ឆាយាលក្សសារព័ត៌មានឆាយាលក្សសារព័ត៌មានឆាយាលក្សសារព័ត៌មាន គឺជាភាពវិសេសមួយដែលកើតចេញមកពីវិជ្ជាជិវៈសារព័ត៌មានដូចជា (ការរួមបញ្ចូល ការកែប្រែ និងធ្វើការបង្ហាញនូវសម្ភារៈសារព័ត៌មានសំរាប់ចាក់ផ្សាយ ជាសារធារណៈ)គឺជាការបង្កើតរូបភាពទៅតាមលំដាប់លំដោយ សំរាប់ផ្តល់ទៅឲ្យសារព័ត៌មាន។ សារព័ត៌មានឥលូវនេះផ្តោតសំខាន់ទៅលើរូបភាពតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងករណីខ្លះគេក៏ប្រើវិដេអូសំរាប់ចាក់ផ្សាយលើវិជ្ជជីវៈសារព័ត៌មានដែរ។ ឆាយាលក្សសារព័ត៌មានគឺមានឈ្មោះដ៏ល្បីល្បាញដែលវាគឺជាផ្នែកមួយនៃការថតរូបផងដែរដូចជា(ឯកសារលក្ខណៈរូបភាព សង្គម មហាវីថី រីក៏ជាការប្រារព្វពិធិផ្សេងៗ) ដោយប្រតិបត្តិរតាមក្របសីលធម៌ ជាគម្រោងមួយប្រាប់ពីបំណងថា ការធ្វើការដោយមានភាពស្មោះត្រង់ មិនលំអៀង នៅខណៈដែលកំពុងបា្រប់រឿងមួយយ៉ាងម៉្មត់ចត់ដើម្បី សរសេជាព័ត៌មាន។ ឆាយាលក្សសារព័ត៌ ជាការបង្កើតរូបភាពដែលអាចជូយឲ្យសម្រេចនូវការសរសរព័ត៌មានបានល្អ។ ប្រវត្តិការរកឃើញការធ្វើព័ត៌មានឲ្យល្បីល្បាញជាមួយនិងរូបភាពគឺអាចធ្វើទៅបានដោយសារការបោះពុម្ព និងការបញ្ជូលថ្មីនូវរូបភាពដែលបានកើតឡើងនៅចន្លោះឆ្នាំ ១៨៨០និង ១៨៩៧។ ខណៈពេលដែលដំណឹងសំខាន់គឺជាការថតបំផុតនៅឆ្នាំ ១៨៥០។ ចំនែកការបោះពុម្ពកាតប្រេសជាលើកដំបូងគឺនៅឆ្នាំ១៨៨០។
ឯកសារយោងអានបន្ទាប់
តំណរភា្ជប់ខាងក្នុង
|
Portal di Ensiklopedia Dunia