ផែនទីជនជាតិនៃប្រទេសកម្ពុជា។
'ខ្មែរលើ គឺជាកុលសម្ព័ន្ធខ្មែរមន រស់នៅក្នុងតំបន់ខ្ពង់រាបនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ការចាប់កំណើតនៃក្រុមនេះ គឺពុំមាននរណាមួយដឹងច្បាស់ឡើយ ។ អ្នកមួយចំនួនជឿថា កុលសម្ព័ន្ធដែលនិយាយភាសាខ្មែរមននេះ ជាផ្នែកមួយនៃការធ្វើដំណើរផ្លាស់ប្តូរដ៏ឆ្ងាយរបស់កុលសម្ព័ន្ធនេះមកពីភាគពាយ័ព្យ។ ក្រុមកុលសម្ព័ន្ធរដែនិងជ្រាយ ដែលនិយាយភាសាអំបូរ Austronesian បានមករស់នៅតាមបណ្ដោយឆ្នេរសមុទ្រវៀតណាម ហើយបន្ទាប់មកក៏ផ្លាស់ប្ដូរមកភាគាគពាយ័ព្យ កកើតជាក្រុមតូចៗក្នុងចំណោមកុលសម្ព័ន្ធខ្មែរមនមួយចំនួន។
រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានបង្កើតពាក្យ"ខ្មែរលើ" គឺមានអត្ថន័យថា "ខ្មែរដែលរស់នៅតាមតំបន់ភ្នំខ្ពង់រាប" នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីបង្កើតចំណងសាមគ្គីភាពរវាងក្រុមកុលសម្ព័ន្ធខ្ពង់រាប និងជនជាតិខ្មែរកណ្តាល។ កាលពីមុន ពួកគេត្រូវបានកំណត់ជាពួក "ម៉ុងតាញ៉ារដ៍" (ជនជាតិភ្នំ) ដោយរដ្ឋាភិបាលអាណានិគមបារាំង ។ ជាប្រពៃណី ខ្មែរបានហៅក្រុមកុលសម្ព័ន្ធនេះថា "ព្នង"និង"សំរែ" ដែលពាក្យទាំងពីរនេះ មានអត្ថន័យមើលងាយ ។
ក្រុមកុលសម្ព័ន្ធខ្មែរលើមួយចំនួន បើតាមការពិតទៅ គឺមានទំនាក់ទំនងជាមួយគ្នាទៅនឹងភាសាខ្មែរ ក៏ប៉ុន្តែមួយចំនួនផ្សេងពីនេះ គឺវាមានទម្រង់នៃភាសាវិទ្យានិងពង្សាវតារនៃវប្បធម៌ ខុសប្លែកពីគ្នា ។
ភូមិសាស្ដ្រនិងប្រជាសាស្រ្ត
គេឃើញក្រុមកុលសម្ព័ន្ធខ្មែរលើ ភាគច្រើនរស់នៅក្នុងខេត្តនៃភាគឦសាន មានខេត្តរតនគិរី ខេត្តស្ទឺងត្រែង និងខេត្តមណ្ឌលគិរី។ មានខ្មែរលើមួយចំនួនរស់នៅក្នុងខេត្តក្រចេះច្រើនគួរសមដែរ ។
ភាគច្រើន ខ្មែរលើរស់នៅក្នុងភូមិរាយប៉ាយបណ្ដោះអាសន្ន ដែលមានអ្នកស្រុករស់នៅតិចតួចណាស់ ។ ភូមិទាំងនេះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សានៃមនុស្សចាស់ក្នុងស្រុក ឬក៏ដោយមេភូមិ ។
បងប្អូនខ្មែរលើកំពុងជួបប្រទះកង្វះខាតជាច្រើន ខាងសេដ្ឋកិច្ចគ្រួសារ សុខាភិបាល ការសិក្សាអប់រំ ... ។ ព្រៃឈើ សត្វព្រៃ និងដីព្រៃ គឺជាបង្អែកសេដ្ឋកិច្ចនៃពួកខ្មែរលើ តាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃ ព្រៃឈើ និងសត្វព្រៃ ត្រូវវិនាស ហើយដីព្រៃត្រូវខ្សោះជីជាតិដោយសំណឹក។ នេះជាចំណោទដ៏ធំមួយទៀត ចំពោះបងប្អូនខ្មែរលើ ។
ខ្មែរលើមានប្រហែល ៣០ក្រុមជនជាតិ និងគ្រាមភាសាផ្សេងៗគ្នា ក្នុងអំបូរភាសាខ្មែរមន ហើយប្រកបរបរបេះផ្លែឈើ និងដាំចម្ការព្រៃដុត។
ពួកនេះមាន៖
- ជនជាតិកាចក់ 가작 Kachak ឬ Kchak។
- ជនជាតិកាវេត 가왯 Kavet ឬ Kravet ឬ Kaveat ឬ កាវេត ឬ កាវ៉ែត។
- ជនជាតិកួយ 꾸어 Kuy ឬនៅជាភាសាថៃ กูย។
- ជនជាតិគ្រឹង 크릉 Kreung ឬ Krung។
- ជនជាតិចារ៉ាយ 짜라이 ឬ ជ្រាយ ឬ Chreay ឬ Jarai ឬ Jarais ឬ Charay ឬ នៅភាសាវៀតណាម Người Gia Rai ឬ Gia Rai ឬ Gia-rai។
- ជនជាតិទំពួន 땀뿐 Tampuan ឬ Tompuan ឬ Tampuon ឬ Tumpoun ឬ Tumpuon។
- ជនជាតិព្រៅ 뿌르어 Prov ឬ Brao (Prŏu [prɨw])។
- ជនជាតិឞូន៝ង 브농 Pnong ឬ Bunong។
- ជនជាតិលុន Loun ឬ Lon។
- ជនជាតិស្អូច Sa'och ឬ Sauch ឬ Samre ឬ Chong ឬ Samray ឬ Suoy ឬ Pear។
ចំនួនប្រជាជនខ្មែរលើនៅកម្ពុជា [១], [២]
បើតាម តំណាងក្រុមជនជាតិដើមភាគតិច ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា សរុបមានប្រមាណ១៩៧.០០០នាក់ មានចំនួន២៤ក្រុម រស់នៅក្នុង១៤ខេត្តទូទាំងប្រទេសកម្ពុជានៃតំបន់ព្រៃភ្នំ [៣] ។
ចំពោះចំនួនប៉ាន់ស្មានប្រជាជនសរុបនៅក្នុងឆ្នាំ ១៩៦៩ គឺមានចំនួនប្រហែលជា ៩០.០០០ នាក់ ។ ចំណែកឯនៅក្នុងឆ្នាំ ១៩៧១ ចំនួនខ្មែរលើគឺត្រូវបានប៉ាន់ស្មានឃើញខុសៗ គ្នា ស្ថិតនៅក្នុងចន្លោះពី ៤០.០០០នាក់និង ១០០.០០០នាក់ ។ តួលេខចំនួនប្រជាជន គឺពុំអាចរកឃើញទេនៅក្នុងឆ្នាំ១៩៨៧ ក៏ប៉ុន្តែ គេបានធ្វើការកំណត់សរុបទៅ គឺប្រហែលជានៅក្បែរៗ ១០០.០០០នាក់ ។ ខ្មែរលើមានចំនួន ៧៥.០០០នាក់នៅឆ្នាំ១៩៩២។
ជនជាតិ |
English Name |
ចំនួន(ឆ្នាំ) |
តំបន់
|
កួយ |
Kuy, Kuay |
៣៧.៧០០ នាក់ (ឆ្នាំ ២០០៧) |
ភាគឦសានប្រទេសកម្ពុជា ស្ទើរតែគ្រប់ស្រុកនៃខេត្តព្រះវិហារ ភាគខាងកើតខេត្តសៀមរាប ភាគខាងជើងខេត្តកំពង់ធំ ភាគខាងលិចខេត្តស្ទឹងត្រែង និងខេត្តក្រចេះ
|
ទំពួន |
Tampuan, Campuon, Kha Tampuon, Proon, Proons, Tamphuan, Tampuen, Tampuon |
៣១.១០០ នាក់ (ឆ្នាំ ២០០៦) |
តំបន់ព្រំដែនភាគឦសាន ភាគកណ្តាលខេត្តរតនគិរីខាងត្បូងជនជាតិព្រៅ ខាងលិចជនជាតិចារាយ
|
ចារាយ(ជ្រាយ) |
Jarai, Cho-Rai, Chor, Chrai, Djarai, Gia-Rai, Gio-Rai, Jorai, Mthur |
២០.២០០ នាក់ (ឆ្នាំ ២០០៦) |
ខេត្តរតនគិរី ជាពិសេសស្រុកបកែវ អណ្តូងមាស អូរយ៉ាដាវ និងភាគឦសានតាមព្រំដែនវៀតណាម
|
ព្នង |
Central Mnong, Budong, Bunong, Phanong, Phnong, Phong |
២០.០០០ នាក់ (ឆ្នាំ ២០០២) |
តំបន់ភាគឦសាន មាននៅគ្រប់ស្រុក ៨០% នៃខេត្តមណ្ឌលគិរី
|
គ្រឹង |
Kru’ng 2, Kreung |
១៨.៤០០ នាក់ (ឆ្នាំ ២០០៦) |
ស្ទឹងត្រែង រតនគិរី តាមព្រំដែនកម្ពុជា-ឡាវ
|
ព្រៅ |
Braou, Brou, Lave, Laveh, Love, Proue |
៧៩៧០ នាក់ (ឆ្នាំ ២០០៦) |
ភាគឦសានប្រទេសកម្ពុជា ភាគខាងជើងខេត្តរតនគិរី ជាពិសេសស្រុកតាវែង និងតំបន់ទន្លេសេសាន
|
ស្ទៀង |
Stieng(Bulo), Kajiang |
៦០៦០ នាក់ (ឆ្នាំ ២០០៦) |
តំបន់ភាគខាងកើត ស្រុកស្នួលខេត្តក្រចេះ និងភាគខាងត្បូងខេត្តមណ្ឌលគិរី
|
ជង |
Chong, Chawng, Shong, Xong |
៥០០០ នាក់ |
ខេត្តពោធិ៍សាត់ ភាគអាគ្នេយ៍នៃខេត្តចន្ទបុរីព្រំដែនកម្ពុជា-ថៃ
|
សំរៃ |
Somray |
៤០០០ នាក់ (ឆ្នាំ ២០០៥) |
ខេត្តពោធិ៍សាត់ ភាគខាងជើងខាងកើតនិងខាងលិចភូមិតាសាញ់ និងស្ទឹងតានយ៉ុង?ជុំវិញភូមិប្រាំមួយ
|
កាចក់ |
Kaco’, Kachah’ |
៣៣៧០ នាក់ (ឆ្នាំ ២០០៧) |
ស្រុកអណ្តូងមាស ស្រុកវ៉ឺនសៃ ខេត្តរតនគិរី
|
កាវេត(កាវ៉ែត) |
Kavet, Khvek, Kowet, Kravet |
២៣៨០ នាក់ (ឆ្នាំ ២០០៦) |
ស្ទឹងត្រែង រតនគិរី តាមព្រំដែនកម្ពុជាឡាវ
|
ក្រោល |
Kraol |
១៩៦០ នាក់ (ឆ្នាំ ១៩៩៦) |
ក្រចេះ
|
ព័រ |
Pear, Por |
១៦៧០ នាក់ (ឆ្នាំ ២០០២) |
ខេត្តព្រះវិហារ (ពីមុនស្ថិតក្នុងខេត្តកំពង់ធំ)
|
ល្ម៉ាំ |
Lamam, Lmam |
១០០០ នាក់ (ឆ្នាំ ១៩៨១) |
ភាគឦសានតាមព្រំដែនវៀតណាម
|
សួយ |
Suoy |
៩៣០ នាក់ (ឆ្នាំ ២០០៤) កំពុងថយចុះ |
តំបន់ភាគកណ្តាល ភាគពាយព្យនៃក្រុងភ្នំពេញ
|
សំរែ |
Samre |
២០០ នាក់ (ឆ្នាំ ២០០០) |
ភាគខាងជើងខេត្តសៀមរាប
|
ស្អូច |
Sa’och, Saotch, Sauch |
១៨០ នាក់ (ឆ្នាំ ១៩៩៦) កំពុងថយចុះ |
ភាគនិរតីជិតឆ្នេរកំពង់សោម
|
កុឡា |
Kola |
ប្រមាណ ១០០-៥០០ នាក់ |
ភាគខាងកើតម្តុំបប៉ៃលិន ប៉ៃលិន [២]
|
- ↑ [១] Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន., Ethnologue, Cambodia
- ↑ ២,០ ២,១ [២], សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា៖ ជនជាតិកុទ្បានៅបប៉ៃលិន
- ↑ [៣][តំណភ្ជាប់ខូច], kohsantepheapdaily ផ្សាយថ្ងៃព្រហស្បត្ត៏ ទី១៣ ខែធ្នូ ឆ្នាំ២០១២
|