ជំងឺលើសឈាមជំងឺលើសឈាមជាអ្វី?ជាការកើនឡើងខ្ពស់សម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម។ មូលហេតុបណ្តាលមកពីការកើនឡើងនៃការទប់ទល់ទៅនឹងចរន្តឈាមដែលបាញ់ជាទូទៅ ។ រោគសញ្ញារោគសញ្ញាមានដូចជាឈឺក្បាលនៅពេលយប់ និងពេលក្រោកពីដំណេកពេលព្រលឹម ហឹងត្រចៀក អស់កម្លាំង វិលមុខ ឈាមច្រមុះ និងបែកសរសៃឈាមក្នុងភ្នែក។ ប្រការត្រូវធ្វើពេលលើសឈាមត្រូវធ្វើលំហាត់ប្រាណសូមជ្រើសរើសយកការហាត់ប្រាណ ដូចជាការស្រូបខ្យល់អាកាសដោយគ្រាន់ វាសដៃវាសជើងជាដើម។មិនត្រូវលើកដុំដែកធ្ងន់ៗព្រោះអាចប៉ះពាល់ដល់សរសៃឈាម។ សូមកុំពិសារជាតិប្រៃសូមកុំពិសារជាតិប្រៃច្រើនពេក ដូចជានំប្រៃ ទឹកស៊ុបប្រៃជាដើម។បើលោកអ្នកកំពុងពិសារថ្នាំបញ្ចុះសម្ពាធឈាម ប្រសិនបើអ្នកតមបានល្អ នោះប្រសិទ្ធភាពព្យាបាលរឹតតែប្រសើរ។សូមយល់ដឹងថា អំបិលមានឥទ្ធិពលក្នុងការបង្ខាំងជាតិទឹក។ សូមកុំឲ្យឡើងគីឡូសូមថែរក្សាទម្ងន់ខ្លួនឲ្យបានត្រឹមត្រូវ។ ប្រសិនបើលោកអ្នកធាត់ជ្រុល សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ កុំពិសារបារី និងស្រាការទទួលទានបារី និងការទទួលទានស្រាច្រើនជ្រុល(លើសពី៩០មីលីលិត្រក្នុង១ថ្ងៃ)អាចបង្កឥទ្ធិពលអាក្រក់ទៅលើសម្ពាធឈាម។ សូមទទួលទានផ្លែឈើឲ្យបានច្រើនជាតិប៉ូតាស្យូមដែលមាននៅក្នុងផ្លែឈើ ផ្តល់សារះសំខាន់ណាស់ក្នុងការជួយបញ្ចុះសម្ពាធឈាម។ សូមជៀសវាងរាល់អាការះស្រ្តេស្សសូមធ្វើចិត្តឲ្យបានសប្បាយៗ សូមជៀសវាងរាល់ការកើតទុក្ខព្រោះវាអាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។ ការព្យាបាលជាទូទៅជំងឺលើសឈាមមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែវាអាចទប់ទល់បានដោយការព្យាបាលដោយឧសថ។អ្នកជំងឺត្រូវពិសារឪសថឲ្យបានទៀងទាត់ មិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងសម្ពាធឈាមនឹងអាចរើឡើងវិញ។អ្នកជំងឺត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូូវតាមវេជ្ជបញ្ជា និងធ្វើលំហាត់ប្រាណជាប្រចាំ។ ប្រសិនបើជម្ងឺលើសឈាមមានលក្ខណះធ្ងន់ធ្ងរត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ |
Portal di Ensiklopedia Dunia