កិន្នរកិន្នរ និងកិន្នរី គឺជាសត្វដែលមាននៅក្នុងព្រៃហិមពាន្ត ដែលមានរាងកាយផ្នែកខាងលើជាមនុស្ស ខាងក្រោមជាសត្វ។ មានស្លាប អាចហោះហើរបាន។ នៅក្នុងវចនានុក្រមខ្មែរ បានផ្ដល់និយមន័យថា «ឈ្មោះបក្សីមួយប្រភេទ ថាមានរូបដូចមនុស្ស មានស្លាបហើរបាន មាននិយាយតែក្នុងរឿងបុរាណ។» ![]() និយមន័យពាក្យ «កិន្នរ» នេះសំដៅលើពពួកសត្វកិន្នរទាំងឡាយ មានទាំងញី មានទាំងឈ្មោល និងសំដៅកិន្នរឈ្មោលផងដែរ ចំណែកឯពាក្យ «កិន្នរី» សំដៅលើកិន្នរដែលជាភេទញី តែមួយមុខប៉ុណ្ណោះ។ និទានជាតកតាមតំណាលនិទានថា កិន្នរ និងកិន្នរី នេះអាស្រ័យនៅក្នុងព្រៃហិមពាន្ត ជើងភ្នំកៃលាស ហើយដែលជាសត្វមួយប្រភេទមានប្រាកដនៅក្នុងសិល្បៈបុរាណខ្មែរ ក៏ដូចជានៅក្នុងអក្សរសិល្ប៍ខ្មែរ ក៏មាននិយាយដល់ប្រភេទសត្វនេះដែរ ដូចជារឿងព្រះសុធន នាងកែវមនោរាហ៍ ជាដើម។ល។ នៅក្នុងជាតកវិញ នៅមាននិយាយអំពីរឿងកិន្នរនេះដែរ។[១] ឈុតរបាំឈុតកិន្នរ ជាសម្លៀកបំពាក់របាំបុរាណខ្មែរ ក្នុងសម័យរជ្ជកាលព្រះរាជាស៊ីសុវត្ថិច្នៃឡើងពីគ្រឿងសម្ភារឧបភោគ ។ ដែលត្រូវបានចំណាយពេលឌីហ្សាញ ។[២] តន្ត្រីនៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ គេតែងប្រដូច នារីក្រមុំស្អាត ទៅនឹងកិន្នរី ផងដែរ៕ ឧទាហរណ៍ បទ កិន្នរ ភ្លេងការប្រពៃណី ភ្លេងខ្មែរ ឬថ្មីៗនេះបទចម្រៀង «កិន្នរ» ជាមួយតារាចំរៀង នៅឆ្នាំ ២០២១ ផលិតដោយ ក្លាបយ៉ាហ៊ែន ផង ។ ឯកសារយោង |
Portal di Ensiklopedia Dunia