កំណប់តន្ត្រីដូនតាកំណប់តន្ត្រីដូនតា ជាលទ្ធផលដែលកើតចេញពីការរកឃើញឡើងវិញនូវស្នាដៃមួយដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ១៩២១ និងការស្រាវជ្រាវមួយចំនួន។ កំណប់តន្ត្រីដូនតាគឺជាកម្រងបទចម្រៀងប្រពៃណីខ្មែរដែលត្រូវបានប្រគុំ និងបកស្រាយដោយអ្នកចម្រៀងសម័យបច្ចុប្បន្ន។ គម្រោងផលិតអាល់ប៊ុមស៊ីឌីនេះស្ថិតនៅក្រោមការឧបត្ថម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងរក និងផ្ដល់ជីវិតឡើងវិញដល់កម្រងបទចម្រៀង និងតន្ត្រីខែ្មរដែលត្រូវបានគេបំភ្លេចចោលជាយូរណាស់មកហើយ។ នៅលើគម្របអាល់ប៊ុមស៊ីឌីនេះមានឈ្មោះជាភាសាអង់គ្លេសថា "Cambodian Forgotten Songs" ។ ស៊ីឌីនេះមានបទចម្រៀងចំនួន៨បទ និងមានកូនសៀវភៅ ដែលដាក់បញ្ចូលទំនុកច្រៀងជាភាសាខ្មែរ និងអង់គ្លេស រួមទាំងរូបថត ដែលដែលត្រូវបានថតក្នុងអំឡុងពេលថតសំឡេង [១]។ ប្រវត្តិដើមនៅឆ្នាំ១៩២១ សៀវភៅចម្រៀងច្រៀងជាភាសាខ្មែរត្រូវបានបោះពុម្ពផ្សាយដោយសមាគមសិក្សាឥណ្ឌូចិន ក្នុងសៀវភៅនេះ លោក អាល់ប៊ែរ ទ្រីកុង បានបង្ហាញបទចម្រៀងខ្មែរចំនួន៥៤បទដែលប្រមូលពីគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លោកមិនត្រឹមតែចងក្រងជាអត្ថបទទេ គឺមានថែមទាំងអក្សរភ្លេងទៀតផង។ ការងាររបស់លោកគឺជាកាយវិការមួយដើម្បីការពារ និងថែរក្សាមរតកតន្ត្រីខ្មែរ។ នៅឆ្នាំ១៩២១ លោកទ្រីកុងបានធ្វើការរក្សាទុកបេតិកភណ្ឌនេះតាមរយៈការបោះពុម្ពសៀវភៅ។ កំណប់តន្ត្រីដូនតា វ៉ុលទី១១. កញ្ជាវិល - Kancha Vil ២. ផុតចុងជ្រោយ - Phot Chong Chroi ៣. លលកសលាវ - Lolok Sar Leo ៤. ពូពែក - Po Pek ៥. សារ៉ោមេ- Sarome ៦. ស្រង៉ែ - Srange ៧. កំបែប - Kombep ៨. លលកសខ្មែរ - Lolok Sar Khmer អ្នកចូលរួមផលិត![]() ការប្រឹក្សាផ្ដល់យោបល់ ៖
ក្រុមការងារស្រាវជ្រាវ ៖
សម្រួល និងនិងដឹកនាំតន្ត្រី ៖ យន់ ខៀន (ធារ៉ា)
ក្រុមបច្ចេកទេស ៖
អ្នកសម្របសម្រួល ៖ ជុំ ណយ និង ហ្ស៊ែរម៉ាំង ព្រីយួរ
២. សង្សារ - Songsar ៣. បារាំងស្រាវពួរ - Barang Srao Pua ៤. ក្លង - Khlong ៥. ដំបងដែក - Dâmbang Dèk ៦. កំរ៉ែង - Komrèng ៧. ស្វាយមួយមែក - Svai Muy Mek ៨. កញ្ចាញ់ចេក - Konchanh Chèk អ្នកចូលរួមផលិតការប្រឹក្សាផ្ដល់យោបល់ ៖
ក្រុមការងារស្រាវជ្រាវ
សម្រួល និងដឹកនាំតន្ត្រី ៖ យន់ ខៀន (ធារ៉ា)
ក្រុមបច្ចេកទេស ៖
ការសម្របសម្រួលក្រុមការងារស្នេហា៍ជាតិ✓ ឯកសារយោង
|
Portal di Ensiklopedia Dunia