ឃុំត្នោតចុងស្រង់ឃុំត្នោតចុងស្រង់ (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ភូមិ÷
កាលដើមឡើយមានដីទូលខ្ពស់មួយដែលមានតាំងពីបរមបុរាណកាលមកហើយ មានដើមសំរោងមួយដើមធំខ្ពស់ដុះនៅកណ្តាលទួលនោះ ហើយដីនោះមានទទឹង ប្រវែង២២ម មានបណ្តោយ ប្រវែង៤៣ម។ ពេលនោះលោកគ្រូបាឡាត់ព្រះនាម ឌូង នេត និមន្តមកពី វត្តសុរិយាវង្ស ហៅ (ព្រៃវៀរ) ឃើញដីទួលនោះខ្ពស់ស្រាប់ ទើបព្រះអង្គរៀបចំធ្វើការពិភាក្សាគ្នាជាមួយនិងអាចារ្យ ភិន ព្រមទាំងពុទ្ធបរិស័ទដែលស្ថិត នៅក្នុងភូមិនោះ និងរដ្ឋអំណាចគ្រប់ឋានៈ ដើម្បីរៀបចំកសាងវត្តមួយ។ នៅក្នុងអំឡុងឆ្នាំ១៨៥៦ នៃគ.ស កាលនោះមានឧបាសកឈ្មោះ រស់, រាម និង រាជទាំងបីនាក់បងប្អូនរបស់គាត់បានប្រគេនដីខាងជើង និងទួលខាងកើតដល់លោកគ្រូបាឡាត ឌួង នេត ដើម្បីកសាងវត្តហើយក៏បានដាក់ឈ្មោះថា វត្តសំរោងបុរី ចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះឯង ហើយវត្តនេះមានប្រវែងបណ្តោយ ២៣៥ម និងទទឹង |
Portal di Ensiklopedia Dunia