ឃុំកំពង់ស្វាយ (កំពង់ស្វាយ)![]() ឃុំកំពង់ស្វាយជាឃុំមួយស្ថិតនៅក្នុងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ (ប្រទេសកម្ពុជា) ។ ហើយដើមកំណើតនៃ ឃុំកំពង់ស្វាយគឺ កាលពីដើមឡើយឃុំនេះ ល្បីល្បាញជាពិសេសគឺល្បីខ្លាំង គឺដាវដែកកំពង់ស្វាយ ហើយសំបូរទៅដោយដើមស្វាយ ជាច្រើនដុះតាម មាត់ស្ទឹង ហេតុនេះហើយដោយសារតែសម័យនោះគឺល្បីនិង ពូកែទើបគេដាក់ឈ្មោះតំបន់ទាំងមូលថា ឃុំកំពង់សា្វយ ឫស្រុកកំពង់សា្វយរហូតមកដល់សព្ទថ្ងៃនេះ ។ នៅឃុំកំពង់ស្វាយ ប្រជាជនភាគច្រើនជាកសិករ និងខ្លះទៀតលក់នូវអីវ៉ាន់ ចាប់ហូយបន្ដិចបន្តួច ។ នៅខេត្តឃុំកំពង់ស្វាយ មានស្ទឹងមួយដែលហូរកាត់ គឺស្ទឹងនោះមានឈ្មោះថា ស្ទឹងសែន ។ ស្ទឹងនេះហើយដែលបានធ្វើអោយ ប្រជាពលរដ្ឋយើង ធ្វើការនេសាទដើម្បីចិញ្ចឹមជីវិត ព្រមទាំងយក់ទៅលក់ដើម្បីរកកំរ៉ៃខ្លះៗ សំរាប់ផ្គត់ផ្គង់ក្នុងក្រុម គ្រួសាររបស់ពួកគេ ។ ជាងនេះទៅទៀត ប្រជាជនយើងឆ្លាតធ្វើស្រែ មួយឆ្នាំបានពីររដូវ គឺធ្វើនូវរដូវវស្សា និងរដូវប្រាំង ហើយស្រែប្រាំងគេចាប់ផ្តើមធ្វើ ចាប់ពីខែតុលានេះទៅ ហើយប្រហែលជាខែមីនា ពួកគេនឹងទទួលបានផលរបស់វា។ កាលពីមុនប្រជាជនយើងមាន ជីវៈភាពលំបាកដោយសារ កាលពីមុនប្រជាពលរដ្ឋយើង ធ្វើស្រែដោយវិធីសាស្រ្តបុរាណ គឺគេប្រើ គោ ក្របី ក៏ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនយើងមានជីវៈភាពធូរធារ ដោយសារប្រជាជនយើងឥឡូវនេះ ប្រជាជនយើងមានរបស់របរប្រើប្រាស់ ទំនើបជាងមុនដូចជា គោយន្ត -ល- ទើបជីវៈភាពបានធូរស្បើយ ។ នៅស្រុកកំពង់សា្វយ មិនមានកន្លែងកំសាន្តណាគួរ អោយសប្បាយទេ គីមានតែវត្តអារាម សំរាប់ការគោរព ការកំសាន្តនាពេលមាន ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន -ល- ។ ឃុំកំពង់ស្វាយ (កំពង់ស្វាយ) (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មាន ភូមិ÷
|
Portal di Ensiklopedia Dunia