ដេប៉ាតឺម៉ង់ភាសាថៃដេប៉ាតឺម៉ង់ភាសាថៃ គឺជាដេប៉ាតឺម៉ង់មួយដែលដំណើរការបើកបង្រៀនភាសាថៃ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ (វគ្គខ្លី) ហើយស្ថិតនៅក្រោមវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រវត្តិឆ្នាំ 2005 ភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍អន្តរជាតិ (TICA) នៃក្រសួងការបរទេសថៃ សហការជាមួយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបើកបង្រៀនភាសាថៃសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យរាជភ័តបុរីរម្យ ប្រទេសថៃ ដើម្បីបញ្ជូនសាស្រ្តាចារ្យឯកទេសភាសាថៃក្នុងរៀបចំការបង្រៀនតាមគម្រោងខាងលើ។ ថ្ងៃទី 28 មីនា - 1 មេសា 2005 ក្រសួងការបរទេសថៃ និងសាកលវិទ្យាល័យរាជភ័តបុរីរម្យ បានតែងតាំងឱ្យ រងសាស្រ្តាចារ្យ ស្ងប់ ប៊ុណ្យខ្លយ ធ្វើដំណើរមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមរៀបចំកម្មវិធីសិក្សា និងលក្ខខណ្ឌការជ្រើសរើសនិស្សិត និងរៀបចំត្រៀមបន្ទប់រៀន និងសំភារៈបរិក្ខាររួមគ្នាជាមួយនឹងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ2014 ក្រសួងអប់រំ យុវជន និងកីឡាបានអនុម័តឱ្យបើកបង្រៀនកម្មវិធីសិក្សាបរិញ្ញាបត្រភាសាថៃ ដោយមានការជួយជម្រុញពីក្រសួងការបទេស ព្រះរាជាណាចក្រថៃ ដោយទទួលបានការសហប្រតិបត្តិការពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យមហាសារខាម (MSU)។ ចំនួននិស្សិតបច្ចុប្បន្ននិសិ្សតដេប៉ាតឺម៉ង់ភាសាថៃ មានចំនួន ១០ ជំនាន់
អត្តសញ្ញាណដេប៉ាតឺម៉ង់ភាសាថៃ|ឡូហ្កូដេប៉ាតឺម៉ង់ភាសាថៃ]]
|
Portal di Ensiklopedia Dunia