ខណ្ឌព្រៃនប់ខណ្ឌព្រៃនប់ គឺជា ខណ្ឌមួយក្នុងខណ្ឌបី នៃខេត្តព្រះសីហនុ បច្ចុប្បន្នបានក្លាយទៅជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យោងទៅតាមចំនួនប្រជាជន ក្នុងឆ្នាំ២០០៨ មាន៨៩២៣៨នាក់[១] រួមមាន ១៤ឃុំ និង៦៥ភូមិ។ ខណ្ឌព្រៃនប់ជាខណ្ឌដែលធំជាងគេ ក្នុងចំណោមខណ្ឌទាំងបី(ខណ្ឌព្រៃនប់ ខណ្ឌមិត្ដភាព ស្រុកស្ទឹងហាវ) នៃខេត្ត ព្រះសីហនុ ។ព្រៃនប់ត្រូវបានប្តូរពីខណ្ឌមកជាស្រុកនៅឆ្នាំ ២០០៩។
ភូមិក្នុងស្រុកព្រៃនប់ភូមិរាម ភូមិស្មាច់ដែង ភូមិថ្មធំ ភូមិអុង នៅក្នុងភូមិទាំង បូន នេះមានភូមិមួយដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេគឺ ភូមិស្មាច់ដែង។ ភូមិស្មាច់ដែងនៅក្នុងភូមិស្មាច់ដែងមានទេសភាពយ៉ាងស្រស់ស្អាតហើយនៅទីនោះមានវត្តចំនួនពីរ គឺ វត្តស្មាច់ដែង និង វត្តសមាធិផងដែរ។ នៅក្នុងភូមិស្មាច់ដែងមានផ្លូវជាច្រើនខ្វាត់ខ្វែងជាច្រើនដែលមានផ្លូវដូចជា ផ្លូវលំ ផ្លូវជាតិលេខ៤ ហើយនៅទីនោះមាន ផ្សារស្មាច់ដែងដែលមានទីតាំងនៅ ជាប់និងផ្លូវជាតិលេខ៤ ។ នៅក្នុងផ្សារនោះមានលក់របស់របរជាច្រើនដូចជា បន្លែផ្លែឈើ ជាច្រើនមុខ សំភារៈផ្សេងៗ និង មាន លក់នូវសំលៀកបំពាក់ជាច្រើនផងដែរ។ ឃុំអូរឧកញ៉ាហេងនៅក្នុងឃុំអូរឧកញ៉ាហេងមានភូមិ៖ ភូមិបត់គគិរក្រោម ភូមិបត់គគីរលើ ភូមិអូរឧកញ៉ាហេង ភូមិអូតាប៉ាង ភូមិបត់សិមាន់ ភូមិអូតាទាត់ ភូមិអូតាសេក។ ប្រជាជននៅក្នុងឃុំនេះមានប្រជាជនរស់នៅច្រើន ដោយប្រកបរបរផ្សេងៗពីគ្នាដូចជា អ្នកលក់ដូរ អ្នកនេសាទ គ្រូបង្រៀននិងធ្វើការងារក្នុងអង្គការនានាដែលមាននៅក្នុងភូមិនេះ។ប៉ុន្តែភាគច្រើននែប្រជាជនក្នុងភូមិនេះតែងប្រកបរបរជាកសិករ ដោយសារតែ ក្នុងឃុំនេះមានការអភិវឌ្ឍគ្រប់គ្រាន់ដូចជា៖ ប្រព័ន្ធប្រឡាយទឹកសំរាប់ធ្វើកសិកម្ម និងមានផ្លូវសំរាប់ដឹកជញ្ជូនផងដែរ ។ ចំណាត់ថ្នាក់ក្រុមៈក្រុងព្រះសីហនុ
|
Portal di Ensiklopedia Dunia