ខ្សែទឹកណរវេយ

រាប់ពីក្រោមទៅ៖​ខ្សែទឹកអេក្វាទ័រខាងជើង​→​ខ្សែទឹកឈូងសមុទ្រម៉ិកសិក​→​ខ្សែទឹកអាត្លង់ទិកខាងជើង​→​ទៅខាងជើងជាខ្សែទឹកហ្គ្រីនលែនខាងកើត ទៅកើតជាខ្សែទឹកណរវេយ ទៅត្បូងជាខ្សែទឹកខាណារី

ខ្សែទឹកណរវេយ (ជាភាសាអង់គ្លេស៖Norwegian Current) ជាខ្សែទឹកមហាសមុទ្រ ដែលហូរទៅឦសានតាមបណ្ដោយឆ្នេរអាត្លង់ទិក​របស់ប្រទេសណរវេយ នៅជំរៅពី៥០ទៅ១០០ម៉ែត្រ។ វាជាខ្សែទឹកបន្តរបស់ខ្សែទឹកអាត្លង់ទិកខាងជើង។ នៅខាងជើងប្រទេសណរវេយ ខ្សែទឹកនេះបែកចេញជា២គឺ មួយហូរតាមឆ្នេរខាតជើងតំបន់ស្កែនឌីណាវៀទៅសមុទ្របារិន និងមួយទៀតជាខ្សែទឹកស្ពីតស៊្បែរហ្គិនដែលហូរទៅកាន់កោះស្ពិតស៊្បែរហ្គិន។ វាមានកំដៅត្រជាក់និងកំរិតអំបិលតិចជាងខ្សែទឹកអាត្លង់ទិកខាងជើង ប៉ុន្តែក្ដៅនិងកំរិតអំបិលច្រើនជាងសមុទ្រអាកទិក។ សីតុណ្ហភាពក្នុងខ្សែទឹកណរវេយ​មានប្រហែល 2 - 5°C ខណៈសីតុណ្ហភាពមហាសមុទ្រអាត្លង់ទិកលើសពី 6°C។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya