ឃុំដំណាក់សុក្រំឃុំវត្តអង្គខាងជើងស្រុកបន្ទាយមាស ជាឃុំមួយស្ថិតនៅ ស្រុកដងទង់ ខេត្តកំពត នៃ ប្រទេសកម្ពុជា ។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូក ហើយយើងធ្វើដំណើរពីស្រុកឈូកទៅស្រុកដងទង់ បើយើងធ្វើដំណើរតាមផ្លូវប្រហែល៨km នៅខាងស្ដាំដៃមានខ្លោងទ្វាមានឈ្មោះវត្ដសុវ៉ាន់ជលសារ។ ឃុំដំណាក់សុក្រំ (អង់គ្លេស: Damnak Sokram Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកដងទង់ ខេត្តកំពត មាន ០៥ភូមិ៖
ព្រំប្រទល់នៃឃុំដំណាក់សុក្រំ
ឃុំដំណាក់សុក្រំ មានព្រំប្រទល់ខាងកើតជាប់ឃុំទទុង ខាងត្បូងជាប់ឃុំដងទង់ ខាងលិចជាប់ឃុំអង្ករមាស និងខាងជើងជាប់ឃុំបានៀវ ។ ប្រជាជន និង ការអភិវឌ្ឈន៍ប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការ និង រដូវប្រាំងច្រើនតែដាំដំនាំផ្សេងៗជាច្រើន ។ ប្រជាជននៅភូមិនេះមានជីវភាពធូធាជាមធ្យម ដោយសារតែប្រជាជនខិតខំប្រកបរបររកស៊ីមិនខ្លាចនឿយហត់។ ភូមិនេះមានប្រជាជនច្រើន ហើយច្រើនតែសង់ផ្ទះធ្វើអំពីឈើបែបបុរាណ។ ភូមិឃ្ជាយខាងលិចមានវត្ដមួយឈ្មោះ វត្ដសុវ៉ាន់ជលសារ និងមានអនុវិទ្យាល័យអង្គតាមាសមួយផងដែរ ។ ហើយមានសាលាបឋមសិក្សាឈ្មោះថាសុវ៉ាន់ជលសារ ។ ជាឃុំមួយកំពង់អភិវឌ្ឍន៍ មានផ្លូវថ្នល់ខ្វាត់ខ្វែងដើម្បីងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ធ ។ ចំពោះទេសភាពវិញនៅរដូវវស្សាឃើញតែដំនាំស្រូវនៅគ្រប់វាលស្រែល្វិងល្វើយ មានសត្វកុកហើរដើររកចំនីនៅតាមវាលស្រែ នៅពេលជិតយប់វាហើររកកន្លែងដេកនៅតាមដងស្ទឹង គួរអោយចង់គយគន់។ ចំនែកនៅរដូវប្រាំងឃើញថាវាមានអាកាសធាតុក្ដៅក៏ប្រជាជនខិតខំបំពេញការងាររៀងៗខ្លួន ចំពោះអ្នកមានទីលំនៅ នៅជិតតំបន់ស្ទឹងគាត់ឧស្សាហ៏ ដាំដំនាំបន្លែផ្លែឈើច្រើនណាស់។ នៅក្នុងឃុំនេះរាជរដ្ផាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនក្រីក្រនៅតាមភូមិ ពួកគាត់ជួយផ្នែកប្រភពទឹក ធ្វើអណ្ដូង ធ្វើបង្គន់អនាម័យជាដើម។ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍន៍ធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ឃុំដំណាក់សុក្រំមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតំរូវការ ក្នុងស្រុក។ ការអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្ត គឺជាគន្លិះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនឹងការបណ្តុះបណ្តាលចំនេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះខាងផ្នែករមណីដ្ធានមិនទាន់មានទេ ដោយសារតែនៅក្នុងឃុំដំណាក់សុក្រំជាឃុំដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីក្រុង ។ |
Portal di Ensiklopedia Dunia