ឃឹម ទិតឃឹម ទិត ( ១៨៩៦-១៩៧៥ ) គឺជាអ្នកនយោបាយខ្មែរដែលបម្រើការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីខែមេសា ដល់ខែកក្កដា ឆ្នាំ១៩៥៦ ។
ឆ្នាំ១៩១៩ លោកត្រូវបានបារាំងបញ្ជូនទៅត្រួតត្រានៅប្រទេសអាល្លឺម៉ង់។ ឆ្នាំ១៩២០ បានត្រឡប់មកប្រទេសវិញហេីយបានធ្វេីគ្រូបង្រៀន។ ឆ្នាំ ១៩២៥ ឡេីងឋានៈជារដ្ឋបាលស្រុក កំពង់សៀម ខេត្តកំពង់ចាម។ ឆ្នាំ ១៩២៧ ជាអភិបាលខេត្តក្រចេះ និង បន្ទាប់មកខេត្ត តាកែវ ។ ឆ្នាំ ១៩៣៧ ជាអភិបាលខេត្ត កំពង់ស្ពឺ សៀមរាប និងកំពត។ នៅក្នុងថ្ងៃ ១៨ សីហា-១៦ តុលា ១៩៤៥ លោកឃឹម ទិត ចាប់ផ្ដេីមមានឥរិយាបទប្រឆាំងនឹងបារាំង បន្ទាប់មកក្នុងជួរដ្ឋាភិបាល សឺង ង៉ុកថាញ់ បានតែងតាំងលោកជា រដ្ឋមន្ត្រីការពារជាតិ សាធារណៈការ និងសុខាភិបាល។ ក្នុងខែមករា ឆ្នាំ១៩៤៨ លោកបានបេីកកាសែតមួយឈ្មោះថា« ការពិត » ដោយមានទំនោរវាយប្រហាររាជានិយម ដែលជារបបសកក្ដិភូមិ តែហាក់ដូចជាគាំទ្រគណបក្សប្រជាធិបតេយ្យ។ ខែមិថុនា ១៩៥១ លោកត្រូវបានតែងតាំង ជាអភិបាលកណ្ដាល។ ក្រោយមកទៀតលោកក៏បានធ្វេីជា រដ្ឋមន្ត្រីមហាផ្ទៃ និងការពារលេីផ្ទៃប្រទេស ក្រុមប្រឹក្សារាជបល្ល័ង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីសន្តិសុខជាតិ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគ្រប់គ្រងបច្ចេកទេសនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី ។ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ១៩៥៦ លោកត្រូវបានជ្រេីសរេីសឲ្យធ្វេីជានាយករដ្ឋមន្រ្តី ហេីយមានមុខងារជា រដ្ឋមន្ត្រីផែនការ និងរដ្ឋមន្ត្រីបោសសម្អាត ។ ១៤ កក្កដា ១៩៥៦ លោកបានលាលែងពីដំណែងដោយមានបញ្ហា អំពេីពុករលួយក្នុងជួរដ្ឋាភិបាល និងនយោបាយក្នុងប្រទេស ដោយកាលនោះមានក្រុមប្រឆាំងសម្ដេចសីហនុ ។ លោកត្រូវបានខ្មែរក្រហមសំលាប់ ក្នុងឆ្នាំ១៩៧៥ ដោយមិនដឹងទីតាំងច្បាស់។ ឯកសារយោង |
Portal di Ensiklopedia Dunia