ជំងឺអ៊ីបូឡាជំងឺអ៊ីបូឡា (អង់គ្លេស: Ebola virus disease) ជាជំងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួន បង្កឡើងដោយវីរុសអ៊ីបូឡា។ ជំងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាល ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។[១]
ចំណុចសម្គាល់
ការចម្លងអ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម , វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។ ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។ ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។ រោគសញ្ញាអ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។[២] រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជំងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀត ដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។[៣] អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជំងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតា ការហូរឈាមបញ្ជាក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។ មនុស្សអាចចម្លងជំងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជំងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។ វ៉ាក់សាំង និងការព្យាបាលគ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។ ការការពារ និងគ្រប់គ្រងសត្វស្រុកត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ
មនុស្សក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។ ឯកសារយោងតំណខាងក្រៅ
|
Portal di Ensiklopedia Dunia