ចៅអ
ចៅអ (ភូមា: စောအော, បញ្ចេញសំឡេង [sɔ́ ʔɔ́]; ១២៨៣–១៣២៣) ជាព្រះមហាក្សត្រទីបីនៃហង្សាវត្តីបាគូចាប់ពីឆ្នាំ១៣១១ ដល់ ១៣២៣។ ចៅអបានសោយរាជ្យពីព្រះបិតុច្ឆារបស់ទ្រង់ ឃុនល ដែលត្រូវបានធ្វើគត់ដោយព្រះបិតារបស់ទ្រង់ មិនពល នៅឆ្នាំ១៣១១។ នៅពេលនោះ ចៅអបានឡើងសោយរាជ្យបល្លង្កនៅថ្ងៃ ១០ មេសា ១៣១១ (ថ្ងៃសៅរ៍ ៦ រោចខែតាហ្គូ មី.ស. ៦៧៣) នគររបស់ទ្រង់ជាសាមន្តរាជ្យមានតែនាមរបស់សុខោទ័យ។ ព្រះអង្គថែមទាំងបានរៀបអភិសេកនឹងបុត្រីមួយអង្គរបស់ក្សត្រសុខោទ័យទៀតផង។ តែខណៈនោះ អំណាចសុខោទ័យបានធ្លាក់ចុះ ព្រះចៅអបានដណ្ដើមបានការកាន់កាប់ឆ្នេរតនាវស្រីពីព្រះចៅចក្រពត្តិមានតែនាមនៅសុខោទ័យមកវិញ។[៣] រជ្ជកាលរបស់ទ្រង់មានសន្តិភាព និងភាពរុងរឿងយ៉ាងខ្លាំង ហើយព្រំសីមាខាងជើងរបស់ព្រះនគរមានភាពស្ងប់សុខ។ (មិនដូចភូមាក្រោម [ដូចខ្មែរថា ខ្មែរក្រោម ខ្មែរលើ] ស្ថិតនៅក្រោមព្រះនគរឯកភាពតែមួយនោះទេ ភូមាលើនៅតែគ្មានឯកភាព ហើយនៅតែបន្តការបែកបាក់គ្នាចំណោមពួកនគរតូចៗដដែល។ គ្មាននគរភូមាលើមួយណាអាចមានលទ្ធភាពបង្កសង្គ្រាមជាមួយនគរភាគខាងត្បូងដែលបានឯកភាពរួចហើយនោះទេ។) យ៉ាងណាមិញ ព្រះបំណងចង់បានឯករាជ្យពីសុខោទ័យដែលនឹងបង្កឱ្យមានកើតសង្គ្រាមនៅពេលអនាគតរវាងនគរទាំងពីរ។[៣] ចៅអបានសោយទិវង្គតនៅខែកញ្ញា ឆ្នាំ១៣២៣ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ព្រះចៅជេន។ ព្រះរាជសាវតារដូចទៅនឹងក្សត្រអង្គមុនដែរ ចៅអក៏មានឈាមជ័រឝាន និងមនដូចគ្នាដែរ។[៤] (ទ្រង់យ៉ាងហោចណាស់ក៏ជាអ្នកកាត់ឝានដូចព្រះមាតាទ្រង់ នីអ៊ូយ៉ាញ ព្រះភគិនីនៃព្រះបាទហ្វារ្យូក៏មានឈាមជ័រឝានពាក់កណ្ដាលផងដែរ។ ភាគនៃព្រះនាមរបស់ទ្រង់ ចៅ ជាព្រះយសរបស់ឝាន សៅ។) ទ្រង់មានព្រះរាជបុត្រមួយអង្គ ចៅឯ (ក្សត្រអនាគត) និង បុត្រីមួយអង្គជាមួយព្រះនាងសុខោទ័យ។[៣] ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia