ខេត្តមហាសារគាមខេត្តមហាសារខាម (ភាសាថៃៈ จังหวัดมหาสารคาม;"មហាសារ៉ាខាម" ជាខេត្តមួយសិ្ថតនៅភាគខាងកើតឆៀងខាងជើង (ឦសាន) នៃប្រទេសថៃ។ ភូមិសាស្រ្តខេត្តមហាសារខាម នៅចំំណុចកណ្តាលនៃភាគឦសាននៃប្រទេសថៃ មានផ្ទៃដី 5,300 គីឡូម៉ែត្រការ៉េ (3,307,300 រ៉ៃ) មានចំងាយ 475 គីឡូម៉ែត្រ ពីទីក្រុងបាងកក ហើយមានព្រំប្រទល់ជាប់នឹងខេត្តដូចជាៈ
អាកាសធាតុលក្ខណៈទូទៅ ខេត្តមហាសារខាម មានសណ្ឋានដីរាបស្មើ និងរាងទឹករលក មានកំពស់ពីនីវ៉ូទឹកសមុទ្រប្រហែល 130 - 230 ម៉ែត្រ។ អាកាសធាតុខេត្តមហាសារខាម រងឥទ្ធិពលខ្យល់មូសុងក្តៅ មានភ្លៀងធា្លក់លាយឡំនឹងខ្យល់ស្ងួត។ នៅក្នុងឆ្នាំ 2012 មានបរិមាណទឹកភ្លៀងជាមធ្យម 118.1 មីលីលីត្រ/ខែ និងបរិមាណទឹកភ្លៀងខ្ពស់បំផុត 414.9 មីលីលីត្រក្នុងខែឧសភា ចំណែកសីតុណ្ហភាពជាមធ្យម ក្នុងខែមករា - កក្កដា គឺ 27.91 អង្សាសេ សីតុណ្ហភាពខ្ពស់បំផុតគឺ 39.3 អង្សាសេនៅក្នុងខែមេសា និងមានសីតុណ្ហភាពទាបបំផុតគឺ 15.0 អង្សាសេក្នុងខែមករា។ ការបែងចែករដ្ឋបាលគ្រប់គ្រងខេត្តមហាសារខាម ត្រូវបានបែងចែកជា 13 ស្រុក 133 ឃុំ និង 1,804 ភូមិ 1. ស្រុកមឿងមហាសារខាម 8. ស្រុកផៈយ័គខៈភូមិភិស័យ 2. ស្រុកកែដាំ 9. ស្រុកវ៉ាពីបធុម 3. ស្រុកកូស៊ុមភិស័យ 10. ស្រុកណាឌូន 4. ស្រុកក័នថរៈវិឆ័យ 11. ស្រុកយ៉ាងស៊ីស៊ុរ៉ាត 5. ស្រុកឆៀងយឺន 12. ស្រុកគុឌរ៉ាំង 6. ស្រុកបរៈប៉ឺ 13. ស្រុកឆឺនឆុម 7. ស្រុកណាឆឿក ឯកសារយោង |
Portal di Ensiklopedia Dunia