ជ័យទេវី
ព្រះនាងជ័យទេវី (គ.ស ?-៧១៦) រជ្ជកាល (គ.ស ៦៨១-៧១៦) ដោយវ្រះបាទជយវម៌្មទី១ ពុំមានព្រះរាជបុត្រាដែលអាចសោយរាជ្យស្នងពីព្រះអង្គបាន បុត្រីព្រះអង្គ ព្រះនាមជយទេវី ត្រូវឡើងគ្រងរាជ្យបន្តពីព្រះអង្គ។ ព្រះមហាក្សត្រិយ៍ជយទេវី សោយរាជ្យពីឆ្នាំ៦៨១ ពេលដែលព្រះបិតាទ្រង់សោយទិវង្គត រហូតដល់ឆ្នាំ៧១៣។ ក៏ប៉ុន្តែ អំណាចរបស់ព្រះនាងពុំមានមូលដ្ឋានរឹងមាំឡើយ ព្រោះនៅក្នុងសិលាចារឹកមួយដែលគេបានរកឃើញនៅអង្គរ ព្រះនាងបានទ្រង់ត្អូញត្អែរពីភាពច្របូកច្របល់ក្នុងចិត្តគំនិត និងទុក្ខវេទនានៃគ្រាកើតកលិយុគ។ ប្រហែលមកពីការចុះខ្សោយនៃអំណាចកណ្ដាល ដែលនៅស្ថិតក្នុងកណ្ដាប់ព្រះមហាក្សត្រិយ៍នេះហើយ ដែលធ្វើអោយប្រទេសចេនឡា ត្រូវបែងចែកជាពីរ គឺចេនឡាទឹក និងចេនឡាគោក នៅដើមសតវត្សទី៨ គឺនៅក្នុងឆ្នាំ៧០៦។ ក្រោយមកចេនឡាទឹកត្រូវបានបែកខ្ញែកទៅជាបុរ (ក្សត្របុរី) ប្រាំផ្សេងទេៀត បុរ ដែលគេស្គាល់មាន ឝម្ភុបុរ អនិន្ទិតបុរ ដែលក្រោយមកក្លាយជាពាលាទិត្យបុរ និងក្សត្របុរីបីទៀតគេមិនស្គាល់ឈ្មោះ៕ ពង្សាវលី
ឯកសារយោង
|
Portal di Ensiklopedia Dunia