កោះសមុយ![]() ![]() ![]() កោះសមុយ (ជាភាសាអង់គ្លេស៖Ko Samui,ជាភាសាថៃ៖ เกาะสมุย) គឺជាកោះមួយនៅខាងកើតឆ្នេរនៃចំរៀកដីក្រា នៅក្នុងខេត្តស៊ុរ៉ាតថារ៉ានីរបស់ប្រទេសថៃ។ វាជាកោះធំជាងគេទី៣របស់ថៃ ដែលមានផ្ទៃដី ២២៨,៧គ.ម២និងមានប្រជាជន ៤៧ ៨៧៤នាក់ (ស្ថិតិឆ្នាំ២០០៦)។ ប្រវត្តិកោះសមុយប្រហែលជាមានមនុស្សមករស់នៅតាំងពី១៥សតវត្សរ៍មុនមកម៉្លេះ។ អ្នកដែលមករស់នៅកោះនេះមុនគេត្រូវបានគេជឿថាជាក្រុមអ្នកនេសាទមកពីឧបទ្វីបម៉ាឡេ និងតំបន់ភាគខាងត្បូងចិន។ កោះនេះត្រូវបានកត់ត្រានៅក្នុងផែនទីឆ្នាំ១៦៨៧របស់ចិន ដោយមានឈ្មោះថា ភូឡូខរណាម។ ឈ្មោះថាសមុយនេះគេមិនដឹងច្បាស់លាស់ពីប្រភពទេ។ រហូតមកដល់ចុងសតវត្សរ៍ទី២០ កោះសមុយជាសហគមន៍ស្វ័យគ្រប់គ្រងនៅដាច់ដោយឡែក និងមានទំនាក់ទំនងតិចតួចណាស់ជាមូយថៃដីគោក។ ភូមិវិទ្យាកោះសមុយស្ថិតនៅក្នុងឈូងសមុទ្រថៃ ចំងាយប្រហែល៣៥គ.មភាគឦសានទីរួមខេត្តស៊ុរ៉ាតថានី។ នៅជុំវិញកោះនេះមានកោះតូចៗ៦ទៀតដែលក្នុងនោះជាផ្នែករបស់ឧទ្យានវារីជាតិអង់ថង។ កោះនេះមានរាងស្ទើរមូលនិងមានអង្កត់ផ្ចិតប្រហែល១៥គ.ម។ ចំនុចកណ្ដាលរបស់កោះនេះជាព្រៃភ្នំស្ទើរគ្មានមនុស្សរស់នៅ ចំនែកតំបន់ទំនាបត្រូវបានតភ្ជាប់ដោយផ្លូវថ្នល់តែមួយខ្សែគត់ដែលរត់មូយជុំកោះ។ ក្រុងចាស់របស់កោះឈ្មោះណាថងដែលស្ថិតនៅច្រាំងនិរតី នៅតែជាកំពង់ផែនេសាទនិងដឹកជញ្ជូនចំបងរបស់កោះ។ ណាថងជាកន្លែងដែលរដ្ឋបាលក្រុងតំបន់តាំងនៅនិងជាចក្រពាណិជ្ជកម្មរបស់អ្នកកោះ។ រដ្ឋបាលកោះសមុយចែកចេញជាឃុំដូចតទៅ៖ 1. អាងថង 2. លិផៈណយ 3. ថ្លិងង៉ាម 4. ណាមឿង 5. ម៉ាក់រ៉េត 6. បភុត 7. ម៉ែណាម ប្រជាជនកោះសមុយមានប្រជាជនប្រហែល ៤៥ ០០០នាក់ ដែលប្រកបរបរចិញ្ចឹមជីវិតដោយសេវាកម្មក្នុងវិស័យទេសចរណ៍ និងការនាំចេញដូងនិងកៅស៊ូ។ កោះនេះមានអាកាសយាន្តដ្ឋានផ្ទាល់ខ្លូនគឺអាកាសយាន្តដ្ឋានសមុយ ដែលមានជើងយន្តហោះហោះទៅនិងមករាល់ថ្ងៃពីក្រុងបាងកកនិងអាកាសយាន្តដ្ឋានសំខាន់ៗផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ កំនើនសេដ្ឋកិច្ចពីវិស័យទេសចរណ៍បាននាំមកនូវវិបុលភាពមកដល់កោះ ក៏ប៉ុន្តែវាក៏បានផ្លាស់ប្ដូរបរិស្ថាននិងវប្បធម៌របស់កោះផងដែរ។ នេះជាដើមហេតុនៃជំលោះរវាងអ្នករស់នៅក្នុងស្រុកនិងជនចំនូលថ្មីមកពីតំបន់ដ៏ទៃទៀតក្នុងប្រទេសថៃក៏ដូចជាពីបរទេស។ សេដ្ឋកិច្ចកាលពីដើមសេដ្ឋកិច្ចរបស់កោះពឹងផ្អែកលើកសិកម្មចំការព្រៃដុត នេសាទ និងចំការដូង។ ប៉ុន្តែតាំងពីទសវត្សរ៍ទី៨០មក វិស័យទេសចរណ៍បានក្លាយជាចលករសំខាន់ជាងគេក្នុងសេដ្ឋកិច្ចរបស់កោះ។ ការស្ថាបនាបណ្ដាញអ៊ីនធើណិតមានល្បឿនលឿននិងមានស្ថេរភាព ក្នុងពេលថ្មីៗនេះបានធ្វើអោយកោះសមុយក្លាយជាទីតាំងសមស្របសំរាប់សហគ្រាសអាស្រ័យវិស័យIT។ ការណ៍នេះនិងជួយអោយមានកំនើងប្រភេទការងារនៅលើកោះថែមទៀត។ អាកាសធាតុល្អនិងភាពងាយស្រួលក្នុងការធ្វើដំនើរទៅ ធ្វើអោយកោះសមុយក្លាយជាទីទាក់ទាញវិនិយោគទុនពីបរទេសយ៉ាងសំខាន់។
ទីទាក់ទាញទេសចរណ៍![]() ![]()
|
Portal di Ensiklopedia Dunia