ឆព្វណ្ណរង្សីឆព្វណ្ណរង្សី គឺជារស្មី៦ពណ៌មាន ពណ៌ខៀវ ស ក្រហម លឿង ស្លាទុំ(ហង្សបាទ) និងពណ៌ផ្លេក(ពន្លឺពេជ្រ) ។ រស្មីទាំង៦ពណ៌នេះនិយាយចំពោះតែរស្មីនៃព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះ ។ នៅក្នុងប្រពៃណីខ្មែរបុរាណ យើងបានជ្រើសរើសពណ៌ចំនួន៦ពណ៌មកតម្រៀបនៅលើទង់ព្រះពុទ្ធសាសនាជាសាក្ខីភាពតំណាងភាពប្រសើរថ្លៃថ្លានៃអង្គព្រះសម្មាសម្ពុទ្ធ ។ កាលសម័យដើមគេច្រើនយកសំពត់សូត្រមកដេរជាទង់សាសនា ហើយសំពត់សូត្ររមែងផ្តល់ភាពភ្លឺរលោងផ្លេកបន្ថែមទៀតទៅតាមស្រមាលនិងពន្លឺ ដែលសំពត់សូត្រនោះបានទទួលពីពន្លឺធម្មជាតិ ។ អត្ថន័យយោងតាមការបកស្រាយមួយ ពណ៌ទាំង៦នេះសំដៅទៅលើពន្លឺនៃព្រះធម៌ ដែលនាំឱ្យយើងបានសិក្សារៀនសូត្រ ហើយបានយល់ស្គាល់នូវភាពពណ្ណរាយរបស់ពន្លឺសតិប្រាជ្ញា ដែលជាស្ពាននាំជីវិតរបស់យើងឆ្លងទៅរកភាពសន្តិ និងសេចក្តីសុខ មានគុណធម៌ សីលធម៌ប្រចាំជីវិតយ៉ាងប្រសើរ ។ ពន្លឺនៃប្រាជ្ញា នាំឱ្យយើងចេះស្វែងរកមធ្យោបាយ ដោះស្រាយវិបត្តិ បញ្ហា ឬសេចក្តីទុក្ខរំខានទាំងឡាយ ដែលយើងជួបប្រទះក្នុងការរស់នៅ ។ ពន្លឺសតិនាំឱ្យយើងចេះគិតយល់ ហើយចែកវែកញែក បែងចែកនូវបុណ្យបាប ល្អអាក្រក់ វិជ្ជមាន អវិជ្ជមាន សុចរិត ទុច្ចរិត គុណធម៌ ឬអប្រិយតិរច្ឆាន ឱ្យដាច់ពីគ្នា ។ ពន្លឺទាំងពីរផ្គួបគ្នា គឺការមានសតិប្រាជ្ញាពណ្ណរាយរមែងនាំឱ្យមនុស្សធ្វើដំណើរក្នុងជីវិតប្រកបដោយសុវត្ថិភាព រីកចម្រើន ហើយមានសន្តិជានិច្ច ។ នេះបើយោងតាមការបកស្រាយមួយផ្សេងទៀតនេះជាអត្ថន័យ នៃឆព្វណ្ណរង្សីទាំង ៦ ពណ៌៖
អនុគមន៍រូបឆព្វណ្ណរង្សី ដែលយើង ចំណាំឃើញ គេគូរ ឬដាក់ភ្លើង តុបតែងលំព័ទ្ធព្រះកេសព្រះពុទ្ធ ដែលគង់នៅលើបល្ល័ង្ក គឺសំដៅទៅលើ ភាពពណ្ណរាយ និងភាពអច្ឆរិយៈនៃកម្លាំងឥទ្ធិពលនៃសតិប្រាជ្ញានៅក្នុងខួរក្បាលរបស់មនុស្សនោះឯង ។[២] ទង់ពុទ្ធិក សមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើផង។ បញ្ជីឯកសារយោង
|
Portal di Ensiklopedia Dunia