ខេត្តមាត់ជ្រូកប្លង់នៃខេត្តមាត់ជ្រូក
![]() បន្តវិគិភីឌាសឺនសុរីយអាប់រស្មី មាត់ជ្រូក ជាខេត្តខ្មែរមួយនៅ អត្ថន័យយោងតាមវចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បោះពុម្ពឆ្នាំ ១៩៦៧ បាន ពន្យល់ត្រង់ពាក្យថា « មាត់ជ្រូក » មានន័យយ៉ាងនេះ៖ មាត់ជ្រូក ន. ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម (យួន ហៅ ចូវដុក) ពីដើមជាខែត្ររបស់កម្ពុជរដ្ឋហៅថា ខែត្រទ្រាំង ត្រើយត្បូង ឋិតនៅទល់គ្នានឹង ខែត្រទ្រាំង ត្រើយជើង (ខែត្រតាកែវ សព្វថ្ងៃនេះ) ។ ទីតាំងភូមិសាស្ត្រខេត្តមាត់ជ្រូក ទិសពាយព្យជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជាប្រវែងប្រមាណ ១០៤ Km ទិសនិរតីជាប់នឹងខេត្តក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូងជាប់ទីក្រុង ព្រែកឬស្សី (Cần Thơ) ប្រវែងប្រមាណ ៤៤,៧៣៤ Km ខាងកើតជាប់នឹងខេត្ត ផ្សារដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែងប្រមាណ ១០៧,២៦៨ Km ។ ពីខេត្តមាត់ជ្រូកទៅទីក្រុងព្រៃនគរ មានប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅទិសនិរតី និងត្រូវធ្វើ ដំណើរដោយរថយន្តក្រុងអស់រយៈពេល ៦ ម៉ោង ។ ![]() រដ្ឋបាលភូមិសាស្ត្រខេត្តមាត់ជ្រូក មានទីក្រុងមួយគឺ ទីក្រុង បារាជ (Long Xuyên) និងទីរួមខេត្តមួយ គឺទីរួមខេត្តមាត់ជ្រូក (Châu Đốc) ខេត្តមាត់ជ្រូក (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ១០ស្រុក ឃុំ និង ភូមិ គឺ៖
ភ្នំ
សូមដាក់បញ្ចូលឈ្មោះវត្តផង កោះ
ចំនួនប្រជាជននិងផ្ទៃដីស្ថិតិនិងជំរឿនឆ្នាំ ២០០៤ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន៖
ប្រវត្តិខេត្តមាត់ជ្រូកជាដីមួយភាគរបស់អាណាចក្រនគរភ្នំ ឬ ខេត្តមួយដែនកម្ពុជាក្រោម ។ ពីមុនខេត្ត នេះខ្មែរហៅថាកំពង់ហ្លួង(Tầm Phong Long) ។ ឆ្នាំ ១៨៣៤ ស្តេចយួនឈ្មោះ ម៉ិញ ម៉ាង (Minh Mạng) ដែលសោយរាជ្យ នៅទីក្រុងហ្វេ (Huế) បានប្តូរឈ្មោះខេត្តខ្មែរ នៅកម្ពុជាក្រោម ទាំង ៦ ឲ្យទៅជាភាសាយួនដែលភាសាយួន ហៅថា ណាមគីឡុកតិញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្តមាត់ជ្រូក ត្រូវបានប្តូរ ឈ្មោះ ទៅជាភាសាយួនថា ខេត្តអាងយ៉ាង (An Giang) និង ទីរួមខេត្តមាត់ជ្រូក ត្រូវបានដាក់ឈ្មោះ ជាភាសាយួនថា ចូវដុក (Châu Đốc) ។ សម័យអាណានិគមនិយមបារាំង៖ ក្រោយពីបានចូលត្រួតត្រាដែនដីកម្ពុជាក្រោម បារាំងបានលុបចោលនូវរដ្ឋបាលភូមិសាស្ត្រចាស់ទាំង ៦ ខេត្ត ហើយបានចែករដ្ឋបាល ភូមិសាស្ត្រ នៅកម្ពុជាក្រោមចេញជាតំបន់ធំៗ ៤ ហើយក្នុងតំបន់នីមួយៗ ត្រូវបានចែកចេញជានិគមឬស្រុកតូចៗទៀត ដើម្បី ងាយស្រួល ក្នុងការគ្រប់គ្រង ។ ពេលនោះ ខេត្តមាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុកមួយក្នុងចំណោមនិគមទាំង ៦ របស់ តំបន់បាសាក់ (យួនៈ Bát Sắc) នៅកម្ពុជាក្រោម ។ និគមទាំង ៦ នោះរួមមាន ៖ ឈ្មោះនិគមជាភាសាខ្មែរ និងភាសាយួន
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមមាត់ ជ្រូក (Châu Đốc) ត្រូវបានក្លាយជាខេត្ត តាម កិច្ចព្រមព្រៀង ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពី និគមទៅជាខេត្ត ។ ឆ្នាំ ១៩០៣ ខេត្តមាត់ជ្រូក មាន ៣ ស្រុកគឺ
ដល់ឆ្នាំ ១៩១៩ មានស្រុកបែកថ្លាង Châu Phú មួយទៀត ។ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់ឈ្មោះខេត្តមាត់ជ្រូក (Châu Đốc) និងខេត្ត បារាជ (Long Xuyên) ឲ្យទៅភាសាយួនថា ខេត្តអាង យ៉ាង គឺទៅជាខេត្តមាត់ជ្រូកតែមួយ ។ ចំនួនវត្តខ្មែរក្រោម៖ ខេត្តមាត់ជ្រូកមានវត្តព្រះពុទ្ធសាស នាថេរវាទខ្មែរក្រោម ចំនួន ៦៤ វត្ត ។ ឯកសារយោងដោយ ថាច់ ប្រីជា គឿន
មើលផងដែរ
|
Portal di Ensiklopedia Dunia