កូរ៉េក្រោមការគ្រប់គ្រងរបស់ជប៉ុននៅឆ្នាំ១៨០០ជាង ប្រទេសទាំងពីរ កូរ៉េ និង ជប៉ុន គឺជារាជាណាចក្របែបបុរាណ ប៉ុន្តែនៅពាក់កណ្ដាលសតវត្សទី១៩ ពិភពលោកបានផ្លាស់ប្ដូយ៉ាងលឿន ពួកលោកខាងលិចបានបង្ខំអោយប្រទេសនៅអាសុី បើកព្រំដែនរបស់ពួកគេក្នុងការជួញដូរ ប្រវត្តិសាស្រ្ដនៅឆ្នាំ១៨៥៤ កងទ័ពជើងទឹកអាមេរិចបានបង្ខំ ជប៉ុនអោយបើកព្រំដែនក្នុងការជួញដូរ នេះនាំមកនៅ ចលនាទំនើបកម្មមីជីនៅឆ្នាំ១៨៦៨។ ជប៉ុនបានព្យាយាមស្ដារប្រទេសអោយក្លាយជាប្រទេសមានវិស័យឧស្សាហកម្មននិងទំនើបកម្មព្រមទាំងកងទ័ពបែបទំនើប តែកូរ៉េវិញ គឺផ្ទុយពីជប៉ុន អោយកូរ៉េនៅតែរក្សានយោបាយបិទប្រទេសពីប្រទេសខាងក្រៅ ក្រោមឥទ្ធិពល រាជវង្សឈីង ![]() ជប៉ុនឃើញ កូរ៉េជាដែនដីដែលខ្លួនអាចពង្រីកឥទ្ធិពលបាន ព្រោះតែការបះបោរបស់កសិករកូរ៉េនៅឆ្នាំ ១៨៩៤ ព្រោះកសិករទាំងនោះមិនចូលចិត្ត ឥទ្ធិពល លោកខាងលិច រួមទាំង កំហឹងលើរដ្ធភិបាលដែលពុករលួយនិងយកពន្ធថ្លៃៗ ជប៉ុនឃើញថា នេះជាឱកាសរបស់ខ្លួនក្នុងការចូលរួមច្បាំងដណ្ដើមយកកូរ៉េពីចិន ដោយស្ដេចកូរ៉េបានស្នើសូមជំនួយពីចិន ដើម្បីប្រឆាំងនិងពួកបាតុករ ឯជប៉ុនបានគាំទ្រពួកបាតុករ
![]() វាយកម្ទេចរុស្សីបានយ៉ាងស្រួល បណ្ដាលអោយពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ចាប់តាំងពីពេលនោះមកជប៉ុនបានក្លាយជាមហាអំណាចនៅអាសុី ក្រោយសង្គ្រាម ជប៉ុនបង្ខំ ចុះកិច្ចសន្យាលើ សន្ធិសញ្ញាអឺលសា ប្រែកូរ៉េទៅជា ប្រទេសក្រោមអាណាព្យាបាលជប៉ុន កូរ៉េបានបាត់បង់អ្វីទាំងអស់ មិនថា សុទ្ធសេរីភាព នយោបាយ រាជាការ ជប៉ុនជាអ្នកចាត់ចែងទាំងអស់ អធិរាជ ហ្គូជូង បានព្យាយាម ប្រឆាំងនិងបដិសេព ប៉ុន្តែត្រូវបានគេបង្ខំអោយដាក់រាជ្យនៅឆ្នាំ ១៩០៧ នៅឆ្នាំ១៩១០ ជប៉ុនបានបង្ខំអោយ កូរ៉េចុះកិច្ចសន្យា ឧបសម្ព័ន្ធជប៉ុន-កូរ៉េដើម្បីព្រមទទួលស្គាល់ថាកូរ៉េជាដែនអាណានិគមជប៉ុន ចាប់ពីពេលនោះមក ជប៉ុនបានប្ដូឈ្មោះ ដែនដីកូរ៉េ ទៅជា ឆូសេន ហើយវាត្រូវបានគ្រប់គ្រង់ពីរដ្ធាភិបាលជប៉ុន នៅ កីជូ ឬ សេអ៊ូល បច្ចុប្បន្ន |
Portal di Ensiklopedia Dunia