមកប្បមនុស្សមានអាយុវែងរហូត ១ អសង្ខេយ្យឆ្នាំជាអាយុកប្ប រហូតថយចុះមកដល់ ១០ ឆ្នាំ ហើយក៏ឡើងទៅវិញរហូត ១ អសង្ខេយ្យឆ្នាំទៀត ហើយថយចុះមកដល់ ១០ ឆ្នាំវិញ ហើយឡើងពី ១០ ឆ្នាំ ទៅដល់ ១ អសង្ខេយ្យ ១ គូនេះហៅថា «១ អន្តរកប្ប» ។ អសង្ខេយ្យកប្បចំនួនអន្តរកប្បដូចពោលមកហើយ កាលគ្រប់ ៦៤ អន្តរកប្ប រាប់ជា «១ អសង្ខេយ្យកប្ប» ។ អាចារ្យខ្លះពោលថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យខ្លះទៀតពោលថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យហោរាសាស្ត្របុរាណថា ១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។ អសង្ខេយ្យកប្បមាន ៤ យ៉ាងគឺ ៖ សំវដ្ដអសង្ខេយ្យកប្បខណៈដែលចក្រវាលមានចំនួន ១ សែនកោដិចក្រវាលកំពុងវិនាសហៅថា «សំវដ្ដអសង្ខេយ្យកប្ប» មានវចនត្ថៈថា «កប្បកំពុងវិនាសឈ្មោះថា សំវដ្ដៈ» ។ សំវដ្ដដ្ឋាយីអសង្ខេយ្យចក្រវាលដែលត្រូវវិនាសអស់ដោយមិនមានអ្វីសេសសល់ មានតែភាពទទេហៅថា «សំវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «ចក្រវាលដែលបានវិនាសទៅហើយ មានតែភាពវិនាសតាំងនៅហៅថា សំវដ្ដដ្ឋាយី» ។ វិវដ្ដអសង្ខេយ្យកាលចក្រវាលត្រូវវិនាសអស់រលីងហើយ ក៏ផ្ដើមកកើតឡើងថ្មីហៅថា «វិវដ្ដអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលកើតឡើង ឬចម្រើនកើតឡើងតាមលំដាប់ហៅថា វិវដ្ដៈ» ។ វិវដ្ដដ្ឋាយីអសង្ខេយ្យចក្រវាលដែលផ្ដើមឡើងសាថ្មីនោះ បានតាំងនៅជាប្រក្រតី សែនកោដិចក្រវាល ផែនដី ភ្នំ ដើមឈើ មហាសមុទ្រ ស្ទឹង ព្រះអាទិត្យ ព្រះចន្ទ តារាផ្សេងៗ មនុស្ស សត្វ ក៏មានប្រាកដគ្រប់យ៉ាងហៅថា «វិវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលចម្រើនឡើងព្រមហើយ ដោយស្ថានទីផ្សេងៗ និងតាំងនៅជាប្រក្រតីហៅថា វិវដ្ដដ្ឋាយី» ។ មហាកប្បការរាប់ឲ្យគ្រប់ទាំង ៤ អសង្ខេយ្យកប្បដូចពោលមកនេះឯងស្មើនឹង «១ មហាកប្ប» ។ ប្រភេទនៃកប្បកប្ប (kalpa) គឺកាលដ៏យូរអង្វែងតាមការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ ។ កប្បចែកចេញជាពីរ គឺ សុញ្ញកប្ប និង អសុញ្ញកប្ប ។ សុញ្ញកប្បគឺកប្បគ្មានព្រះពុទ្ធត្រាសដឹង ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖
សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។ អសុញ្ញកប្បអសុញ្ញកប្ប មកពី អ + សុញ្ញ + កប្ប
|
Portal di Ensiklopedia Dunia