ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥)
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥) ឬ អង្គស៊ូ (អង់គ្លេស: Chey Chestha III/5th reign) or (Ang Suo) (ប្រ.ស|គ.ស ១៦៥៧-១៧០៦) រជ្ជកាលគ្រងរាជ (គ.ស ១៧០៣-១៧០៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៤៧ ត្រូវនិង គ.សករាជ ១៧០៣ ត្រូវនិង មហាសករាជ ១៦២៦ ទ្រង់មានព្រះនាមហៅថា "សម្ដេចព្រះជ័យជេស្ឋាបរមសុរិន្ទរាជាធិរាជរាមាឥសូរ" ព្រះអង្គឡើងគ្រងរាជជាលើកទី៥ ក្រោយពេលទ្រង់យករាជសម្បត្តិពីបុត្ររបស់ខ្លួនគឺព្រះបាទ ធម្មរាជាទី៣ មកសោយរាជ្យឡើងវិញ ។ [១] ព្រឹត្តិការណ៍ អាណាចក្រឡានឆាង បែកជា៣រដ្ឋEvent of Lan Chhang Kingdom divided into 3 states គ.សករាជ ១៧០៤ រាជវង្សានុវង្សឡាវមួយក្រុមបាននាំបរិវារចំនួន ៥,០០០ នាក់ ភៀសខ្លួនមកសុំសិទ្ធជ្រកកោននឹងព្រះរាជាខ្មែរ ក្នុងរាជ ព្រះជ័យជេស្ឋាទី៣ នៃរជ្ជកាលទី៥ ។ អ្នកអង្គម្ចាស់ឡាវ នាម ព្រះវង្ស បានទូលពីព្រឹត្តិការណ៍ នៃការបះបោរដណ្ដើមរាជសម្បត្តិនៅនគរឡានឆាង បណ្ដាលអោយមានការវឹកវរក្នុងផ្ទៃប្រទេស និងបានហែកនគរឡានឆាង ជាតំបន់ត្រួត្រា៣ ទី១-តំបន់ហ្លួងព្រះបាង ទី២-តំបន់វៀងច័ន្ទ ទី៣-តំបន់ប៉ាក់សេ គួរបញ្ចាក់ផងដែរថា ដែនដីចម្ប៉ាសាក់ពេលនោះ ជាដែនដីរបស់កម្ពុជានៅឡើយ ។ ព្រះជ័យជេស្ឋាទី៣ បានសម្រេចព្រះទ័យ ទទួលយកជនជាតិឡាវទាំងនោះដោយដាក់ឱ្យពួកគេទៅរស់នៅស្រុកបាទី ខេត្តតាកែវ ។ គ.សករាជ ១៧០៦ ព្រះជ័យជេស្ឋាទី៣ យាងចូលព្រះទីវង្គត់ បុត្ររបស់ទ្រង់ ធម្មរាជាទី៣ ទទួលរាជសម្បត្តិឡើងគ្រងរាជជាលើកទី២ នៅរាជធានីឧដុង្គ ។ [២] ចំណារពន្យល់នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។ តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ឯកសារយោង
|
Portal di Ensiklopedia Dunia