ច្បាប់ស្ដីពីឯកពន្ធភាពជំពូកទី ១ បទប្បញ្ញត្តិទូទៅមាត្រា ១.ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តិជាធរមាន។ មាត្រា ២.ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។ ជំពូកទី ២ និយមន័យ ពិរុទ្ធភាព និងនីតិវិធីមាត្រា ៣.ឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្ត្រីមានប្ដីតែមួយ។ ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឧឡារឹកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម៖
មាត្រា ៤.ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្ត្រីមានប្ដីពីរ។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព បុរស ឬស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ អ្នកសមគំនិតត្រូវមានទោសដូចគ្នា។ មាត្រា ៥.ត្រូវចាត់ទុកថាស្មន់ បុរស និងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។ មាត្រា ៦.ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់៖
មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ទ្ធណាម្នាក់ស្លាប់ ហើយសហព័ទ្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី ២ ឬថ្នាក់ទី ៣។ មាត្រា ៧.ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់ រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត៖
មាត្រា ៨.ក្នុងករណីដែលមានចែងក្នុងមាត្រា ៧ ខាងលើ ព្រះរាជអាជ្ញាអាចសម្រេចមិនធ្វើបណ្ដឹងអាជ្ញាបាន ប្រសិនបើមានបណ្ដឹងរបស់សហព័ន្ធណាមួយស្នើសុំកុំឲ្យចោទប្រកាន់។
ជំពូកទី ៣ ទោសប្បញ្ញត្តិមាត្រា 0៩.ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។ មាត្រា ១០.ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។ ជំពូកទី៤ អវសានប្បញ្ញត្តិមាត្រា ១១.ច្បាប់នេះ ពុំមានអានុភាពប្រតិសកម្មឡើយ។ មាត្រា ១២.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។ ប្រភពពត៌មាន
|
Portal di Ensiklopedia Dunia