ដុនបូស្កូ
ដុនបូស្កូ (កើតនៅ ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥ ហើយទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨) ជាបូជាចារ្យនៅប្រទេសអ៊ីតាលី ដែលបង្កើតក្រុមអប់រំ មានឈ្មោះ ក្រុមអ្នកបួសសាឡេស៊ាន សំរាប់អប់រំកុមារនិងយុវជនក្រីក្រ។ ពាក្យ ដុន ជាពាក្យភាសាអ៊ីតាលី ដែលបកប្រែ ឪពុក រឺ បិតា នៅប្រទេសអ៊ីតាលី កាតូលិកសាសនិក ប្រើនៅពេល គេនិយាយជាមួយ បូជាចារ្យទាំងអស់ ។ នៅភាសាខ្មែរ យើងហៅ ឪពុកបូស្កូ នៅពេលយើងនិយាយ អំពីពុកនេះ ហើយនិង ពាក្យ ដុនបូស្កូ យើងប្រើ នៅពេល យើងនិយាយ អំពី សាលាដុនបូស្កូ ។ ឈ្មោះពុកពេញ ជា យ៉ូហាន បូស្កូ និង ពាក្យ បូស្កូ ជានាមត្រគូល ។ ពុកបូស្កូមានសញ្ជាតិអ៊ីតាលី នៅទ្វីបអឺរ៉ុប ពុករស់នៅសតវត្សរ៏ទី១៩ នៃសករាជ ។ នៅធ្នាំ២០១០ មានសាលាដូនបុស្កូ នៅ១៣១ប្រទេស។[១] កុមារភាពយ៉ូហាន បូស្កូ ជាកូនរបស់ លោក ហ្រ្វាំងស៊ីស បូស្កូ (១៧៨០ - ១៨១៧) និង លោកស្រី ម៉ាហ្គារីតា អក់កៀណា (១៧៨៨ - ១៨៥៦) ពួកគាត់ជាកសិករ នៅភូមិ អ៊ីបេគី ស្រុក ប្រាសាទថ្មី ខេត្តជើងភ្នំ ប្រទេសអ៊ីតាលី។ ភូមិ អ៊ីបេគីនេះ ចម្លាយ៣២គីឡូម៉ែត្រ ពីទីក្រុងតូរីណ។[២] មុន លោក ហ្រ្វាំងស៊ីស បូស្កូ រៀបការ លោកស្រី ម៉ាហ្គារីតា អក់កៀណា គាត់ជា ពោះម៉ាយ និងមានកូនពីរនាក់ៈ ក្មេងស្រីដែលស្លាប់ និងក្មេងប្រុសជាមួយគាត់ ក្មេងនោះមានឈ្មោះ អាន់តូនី បូស្កូ ។ លោក ហ្រ្វាំងស៊ីស បូស្កូ បានរៀបការជាមួយ លោកស្រី ម៉ាហ្គារីតា អក់កៀណា និងមានកូនពីរនាក់ទៀតៈ យ៉ូសែប បូស្កូ (១៨១៣ - ១៨៦២) និង យ៉ូហាន បូស្កូ ជា លោកឪពុកបូស្កូ នៅពេលពេញវ័យ។ ពួកគេរស់ជាមួយគ្នានឹង ម្តាយរបស់ លោកហ្រ្វាំងស៊ីស បូស្កូ ដែលមានអាយុ ៧២ ឆ្នាំ។ គ្រួសារបុស្កូនេះ ធើ្វការសំរាប់ គ្រសារ បីយីអូនេ ដេលជា អ្នកមាន ។ នៅថ្ងៃទី១១ ខែឧសភា ធ្នាំ១៨១៧ លោក ខ្វ្រាណស៊ីស បុស្កូ ស្លាប់ ពីព្រោះ គាត់យក រោគសួត ។ នៅពេលឧពុក ខ្វ្រាណស៊ីសស្លាប់ កុមាយូហាន មានតែអាយុ២ធ្នាំ។ លោកស្រី ម៉ាការីតា អូគីអេណា ដូចមេម៉ាយហើយ ត្រូវមើលកូនប្រុស៣នាក់។ លោកស្រី ម៉ាការីតា អូគីអេណា ជាម្ដាយ យូហាន បុស្កូនៅពេលឧពុកស្លាប់ ម្ដាយជា អ្នកអប់រំទីមួយ របស់យូហាន និងបងៗរបស់គាត់ ។ ម្ដាយ ម៉ាការីតា ជាអ្នកដែលមានប្រាជ្ញា និង សេចក្ដីក្លាហានផង ។ នៅពាលនោះ កងទ័ពបារាំងរបស់ ណាប៉ូឡេអុងទីមួយ ចង់បានកាន់ ខេត្តជើងភ្នំ សំរាបប្រទេសបារាំង ដូច្នេះ ទាហានបារាំង ឲ្យរងទុក្ខសំរាប អ្នកស្រែនៅខេត្តជើងភ្នំ។ នៅស្រែនោះ មានការអត់បាយ់ និងគ្មានការធ្វើ ដូច្នេះ មេម៉ាយ មានទុក្ខព្រួយណាស់ ដូច ម្ដាយម៉ាការីតា ។ នាងត្រូវមើល យុវជនអាណតូនី ដែលជាកូនរបស់ប្រពន្ទទីមួយ របស់ លោក ខ្វ្រាណស៊ីស បុស្កូ ។ ក្មេងនោះជាកំព្រា ប៉ុន្តែ ម៉ាការីតាយកវាដូចកូនរបស់ខ្លួន។ នៅផ្ទះម្ដាយម៉ាការីតា អត់មានពេល សម្រាប់ខ្ជិលទេ! ម្ដាយទាំងកូន ធ្វើការណាស់សម្រាប់រួចជីវិត! ហើយ អធិដ្ឋាន ជាអី្វសំខាន់ សំរាប់ព្រះជាម្ចាស់មានសេចក្ដីអាណិត របស់មេម៉ាយមួយនាក់ និងក្មេងប្រុសបីនាក់របស់នាង ។ រាល់ថ្ងៃអាទិត្យ ម្ដាយនិងកូន ទៅអភិបូជា សម្រាប់ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។ នៅផ្ទះនោះ គេគោរព ព្រះនាងម៉ារី ជាមាដារបស់ ព្រះយេស៊ូ ។ ម្ដាយម៉ាការីតា អប់រំកូនប្រុសល្អណាស! កូនត្រូវគោរពមនុស្សទាំងអស់ ត្រូវនិយាយអី្វល្អៗ ត្រួវអធិដ្នានបីគ្រាក្នុងមួយថ្ងៃ អត់បាននិយាយជាមួយ បុគ្គលដែល កូនអត់ស្គាល អត់បាននិយាយ ភាពបាទផ្សា និងត្រូវគោរព មនុស្សស្រី ។ សុបិនរបស់ ក្មេងប្រុស យូហាននៅឆ្នាំ១៨២៥ ក្មេងប្រុស យូហាន មានអាយុ៩ឆ្នាំ និងមានសុបិន ដែលសំខាន់មួយ សម្រាប់ជីវិត និងគោលបំណងរបស់គេ ។ យូហាន បានប្រាប់សុបិននេះ ដល់ម្ដាយនិងបងៗរបស់ពួកគេ:
មើលដែរសេចកី្តបញ្ជាក់ឯកសារ
ភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia