ឆឹនឝូវ
ឆឹនឝូវ រឺ ហ្ឆឹនឝូ (២៣៣–២៩៧),[១] នាមគួរសម ឆឹងសួគឺជាអ្នករាជការ និងកវីនិពន្ធមួយរូបនៅក្នុងសម័យនគរបី និង រាជវង្សជិនខាងលិច។ លោកបានចាប់ផ្ដើមអាជីពលោកជាអ្នករាជការមួយរូបនៅក្នុងនគរឝ៊ូកំឡុងសម័យនគរបី ប៉ុន្តែត្រូវបានគេទំលាក់បុណ្យសក្ដិ និងបណ្ដេញចេញពីរាជធានីដោយសារលោកមិនចេះអែបអប ហ៊័ងហាវ ដែលជារាជអាមាត្យដ៏មានអំណាចម្នាក់ក្នុងនគរឝ៊ូ ក្នុងរយៈកាលប៉ុន្មានឆ្នាំនៃភាពរោចរស្មីនៃនគររបស់លោក។ បន្ទាប់ពីការដួលរលំនៃនគរឝ៊ូនៅឆ្នាំ ២៦៣ មក លោកហ្ឆឹននៅតែគ្មានមុខងារអ្វីជាដដែល មុនពេលលោកត្រូវបានណែនាំខ្លួនដោយមន្ត្រី ចាងហ៊័រ ឱ្យចូលបំរើក្នុងរាជការជិន។ លោកបានកាន់តំណែងខាងស្មៀន និងតំណែងលេខាធិការខ្លះ ក្រោមរាជការជិនមុនពេលលោកទទួលអនិច្ចកម្មដោយជំងឺនៅឆ្នាំ ២៩៧។ លោកមានសំណេរជាង ២០០ ច្បាប់ប្រហែល ៣០ ច្បាប់ក្នុងចំណោមសំណេរទាំងនោះដែលមានការចូលរួមចំណែកក្នុងការសរសេរពីសាច់ញាតិរបស់លោក ដែលត្រូវគេយល់ថាសំណេរអស់ទាំងនោះជារបស់លោកតែម្នាក់ឯងទៅវិញ។[២] ស្នាដៃដែលមានឈ្មោះបោះសំឡេងបំផុតរបស់លោកហ្ឆឹនគឺ តំរានគរបី (សានគ័រជី) ដែលបានកត់ត្រាប្រវត្តិសាស្ត្រនៃសម័យចុងរាជវង្សហានខាងកើត និងសម័យនគរបីចាប់តាំងពីដើមដំបូងរហូតមកក្នុងទំរង់ជាជីវលេខន៍នៃមនុស្សសំខាន់ៗក្នុងសម័យនោះ ក៏ជាផ្នែកនៃគម្ពី ប្រវត្តិសាស្ត្រទាំងម្ភៃបួន ស្ដីពីប្រវត្តិសាស្ត្រចិន។ ទោះបីជាមានការសំរេចបានសមិទ្ធិផលជាច្រើនរបស់លោកយ៉ាងណាក៏ដោយ ក៏ឆាកជីវិតលោកហ្ឆឹនទទួលបាននូវភាពសៅហ្មងដោយសារតែហេតុការណ៍នាំឱ្យខូចកេរ្តិ៍ឈ្មោះ រួមបញ្ចូលទាំងការចោទប្រកាន់ខុសឆ្គងរបស់លោកប្រឆាំងនឹងអ្នករាជការម្នាក់ផ្សេងទៀត និងបដិវាទភាពជុំវិញសំណេរ សានគ័រជី របស់លោកផងដែរ។ លោកជាអ្នករួមវិភាគទានក្នុងប្រវត្តិសាស្ត្រនៃនគរវ្នំមួយចំណែកដែរ ដែលលោកបានសរសេរពីការទូតវ្នំ និង អ៊ូខាងកើត។ ប្រភពដើមនៃប្រវត្តិជីវិតរបស់ហ្ឆឹនឝូមានជីវលេខន៍ពីរស្ដីអំពីហ្ឆឹនឝូ។ ជីវលេខន៍ទីមួយគឺនៅក្នុង ក្រាំងជិន (ជិនឝុ) ដែលត្រូវបានសរសេរដោយ ហ្ផ្វាងហ្ស្ឈែនលិង និងអ្នកផ្សេងទៀតនៅសតវត្សទីប្រាំពីរកំឡុងរាជវង្សថាង។ ទីពីរគឺនៅក្នុង ពង្សាវតារហ៊័រយ៉ាង (ហ៊័រយ៉ាងគ័រជី) ដែលត្រូវបានសរសេរដោយ ឆាងឈូ នៅក្នុងសវត្សទីបួនកំឡុងសម័យរាជវង្សជិនខាងកើត។ ជីវិត និង អាជីពការងារពីដំបូងនៅឝ៊ូហានហ្ឆឹនឝូមកពីអាណាស្រុកអានហាន (安漢縣) បញ្ជាការ្យប៉ាស៊ី (巴西郡) ដែលនៅសម័យបច្ចុប្បន្នណានឆុង ខេត្តស៊ីឈ័ន។ លោកបានទទួលការអប់រំរៀនសូត្រ តាំងពីលោកនៅក្មេងវ័យ និង ត្រូវបានគេរៀបរាប់ថាជាអ្នកមានប្រាជ្ញា មានជំរៅ និងមានចំណេះដឹង។ លោកត្រូវបានប្រៀនប្រដៅដោយអ្នករាជការនគរឝ៊ូម្នាក់គឺ ហ្ស្ឈាំវចូវ ដែលជាអ្នកមកពីបញ្ជាការ្យប៉ាស៊ីដែរ។ ស្ថិតក្រោមអាណាព្យាបាលរបស់ហ្ស្ឈាំវចូវ លោកធ្លាប់បានមើល វណ្ណកម្មប្រវត្តិសាស្ត្រ និង បទអត្ថាធិប្បាយបីអំពីវស្សប្បវត្តិរដូវផ្ការីកនិងរដូវលំហើយ។ លោកចេះចាំបានល្អអំពី កំណត់ត្រារបស់មហាប្រវត្តិវិទូ និង ក្រាំងហាន។[៣] តាមរយៈ ជិនឝ៊ូ ហ្ឆឹនឝូបានបំរើការជា គ័នកឺលិងឝ៊ឺ (觀閣令史 អ្នករាជការបណ្ណារក្សម្នាក់) នៅនគរឝ៊ូ។ ទោះបីយ៉ាងណា ហ៊័រយ៉ាងគ័រជី ក៏បានវែកញែកថាលោកបានកាន់តំណែងជាច្រើនបន្តបន្ទាប់រៀងមក: បញ្ជិកា (主簿) នៃមេទ័ពឆ្មាំ (衛將軍) ទុងគ័នមីឝ៊ូឡាង (東觀秘書郎 អ្នករាជការបណ្ដារក្សម្នាក់) សុភាពបុរសកងសេះបង្ក្រាប (散騎侍郎) សុភាពបុរសទ្វារលឿង (黃門侍郎)។[៤] នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមុនពេលនគរឝ៊ូធ្លាក់ (រ.ទសវត្ស ២៥០-២៦០) មន្ត្រីរាជការជាច្រើនបានអង្វករ ហ៊័ងហាវ រាជអាមាត្យដ៏មានឥទ្ធិពលម្នាក់ ដោយការអង្វករសុំឱ្យមានការអនុគ្រោះដល់លោក។ ការបដិសេធរបស់ហ្ឆឹនឝូចំពោះទង្វើដូចជាការបញ្ចើចបញ្ចើ និង អែបអបហ៊័ងហាវបានប៉ះពាល់ដល់ការងាររបស់លោក: លោកត្រូវបានទំលាក់បុណ្យសក្ដិជាច្រើនគ្រា និងត្រូវបានបណ្ដេញចេញពីរាជធានីនគរឝ៊ូ ឆឹងទូ។[៥] អាជីពការងារក្នុងរាជវង្សជិនបន្ទាប់ពីការដួលរលំនៃនគរឝ៊ូនៅឆ្នាំ ២៦៣ ការងាររបស់់ហ្ឆឹនឝូនៅទំនេររហូតដល់លោកត្រូវបានណែនាំដោយ ហ្ចាងហ៊័រ ឱ្យបំរើការក្នុងរាជការនៃរាជវង្សជិននៅឆ្នាំ ២៦៥ ជំនួសនគរឆាវវ៉ីដែលជានគរបានសញ្ជ័យយកនគរឝ៊ូ។ ហ្ចាងហ៊័រពេញចិត្តនឹងទេពកោសល្យរបស់ហ្ឆឹនឝូ និងយល់ថាបើទោះបីយ៉ាងណាលោកហ្ឆឹនមិនបានខូចកេរ្តិ៍ឈ្មោះឡើយ ហើយលោកក៏មិនត្រូវបានទំលាក់បុណ្យសក្ដិ និងបណ្ដេញចេញពីរាជធានីដូចគ្រាដែលលោកនៅនគរឝ៊ូនោះឡើយ។ ហ្ឆឹនឝូត្រូវបានទទួលតំណែងជា ស៊ាំវលាន (បេក្ខជនបំរើការរាជការ) និងត្រូវបានតែងតាំងជា ហ្សួជូហ្សួឡាង ( 佐著作郎 ជំនួយការសុភាពបុរសខាងសំណេរ ជំនួយការអ្នកនិពន្ធ) និង ជាចៅហ្វាយស្រុក (令) ជំនួសនៅយ៉ាងភីង (陽平縣)។ នៅឆ្នាំ ២៧៤ លោកបានប្រមូលនិងចងក្រងសំណេរអំពីហ្ជូកឺលាំង អគ្គមហាសេនាបតី រឺ ចៅហ្វាទឡ្ហៈទីមួយនៃនគរឝ៊ូ។[៦] និងបានដាក់ថ្វាយសំណេរទាំងនេះទៅក្នុងអធិរាជសវនការជិន។ លោកត្រូវបានឡើងតំណែងជា ជូសួឡាង (著作郎 "សុភាពបុរសខាងសំណេរ" ស្មៀនស្មេរមួយរូប) និងត្រូវបានគេតែងតាំងជា ជុងចឹង (中正 តំណែងមន្ត្រី) នៃបញ្ជាការ្យប៉ាស៊ី។[៧] ហ៊័រយ៉ាងគ័រជី បានវែកញែកថាលោកក៏បានបំរើការជាសភាបតី (相) របស់លោកឧកញ៉ាភីងយ៉ាង (平陽侯)។[៨] នៅពេលនោះ ហ្ចាងហ៊័របានណែនាំហ្ឆឹនឝូឱ្យបំរើការជា ជុងឝ៊ូឡាង (中書郎 អ្នករាជការម្នាក់នៅក្នុងដំណាក់លេខាកណ្ដាល) ក្រសួងមន្ត្រីរាជការបានតែងតាំងលោកហ្ឆឹនជាអ្នករដ្ឋបាល (太守) នៃបញ្ជាការ្យឆាងគ័ង (長廣郡) ជំនួសឱ្យការផ្ដល់ប្រឹក្សាដល់ ហ្ស្ឈុនហ្ស្ឈី (荀勖) អ្នកត្រួតពិនិត្យម្នាក់នៅដំណាក់លេខាកណ្ដាល។ ជិនឝ៊ូ បានវែកញែកថាហ្ស្ឈុនហ្ស្ឈីស្អប់ខ្ពើមហ្ចាងហ៊័រ និងមិនចូលចិត្តហ្ឆឹនឝូដោយសារការសេពគប់របស់លោកជាមួយលោកហ្ចាង ដូច្នោះហើយទើបគាត់បានជំរុញអោយក្រសួងមន្ត្រីរាជការឱ្យតែងតាំងលោកហ្ឆឹនឡើងវិញក្នុងមុខតំណែងដទៃផ្សេងមួួយទៀត។ ហ្ឆឹនឝូបានបដិសេធការតែងតាំងនេះដោយអាស្រ័យហេតុថាលោកត្រូវទៅមើលថែទាំម្ដាយចាស់ជរារបស់លោក។[៩] ហ៊័រយ៉ាងគ័រជី បានផ្ដល់នូវរឿងរ៉ាវផ្សេងមួយទៀតអំពីទំនាក់ទំនងរបស់ហ្ឆឹនឝូជាមួយហ្ស្ឈុនហ្ស្ឈី។ ក្នុងនោះបានថ្លែងថាហ្ស្ឈុនហ្ស្ឈីនិងហ្ចាងហ៊័រពិតជារីករាយណាស់ជាមួយ សានគ័រជី របស់ហ្ឆឹនឝូ ហើយពួកលោកបានកត់សំគាល់ថាលោកហ្ឆឹនពូកែលើសប៉ានគូ និង ស៊ឺម៉ាឈៀនទៅទៀត។ យ៉ាងណាក៏ដោយ នៅពេលក្រោយ ហ្ស្ឈុនហ្ស្ឈីមិនពេញចិត្តនឹង វ៉ឺឝ៊ូ ជាផ្នែកមួយក្នុងចំណោមផ្នែកទាំងបីនៅក្នុង សានគ័រជី ឡើយ និងមិនចង់អោយលោកហ្ឆឹនធ្វើការនៅក្នុងតំណែងដូចគ្នាដែរ អញ្ជឹងហើយលោកក៏បានតែងតាំងលោកហ្ឆឹនជាអ្នករាជការរដ្ឋបាលនៅឆាងគ័ង។[១០] នៅឆ្នាំ ២៧៨ [១១] មុនពេលមេទ័ពទូហ្យីបានកាន់តំណែងជាមេបញ្ជាការនៃកងទ័ពជិននៅខេត្តជិង លោកបានឧទ្ទេសនាមហ្ឆឹនឝូឱ្យអធិរាជអ៊ូនិងបានថ្លែងថាលោកហ្ឆឹនមានសមត្ថភាពក្នុងការបំរើការជា "សុភាពបុរសទ្វារលឿង" (黃門侍郎) រឺ "សុភាពបុរសកងសេះបង្ក្រាប" (散騎侍郎)។ អធិរាជអ៊ូបានទទួលយកសំណើរបស់ទូហ្យី និងបានតែងតាំងហ្ឆឹនឝូជា អ៊ីឝ៊ឺជីឝ៊ូ (禦史治書 សវនករ)។[១២] [១៣] ជិនឝ៊ូ បានវែកញែកថាហ្ឆឹនឝូបានអវត្តមាននៅពេលម្ដាយរបស់លោកបានទទួលអនិច្ចកម្ម ហើយលោកបានបំពេញបំណងរបស់ម្ដាយលោកមុនពេលជិតស្លាប់ថាគាត់ចង់បញ្ចុះនៅរាជធានីឡួយ៉ាង។ យ៉ាងណាក៏ដោយ លោកបានទទួលការស្ដីបន្ទោសជាច្រើន និង ត្រូវបានទំលាក់បុណ្យសក្ដិដោយសារតែទង្វើរបស់លោកបញ្ចុះម្ដាយនៅឡួយ៉ាង ជំនួសឱ្យការបញ្ចុះនៅស្រុកកំណើតរបស់លោកនៅអាណាស្រុកអានហាន គឺជាបទល្មើសលោកានុកូលនៅក្នុងសម័យលោក។[១៤] ហ៊័រយ៉ាងគ័រជី បានផ្ដល់ការរៀបរាប់ផ្សេងមួយទៀតក្នុងចំណោមហេតុការណ៍ជាច្រើន: ពោលថា គឺម្ដាយចុងរបស់ហ្ឆឹនឝូទេ (មិនមែនម្ដាយបង្កើតរបស់លោកនោះទេ) ដែលបានទទួលអនិច្ចកម្ម។ លោកស្រីមិនចង់បញ្ចុះសពរួមគ្នាជាមួយលោកឪពុកលោកឡើយ (នៅអាណាស្រុកអានហាន) [១៥] ដូច្នោះហើយហ្ឆឹនឝូបានបញ្ចុះលោកស្រីនៅឡួយ៉ាងជំនួសវិញ។ អនិច្ចកម្មតាមរយៈ ជិនឝ៊ូ ជាច្រើនឆ្នាំបន្ទាប់ពីការទំលាក់បុណ្យសក្ដិរបស់លោក ហ្ឆឹនឝូត្រូវបានគេតែងតាំងជា ជុងឝ៊ូហ្ស៊ឺ (中庶子 ជំនួយការជំនិត) របស់អធិរាជបុត្រស្នងរាជ្យ ស៊ឺម៉ាហ្យី ប៉ុន្តែលោកមិនបានកាន់តួនាទីរបស់លោកឡើយ។[១៦] លោកបានទទួលអនិច្ចកម្មដោយសារជំងឺនៅអាយុ ៦៥ ឆ្នាំ (តាមរយៈការគន់គូអាយុរបស់អាស៊ីខាងកើត) នៅឆ្នាំ ២៩៧ កំឡុងសម័យរជ្ជកាលអធិរាជហួយ។[១៧] ហ៊័រយ៉ាងគ័រជី បានផ្ដល់ការរៀបរាប់ពីព្រឹត្តិការណ៍ផ្សេងមួយមុនពេលមរណភាពរបស់ហ្ឆឹនឝូ។ វាបានថ្លែងថាលោកហ្ឆឹនត្រូវបានតែងតាំងជា ជុងឝ៊ូហ្ស៊ឺ របស់ស៊ឺម៉ាហ្យី ប៉ុន្តែត្រូវបានតែងតាំងសាជាថ្មីវិញជា "ឆ្មាំប្រចាំការនៃកងសេះបង្ក្រាប" (散騎常侍) ម្នាក់ម្ដងទៀត បន្ទាប់ពីអធិរាជបុត្រស្នងរាជ្យត្រូវបានគេទំលាក់នៅឆ្នាំ ២៩៩។[១៨] អធិរាជហួយបានប្រាប់ហ្ចាងហ៊័រ " (ហ្ឆឹន) លោកឝូមានទេពកោសល្យពិតមែន។ លោកមិនគួរកាន់តំណែងបច្ចុប្បន្នរបស់លោកអស់រយៈពេលយ៉ាងយូរឡើយ។" ហ្ចាងហ៊័រចង់លើកហ្ឆឹនឝូអោយទទួលយកតំណែងមួយក្នុងចំណោមតំណែងនៃសេនាបតីទាំងប្រាំបួន (九卿) ប៉ុន្តែលោកបានបាត់បង់ជីវិតនៅគ.ស ៣០០ កំឡុងពេលសង្គ្រាមព្រះអង្គម្ចាស់ទាំងប្រាំបី។[១៨] ហ្ឆឹនឝូបានស្លាប់នៅឡួយ៉ាង។ ទេពកោសល្យនិងសមិទ្ធិផលរបស់លោកជាច្រើនមិនសក្ដិសមនឹងឋានៈរបស់លោកដែលមានកំឡុងនៃសម័យមរណទុក្ខរបស់លោកឡើយ ហើយមហាជនយល់ថាវាមិនយុត្តិធម៌ទេចំពោះរូបលោក។[១៩] រឿងរ៉ាវក្នុង ហ៊័រយ៉ាងគ័រជី ជាក់ស្ដែងបានលើកឡើងថាហ្ឆឹនឝូបានទទួលអនិច្ចកម្មនៅគ.ស ៣០០ រឺ ពេលក្រោយពីនោះ ដែលមិនត្រូវគ្នានឹងឆ្នាំនៃមរណភាពរបស់លោកដែលបានបញ្ជាក់រ៉ាយរ៉ាប់ក្នុង ជិនឝ៊ូ ឡើយ។ សានគ័រជីជួននៅសតវត្សទីបីក្រោយឆ្នាំ ២៨០[២០] ហ្ឆឹនឝូបានសរសេរ សានគ័រជី ៦៥ ខ្សែ (តំរានគរបី) ដែលកត់ត្រាប្រវត្តិសាស្ត្រសម័យរាជវង្សហានខាងកើត និង នគរបី។ អត្ថបទនេះត្រូវបានចែកទៅជាបីចំណែក ក្រាំងវ៉ី (វ៉ីឝ៊ូ), ក្រាំងឝ៊ូ (ឝ៊ូឝ៊ូ) និង ក្រាំងអ៊ូ (អ៊ូឝ៊ូ) និងចងក្រងជីវលេខន៍នៃបុគ្គលសំខាន់ៗជាច្រើននៅក្នុងសម័យកាលទាំងនោះ។ ហ្ឆឹនឝូបានទទួលការកោតសរសើរពីបុគ្គលរួមសម័យជាមួយលោក ចំពោះការងាររបស់លោក ហើយត្រូវបានគេស្ងប់ស្ងែងថាជាអ្នកប្រវត្តិវិទូដ៏ល្អឥតទាស់។ ជុំវិញសម័យកាលនោះ ប្រវត្តិវិទូមួយរូបទៀត ស្ឈាំរហូវចាន (夏侯湛) ក៏កំពុងសរសេរ ក្រាំងវ៉ី (魏書; វ៉ីឝ៊ូ) ដែលបានកត់ត្រាប្រវត្តិសាស្ត្រវ៉ីក្នុងសម័យនគរបី។ លោកបានបំផ្លាញស្នាដៃរបស់លោកចោល បន្ទាប់ពីអាន សានគ័រជី របស់ហ្ឆឹនឝូ។ ហ្ចាងហ៊័រក៏បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយ សានគ័រជី ដោយលោកបានប្រាប់ហ្ឆឹនឝូ "ពួកយើងគួរតែមានទំនុកចិត្តចំពោះកិច្ចការសរសេរ ក្រាំងជិន ទុកអោយលោកហើយ។" ហ្ឆឹនឝូត្រូវបានគេគោរពយ៉ាងខ្លាំងព្រោះថាលោកបានសរសេរ សានគ័រជី ចប់បរិបូរណ៍។[២១] បដិវាទភាពជិនឝ៊ូ បានលើកឡើងថាមាន បដិវាទភាព ពីរជុំវិញហ្ឆឹនឝូ និង សំណេរ សានគ័រជី របស់លោក។ ពួកអ្នករិះគន់លោកបានប្រើស្នាដៃទាំងនោះទៅបង្អាប់បង្ខូចលោកទៅវិញ។[២២] ការគំរាមកំហែងមួយចំនួនពីបងប្អូនត្រកូលទីងទីមួយអំពីហ្ឆឹនឝូព្យាយាមជំរិតយកស្រូវ[កំណត់ ១] ១០០០ ហ៊ូ ពីពួកកូនប្រុស ទីងអ៊ី (丁儀) និងប្អូនប្រុសរបស់គាត់ ទីងអ៊ិ (丁廙) [កំណត់ ២] – ជាអ្នករាជការល្បីៗពីររូបនៅក្នុងនគរវ៉ីកំឡុងសម័យនគរបី។ លោកសន្យានឹងពួកគាត់ថាលោកនឹងសរសេរជីវប្រវត្តិរបស់ឪពុករបស់ពួកគេ នៅក្នុង សានគ័រជី បើសិនជាពួកគេឱ្យស្រូវអង្ករដល់លោក ប៉ុន្តែផ្ទុយទៅវិញពួកគេមិនបានយល់ព្រមតាមឡើយ ដូច្នេះហើយបានជាលោកមិនសរសេរជីវប្រវត្តិឪពុករបស់ពួកគេ។[២៣] ស្មេររាជវង្សឈិង ផានម៉ី (潘眉) បានច្រានចោលការរៀបរាប់នៃ ជិនឝ៊ូ អំពីហ្ឆឹនឝូដែលប៉ុនប៉ងជំរិតពីពួកត្រកូលទីង និង បានហៅព័ត៌មាននោះថាវា "មិនច្បាស់ការ"។ លោកមិនយល់ស្របនឹងការអះអាងថា បងប្អូនទីងជាមន្ត្រីរាជការដ៏ល្បីមែនទែននៅក្នុងនគរវ៉ីនោះឡើយ ដោយមានការពន្យល់ថាពួកគេមិនបានកាន់តំណែងសំខាន់ រឺ ក៏បង្កើតសមិទ្ធិផលណាមួយសំខាន់ឡើយ។ លោកផានក៏យល់ដែរថាជាប្រវត្តិវិទូម្នាក់ត្រូវចេះថ្លឹងថ្លែងឱ្យបានច្បាស់ត្រឹមត្រូវ ហេតុដែលលោកសំរេចចិត្តមិនសរសេរជីវប្រវត្តិរបស់បងប្អូនត្រកូលទីង ពីព្រោះ ក្នុងគំនិតរបស់លោកផ្ទាល់ ពួកត្រកូលទីងបានប្រព្រឹត្តិអំពើបាបកម្មយ៉ាងធ្ងន់ធ្ងរ នាំអាទិ៍ឱ្យមានជំលោះបងប្អូន និង ការបង្កអស្ថេរភាពក្នុងត្រកូលអធិរាជនគរវ៉ី [កំណត់ ៣] – ដែលបានធ្វើឱ្យពួកគេគ្មានតំលៃទាល់តែសោះដើម្បីអោយឈ្មោះរបស់ពួកគេមានជីវលេខន៍ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រឡើយ។ លោកផានបានកត់សំគាល់បន្ថែមថាក៏មានមនុស្សសំខាន់ៗនៅក្នុងនគរវ៉ី (ឧ. ឆឹនលិន អ៊ូជី និង យ៉ាងស្ឈាវ) ដែលមិនមានជីវប្រវត្តិក្នុង សានគ័រជី អញ្ជឹងមានន័យថាបុគ្គល រឺ មនុស្សលេចធ្លោ មិនប្រាកដថាបុគ្គលម្នាក់នោះមានជីវលេខន៍ដែលសរសេរក្នុងនោះឡើយ។ ការសន្និដ្ឋានរបស់លោកផ្ដោតលើបញ្ហានេះដោយថា ជិនឝ៊ូ បានធ្វើការអះអាងផ្ដេសផ្ដាស (អំពីហ្ឆឹនឝូ)។[២៤] អគតិប្រឆាំងហ្ជូកឺហ្លាំងនិងហ្ជូកឺហ្ចានទីពីរបានលើកឡើងថាហ្ឆឹនឝូបានចងគំនុំផ្ទាល់ខ្លួនប្រឆាំងនឹងអគ្គមហាសេនាបតីហ្ជូកឺហ្លាំង និង កូនប្រុសលោកហ្ជូកឺហ្ចាន ដោយហេតុថាលោកបានសរសេរអត្ថាធិប្បាយអវិជ្ជមានអំពីលោកទាំងពីរក្នុង សានគ័រជី ។ ឪពុករបស់ហ្ឆឹនឝូ[កំណត់ ៤] ធ្លាប់ជាទីប្រឹក្សាកងទ័ពរបស់មេទ័ពឝ៊ូ ម៉ាស៊ូ។ នៅពេលនោះម៉ាស៊ូត្រូវបានប្រហារជីវិតដោយហ្ជូកឺហ្លាំងបន្ទាប់ពីការបរាជ័យរបស់លោកនៅក្នុងសមរភូមិជៀធិងនៅឆ្នាំ ២២៨ មក ឪពុករបស់ហ្ឆឹនឝូដែលមានជាប់ពាក់ព័ន្ធនោះ មានទោសដល់កំរិត ឃុន (髡) ការដាក់ទោសទាក់ទងនឹងការកោរសក់ក្បាល។ ហ្ជូកឺហ្ចានធ្លាប់និយាយមាក់ងាយហ្ឆឹនឝូកាលពីមុន។ នៅពេលហ្ឆឹនឝូបានសរសេរជីវប្រវត្តិរបស់ហ្ជូកឺហ្លាំង និង ហ្ជូកឺហ្ចានក្នុង សានគ័រជី លោកបានអត្ថាធិប្បាយលើអ្នកទាំងពីរដូចតទៅ: ការដឹកនាំកងទ័ពគឺមិនមែនជាចំណុចខ្លាំងរបស់ហ្ជូកឺហ្លាំងទេ ហើយថាលោកខ្វះភាពប៉ិនប្រសប់ជាអ្នកដឹកនាំយោធាដ៏ល្អមួយរូប ហ្ជូកឺហ្ចានខ្លាំងបានត្រឹមតែខាងអក្សរសាស្ត្រទេ និងថាលោកមានកិត្តិសព្ទដោយសារការនិយាយបំផ្លើសបំផ្លោង។[២៥] អ្នកនិពន្ធរាជវង្សឈិង ហ្ចោយីបានជំទាស់អំណះអំណាងនៃ "ជិនឝ៊ូ" ថាហ្ឆឹនឝូមានគំនិតប្រកាន់ប្រឆាំងហ្ជូកឺហ្លាំងនៅក្នុង សានគ័រជី និងបានសង្កត់ថាអំណះអំណាងនេះគឺជា "ពំនោលដែលគ្មានព័ត៌មានគ្រប់គ្រាន់"។ លោកបានអត្ថាធិប្បាយថាការដឹកនាំយោធាចាំបាច់មិនត្រូវបានគេចាត់ទុកថាជាចំណុចខ្លាំងរបស់ហ្ជូកឺហ្លាំងឡើយព្រោះលោកហ្ជូកឺក៏បានបង្កើតស្នាដៃល្អៗក្នុងវិស័យដទៃទៀតដែរ។ លោកហ្ចោក៏បានពន្យល់នូវបំណែកនៃភស្តុតាងពីរដែលប្រឆាំងនឹងអំណះអំណាងដែល ជិនឝ៊ូ លើកឡើង: ហ្ឆឹនឝូបានផ្ដល់វិចារណកថាវិជ្ជមានអំពីសមត្ថភាពរបស់ហ្ជូកឺហ្លាំងជាអ្នកនយោបាយមួយរូបក្នុង សមូហកម្មហ្ជូកឺហ្លាំង និងនៅក្នុងបទវិចារណកថាផ្ទាល់របស់លោកនៅខាងចុងនៃជីវប្រវត្តិលោកហ្ជូកឺនៅក្នុង សានគ័រជី។ ការសន្និដ្ឋានរបស់លោកហ្ចោបានសង្កត់ទៅលើបញ្ហានេះដែលថាហ្ឆឹនឝូបានបញ្ជាក់អំពីភាពខ្លាំង និង ភាពខ្សោយរបស់ហ្ជូកឺហ្លាំងច្បាស់លាស់ពេកក្នុងការវាយតំលៃអំពីលោកហ្ជូកឺក្នុង សានគ័រជី។[២៦] កេរ្តិ៍ដំណែលសូមមើលផងដែរ: កំណត់ពន្យល់ពីតំរានគរបី
បន្ទាប់ពីមរណភាពរបស់ហ្ឆឹនឝូ អ្នករាជការ ផ្វានជីន (范頵) និងអ្នករាជការផ្សេងទៀតបានសរសេរទូលរំលឹកដល់អធិរាជហួយថា: "កាលពីសម័យមុន អធិរាជហានអ៊ូបានចេញរាជបញ្ជាមួយ: 'ស៊ឺម៉ាស៊ាំងលូពិតជាឈឺធ្ងន់មែន។ ទាញចេញពីសំណេររបស់លោក។' ដោយ អ្នកនាំពាក្យដែលបានប្រមូលយកសំណេររបស់ស៊ឺម៉ាស៊ាំងលូបានទូលអធិរាជអ៊ូអំពីការធ្វើពិធី ផ្វឹងឝាន ដែលបានវែកញែកក្នុងសំណេររបស់លោកស៊ឺម៉ា។ អធិរាជអង្គនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់។ ពួកយើង ទូលព្រះបង្គំជាអាណាប្រជារាស្ត្ររបស់ព្រះអង្គ សូមទូលស្នើព្រះអង្គ: ជីឝ៊ូឝ៊ឺអ៊ីឝ៊ឺ នៅសម័យក្រោយនេះ ដែលហ្ឆឹនឝូបានសរសេរក្នុង សានគ័រជី ថាមានដំបូន្មានល្អៗ និង វាយតំលៃថាវាមានភាពជោគជ័យ និង បរាជ័យខ្លះ។ វាមានប្រយោជន៍ដើម្បីលើកកំពស់ដល់វប្បធម៌របស់យើង។ ទោះបីយ៉ាងណារចនាបថសំណេរមិនអាចប្រៀបធៀបទៅនឹងស្នាដៃនៃ (ស៊ឺម៉ា) ស៊ាំងលូ សាររបស់វាពិតជាសាមញ្ញនិងច្បាស់លាស់ណាស់។ យើងខ្ញុំទូលព្រះបង្គំ រំពឹងថាវាអាចត្រូវបានប្រមូលចងក្រងនិងធ្វើវាសាជាថ្មីឡើងវិញ។" អធិរាជហួយបានរាជទាន និង ចេញរាជសារបញ្ជាឱ្យភស្តុការនៃហឿណាន (洛陽令) និង ចៅហ្វាយស្រុកឡួយ៉ាង (洛陽令) ឱ្យបញ្ជូនពួកអ្នកនិពន្ធទៅកាន់ផ្ទះរបស់លោកហ្ឆឹន ហើយចំលង សានគ័រជី ឡើងវិញ។ [២៧] ក្នុងសតវត្សទីប្រាំ អធិរាជវ៉ឹននៃរាជវង្សលៀវសុងបានយល់ថា សានគ័រជី របស់ហ្ឆឹនឝូមានលក្ខណៈខ្លីពេក និង មានន័យមិនគ្រប់គ្រាន់ ដូច្នេះទ្រង់បានតែងតាំងផីស៊ុងជឺឱ្យធ្វើអត្ថាធិប្បាយបន្ថែមក្នុង សានគ័រជី។ លោកផីបានបញ្ចប់បង្ហើយកិច្ចការរបស់លោកនៅឆ្នាំ ៤២៩។ លោកបានបញ្ចូលខ្លឹមសារថ្មីៗ ដែលលោកបានប្រមែប្រមូលតាមរយៈការស្រាវជ្រាវឡើងវិញ និងបានបន្ថែមវិចារណកថាផ្ទាល់របស់លោកទៅក្នុងនោះ។ ចំណារពន្យល់របស់លោកផីបានបង្កើនប្រវែងនៃ សានគ័រជី ស្ទើរតែជិតពីរដងនៃច្បាប់ដើម។ ស្នាដៃផ្សេងៗតាមរយៈ ជិនឝ៊ូ ហ្ឆឹនឝូបានប្រមូលនិងចងក្រងសំណេររបស់ហ្ជូកឺហ្លាំងកំឡុងពេលចាប់ផ្ដើមការងារដំបូងនៅក្នុងរាជវង្សជិន។ អត្ថបទដែលចងក្រងហើយគេហៅថា ឝ៊ូឞ៊ាំងហ្ជូកឺហ្លាំងជី (蜀相諸葛亮集 សមូហកម្មនៃអគ្គមហាសេនាបតីឝ៊ូហ្ជូកឺហ្លាំង)។[២៨] ហ៊័រយ៉ាងគ័រជី បានវែកញែកបន្តថា ហ្ចាងហ៊័របានទូលសុំរាជទានពីព្រះម្ចាស់អធិរាជអ៊ូឱ្យរាជអនុញ្ញាតឱ្យហ្ឆឹនឝូបន្ថែមបន្ថយអត្ថបទច្បាប់ដើម។ នៅក្នុងពេលនោះ ហ្ឆឹនឝូបានប្រមែប្រមូលព័ត៌មានបន្ថែមអំពីស្នាដៃរបស់ហ្ជូកឺហ្លាំងនានា និង លោកបានសរសេរអត្ថបទនេះសាជាថ្មីវិញ ដែលបានកើនចំនួន ២៤ ខ្សែ ហ្ជូកឺហ្លាំងគូឝ៊ឺ (諸葛亮故事 រឿងរ៉ាវរបស់ហ្ជូកឺហ្លាំង)។[២៩] ចាប់តាំងពីចុងសម័យជានអ៊ូ (គ.ស ២៥-៥៦) ក្នុងរាជវង្សហានខាងកើត កវីនិពន្ធដូចជា ហ្ចឹងព័រអ៊ី (鄭伯邑), ហ្ចោយែនស្ឈិង (趙彥信), ហ្ឆឹនឝឹនព័រ (陳申伯), ជូហ្យែនលីង (祝元靈) និង វ៉ងហ្វឹនពាំវ (王文表) បានចងក្រងរួមគ្នា ប៉ាឝ៊ូស្ឈីជៀវហ្ឈ័ន (巴蜀耆舊傳 ជីវប្រវត្តិនៃអ្នកល្បីមកពីប៉ាឝ៊ូ)។ ហ្ឆឹនឝូយល់ថា ប៉ាឝ៊ូស្ឈីជៀវហ្ឈ័ន មានន័យមិនគ្រប់គ្រាន់ងាយយល់ ដូច្នេះលោកក៏ពង្រីកសេចក្ដីវាឱ្យឡើងទៅដល់ ១០ ខ្សែ អ៊ីពូស្ឈីជៀវហ្ឈ័ន (益部耆舊傳 ជីវប្រវត្តិអ្នកល្បីមកពីខេត្តអ៊ី)។ [កំណត់ ៥][៣០] ស្នាដៃរបស់លោកត្រូវបានថ្វាយដោយវ៉ឹនលី (文立) ទៅកាន់អធិរាជអ៊ូ ដែលបានកោតស្ញប់ស្ញែងលើស្នាដៃនោះ។ [៣១] សំណេរដទៃទៀតដោយហ្ឆឹនឝូរួមមាន: គូគ័រជី (古國志; តំរានគរបុរាណ) ៥០ ខ្សែ, ដែលទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ [៣០][៣២] គ័នស៊ឺហ្លន (官司論 បរមាធិប្បាយពីការិយាធិបតេយ្យ) ៧ ខ្សែ ដែលបានប្រើជាឧទាហរណ៍ប្រវត្តិសាស្ត្រដើម្បីពិភាក្សាកំណែទំរង់ ឝ៊ឺអ៊ី (釋諱 ការពន្យល់ពីបំរាមនានា), គ័ងគ័រហ្លន (廣國論)។[៣៣] គ្រួសារ និង ញាតិសន្តានហ្ឆឹនភ្វូ (陳符) ដែលឈ្មោះគួរសមរបស់លោកគឺ ហ្ឆាងស្ឈិញ (長信) គឺជាកូនប្រុសនៃបងប្រុសរបស់ហ្ឆឹនឝូ។ លោកក៏ត្រូវបានគេស្គាល់ដោយសារទេពកោសល្យខាងអក្សរសាស្ត្រ និង លោកបានស្នងតំណែងបន្តពីពូរបស់លោកជា "ជំនួយការសុភាពបុរសនៃបទនិពន្ធ"។ លោកក៏បំរើការជាចៅហ្វាយស្រុក (令) នៃអាណាស្រុកឝាងហ្លៀនស្ឈាន (上廉縣)។[៣៤] ប្អូនប្រុសរបស់ហ្ឆឹនភ្វូ ហ្ឆឹនលី (陳蒞) ដែលឈ្មោះគួរសមរបស់លោកគឺ "ឝ៊ូទូ" (叔度) បានបំរើការជាខ្ញុំរាជការ (別駕) នៅខេត្តលាំង និងក្រោយមកបំរើការក្រោមការដឹកនាំរបស់ ស៊ឺម៉ាហ្យ៉ូវ ព្រះអង្គម្ចាស់ស្ឈី (齊王) និងជា មេទ័ពសេះលឿន (驃騎將軍)។ លោកក៏បានទទួលអនិច្ចកម្មនៅឡួយ៉ាងដែរ។[៣៥] ហ្ឆឹនលីមានសាច់ញាតិក្មេងម្នាក់ទៀត ហ្ឆឹនហ្ជី (陳階) ឈ្មោះគួរសមរបស់គេគឺ ហ្តាហ្ជឺ (達之)។ ហ្ឆឹនហ្ជីបានកាន់តំណែងជាបន្តបន្ទាប់: បញ្ជិកា (主簿) នៃចៅហ្វាយខេត្តនៃខេត្តហ្អ៊ី (益州), ប៉ោវជុងលិង (褒中令), នាយបញ្ជាការខាងលិច (西部都尉) នៃបញ្ជាការ្យហ្យ៉ុងហ្ឆាង (永昌郡), អ្នករដ្ឋបាល (太守) នៃហ្ជានហ្និង (建寧) និង បញ្ជាការ្យនានានៅស្ឈិងគូ (興古)។ ហ្ឆឹនហ្ជីក៏ល្បីល្បាញដោយសារតែទេពកោសល្យអក្សរសាស្ត្ររបស់លោកដែរ។[៣៦] ហ្ឆឹនភ្វូ ហ្ឆឹនលី និង ហ្ឆឹនហ្ជី ម្នាក់ៗបានសរសេរស្នាដៃជាង ១០ ក្រៅពីសំណេរជាង ២០០ អត្ថបទដែលបានគេសន្មតថាជារបស់ហ្ឆឹនឝូ។[២] និទានខ្លីៗការបដិបត្តិកំឡុងពេលកាន់ទុក្ខជិនឝ៊ូ បានវែកញែកថាហ្ឆឹនឝូបានធ្លាក់ខ្លួនឈឺកំឡុងពេលកាន់ទុក្ខបន្ទាប់ពីមរណភាពរបស់ឪពុកលោក។ ភ្ញៀវមួយចំនួនដែលបានទៅសួរសុខទុក្ខនៅផ្ទះរបស់លោកបានបង្ហាញនូវការមិនពេញចិត្តនៅពេលពួកគេបានឃើញលោកកំពុងត្រូវបានអ្នកបំរើបញ្ចុកថ្នាំសង្កូវ ពីព្រោះលោកត្រូវបានគេរំពឹងថាជាអ្នកនាំមុខក្នុងសំណោកសង្រេងកំឡុងពេលនោះ។ អ្នកក្រុងដែលជាមិត្តជិតដិតនឹងលោកបានរិះគន់លោកពេលពួកគេបានលឺតៗគ្នាមកអំពីរឿងនេះ។[៣៧] មិត្តភាព និង គូសត្រូវជាមួយលីស្ឈាំងតាមរយៈ ហ៊័រយ៉ាងគ័រជី ហ្ឆឹនឝូគឺជាមិត្តជិតស្និទរបស់លីស្ឈាំង (李驤) ដែលជាអ្នកមានកេរ្តិ៍ឈ្មោះដូចលោកដែរ។ លីស្ឈាំង ដែលមានឈ្មោះគួរសមថា "ឝ៊ូឡុង" (叔龍) មកពីបញ្ជាការ្យហ្ស៊ឺថុង (梓潼郡)។ លោកត្រូវបានគេស្គាល់ដោយសារតែទេពកោសល្យរបស់លោក ហើយត្រូវបានគេយកអាសារឱ្យក្លាយជា ស្ឆៀវឆែយ (秀才) និងបំរើការជា "សុភាពបុរសក្នុងដំណាក់រាជលេខាធិការ" (尚書郎)។ លោកត្រូវបានគេចាត់តាំងឡើងវិញជាអ្នករដ្ឋបាល (太守) នៃបញ្ជាការ្យជានហ្ភ្រីង (建平郡) ប៉ុន្តែលោកបានបដិសេធការតែងតាំង និងយកលេសថា លោកឈឺព្រោះលោកចង់រស់នៅហ្ស៊ឺថុង។ ក្រោយមកទៀត លោកត្រូវបានគេតែងតាំងជាអ្នករដ្ឋបាលនៃបញ្ជាការ្យគ័ងហាន (廣漢郡)។ ចំណងមេត្រីរវាងហ្ឆឹនឝូ និងលីស្ឈាងបានរង្គោះរង្គើនៅពេលក្រោយមកទៀត និងពួកគេចាប់ផ្ដើមធ្វើការចោទប្រកាន់ទោសកំហុសគ្នាទៅវិញទៅមក។ អាកប្បកិរិយារបស់អ្នកទាំងពីរត្រូវបានមាក់ងាយដោយបណ្ដាអ្នកផង។[៣៨] ដំបូន្មានរបស់ស្ឈាំវហ្ចូវចំពោះហ្ឆឹនឝូតាមរយៈ ជិនឝ៊ូ អ្នកទូន្មានប្រៀនប្រដៅរបស់ហ្ឆឹនឝូ ស្ឈាំវហ្ចូវ លោកតែងប្រាប់លោកហ្ឆឹនជារឿយៗថា "ឯងនឹងល្បីល្បាញដោយសារតែទេពកោសល្យរបស់ឯង។ យ៉ាងណាក៏ដោយ វាមិនអាចមានគ្រោះអាក្រក់ទេ បើទោះជាឯងបានវិលត្រឡប់ថយក្រោយត្រង់កន្លែងណាមួយនោះ។ ឯងគួរតែយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្វីដែលឯងធ្វើ។" ហ្ផ្វាងស្ឈែនលិងបានកត់សំគាល់ថាឆាកជីវិតរបស់ហ្ឆឹនឝូ ត្រូវបានគេទំលាក់បុណ្យសក្ដិ និង អព្ទយសពេលលោករស់នៅនគរឝ៊ូ ហើយក្រោយពេលដែលលោកបំរើការក្រោមរាជការជិន លោកក៏ទទួលបានដូចអ្វីដែលលោកស្ឈាំវហ្ចូវបាននិយាយប្រាប់លោកមែន។[៣៩] ហ្វែនហ្ជានហ្លហ្វែនហ្ជានហ្ល (ចិនបុរាណ: 萬卷樓; ចិនសម័យ: 万卷楼; ភិងអ៊ិង: Wànjuànlóu; ន័យចំ "ប៉មនៃសំណេរ ១០០០០ ខ្សែ") – ការទាក់ទាញទេសចរណ៍នៅចំណុចទស្សនីយភាពរបស់ស្ឈីឝាន ស្រុកហ្ឝុនហ្ឈិង ណានឈុង ខេត្តឞ៊ឺកឈ័ន ត្រូវបានគេដាក់ឈ្មោះជាប្រភពនៃវប្បធម៌សម័យនគរបី ដោយអភិបាលខេត្តឞ៊ឺកឈ័ន។ ប៉មត្រូវបានសង់នៅដើមសតវត្សទីបី (២២២-២៣៧) កំឡុងសម័យនគរបី និងជាកន្លែងដែលហ្ឆឹនឝូបានសិក្សានៅក្នុងបឋមជីវិតរបស់លោក។ វាត្រូវបានបំផ្លិចបំផ្លាញនៅទសវត្សឆ្នាំ ១៩៦០ ក្រោយប៉ុន្មានឆ្នាំនៃការមិនអើពើ ប៉ុន្តែត្រូវបានកសាងនៅឆ្នាំ ១៩៩០ ដោយរដ្ឋាភិបាលចិនក្នុងតំលៃបួនលានយ័ន។ ប៉មនេះបច្ចុប្បន្ន ដែលគ្របដណ្ដប់បរិវេណ ២៤០០ មាត្រការ៉េ ប្រកបដោយការទាក់ទាញសំខាន់បីយ៉ាង ប៉មអំណានរបស់ហ្ឆឹនឝូ សាលរំលឹកដល់ហ្ឆឹនឝូ និងប៉មសៀវភៅប្រមូលផ្ដុំ។[៤០] ប៉មនេះស្ដែងនូវសមូហកម្មនៃសំណេរ វិស្សុតកម្ម របស់របរ និង រូបនានាដែលទាក់ទងនឹងជីវិតរបស់ហ្ឆឹនឝូ ស្នាដៃ និង កេរ្តិ៍ដំណែលរបស់លោក។[៤១] សូមមើលផងកំណត់ឯកសារយោង
តំណខាងក្រៅ
|
Portal di Ensiklopedia Dunia