ជំនួយ:ចំណាត់ថ្នាក់ក្រុម
របៀបដាក់ចំណាត់ថ្នាក់ក្រុមដើម្បីដាក់ចំណាត់ថ្នាក់ក្រុមចូលទៅក្នុងទំព័រឬអត្ថបទណាមួយ លោកអ្នកគ្រាន់តែបញ្ចូលវិគីកូដខាងក្រោមទៅផ្នែកខាងក្រោមនៃអត្ថបទ [[ចំណាត់ថ្នាក់ក្រុម:ឈ្មោះ]] ឬ [[Category:ឈ្មោះ]] ដែល ឈ្មោះ តំណាងឱ្យឈ្មោះនៃចំណាត់ថ្នាក់ក្រុមដែលលោកអ្នកចង់ដាក់បញ្ចូល។ លោកអ្នកអាចបញ្ជាក់បន្ថែមដោយប្រើប៉ារ៉ាម៉ែត្រ SORT ដើម្បីបង្ហាញឈ្មោះចំណាត់ថ្នាក់ក្រុមតាមលំដាប់អក្សរក្រម នៅក្នុងទំព័រចំណាត់ថ្នាក់ក្រុម ពេលលោកអ្នកចុចលើឈ្មោះចំណាត់ថ្នាក់ក្រុមក្នុងទំព័រណាមួយ។ [[ចំណាត់ថ្នាក់ក្រុម:ឈ្មោះ|SORT]] ឬ [[Category:ឈ្មោះ|SORT]] ឧទាហរណ៍៖ បន្ថែមទំព័រនេះទៅក្នុងចំណាត់ថ្នាក់ក្រុម ជំនួយ លោកគួរតែប្រើ [[ចំណាត់ថ្នាក់ក្រុម:ជំនួយ|ចំណាត់ថ្នាក់ក្រុម]] ឬ [[Category:ជំនួយ|ចំណាត់ថ្នាក់ក្រុម]] វាបង្ហាញទំព័រនេះក្នុងទំព័រចំណាត់ថ្នាក់ក្រុមជំនួយនៃលំដាប់អក្សរ ច ព្រោះចំណាត់ថ្នាក់ក្រុមចាប់ផ្តើមដោយអក្សរ ច ។ ប្រសិនបើមិនប្រើប៉ារ៉ាម៉ែត្រចំណាត់ថ្នាក់ក្រុមទេ នោះទំព័រនេះនឹងបង្ហាញនៅក្នុងលំដាប់អក្សរ ជ ព្រោះជំនួយផ្តើមដោយអក្សរ ជ។ មធ្យោបាយផ្សេងទៀត លោកអ្នកគ្រាន់តែបញ្ចូលកូដវិគី [[Category:ជំនួយ|{{SUBPAGENAME}}]] ឬ [[ចំណាត់ថ្នាក់ក្រុម:ជំនួយ|{{SUBPAGENAME}}]] ដោយរក្សាចំណាត់ថ្នាក់ក្រុមនៅដដែល។ {{SUBPAGENAME}} ជាទំព័រគំរូដែលអាចធ្វើឱ្យមិនបង្ហាញលំហឈ្មោះបាន។ ឈ្មោះទំព័រនេះគឺ ជំនួយ:ចំណាត់ថ្នាក់ក្រុម ពេលដាក់ {{SUBPAGENAME}} វាបង្ហាញតែ ចំណាត់ថ្នាក់ក្រុម ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកចង់បង្ហាញឈ្មោះទំព័រទាំងមូល លោកអ្នកត្រូវប្រើទំព័រគំរូ {{PAGENAME}} ។ ការតភ្ជាប់ទៅកាន់ទំព័រចំណាត់ថ្នាក់ក្រុមដើម្បីបង្កើតតំណភ្ជាប់ណាមួយទៅកាន់ចំនាត់ថ្នាក់ក្រុម លោកអ្នកចាំបាច់ត្រូវប្រើកូដវិគីខាងក្រោម [[:Category:ឈ្មោះ]] ឬ [[:ចំណាត់ថ្នាក់ក្រុម:ឈ្មោះ]] ប្រសិនបើលោកអ្នកចង់តភ្ជាប់តំណភ្ជាប់មួយទៅកាន់ទំព័រជំនួយក្នុងវិគីភីឌា បង្ហាញជា៖ ចំណាត់ថ្នាក់ក្រុម:ជំនួយ ប្រសិនបើលោកអ្នកចង់បង្ហាញឃ្លាក្នុងជម្រើសនាមួយសម្រាប់តំណភ្ជាប់នេះ [[:Category:ឈ្មោះ|ឃ្លា]] ឬ [[:ចំណាត់ថ្នាក់ក្រុម:ឈ្មោះ|ឃ្លា]] នេះគឺជាឧទាហរណ៍នៃតំណភ្ជាប់ដូចគ្នាទៅកាន់ទំព័រចំណាត់ថ្នាក់ក្រុម សម្រាប់ជំនួយក្នុងវិគីភីឌា ដូចខាងលើ ជាមួយឃ្លាក្នុងជម្រើសណាមួយ វិគីភីឌា បំណែងចែកចំណាត់ថ្នាក់ក្រុមចំណាត់ថ្នាក់ក្រុមខ្លួនវា និងឯកសារដែលបានអាប់ឡូដដទៃផ្សេងទៀតដូចជារូបភាព ត្រូវបានបែងចែកជាចំណាត់ថ្នាក់ក្រុមជាក់លាក់ដូចទំព័រធម្មតាដែរ។ វាមានសារៈសំខាន់ដើម្បីភ្ជាប់ចំណាត់ថ្នាក់ក្រុមនៃអត្ថបទទៅក្នុងទីតាំងណាមួយនៃចំណាត់ថ្នាក់ក្រុម។ |
Portal di Ensiklopedia Dunia