ដេវិឌ ឆាណ្ឌល័រដេវិឌ ផរទ័រ ឆាណ្ឌល័រ កើតនៅឆ្នាំ ១៩៣៣ (អង់គ្លេស៖ David P. Chandler) គឺជាប្រវត្តិវិទូជនជាតិអាមេរិកមួយរូប និងជាបញ្ញវន្តម្នាក់ដែលត្រូវបានគេចាត់ទុកថាជាអ្នកប្រាជ្ញលោកខាងលិចដំបូង ដែលសិក្សាអំពីប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។[១][២] បច្ចុប្បន្ននេះ លោក ឆាណ្ឌល័រ កំពុងរស់នៅឯប្រទេសអូស្ត្រាលី ដោយលោកគឺជាសាស្ត្រាចារ្យចូលនិវត្តន៍តែមានងារកិត្តិយសនៅ សាកលវិទ្យាល័យ ម៉ូណ័ស្ហ (Monash) ហើយនិងជាសាស្ត្រាចារ្យជំនួយលើការសិក្សាអំពីអាស៊ីនៅ សាកលវិទ្យាល័យ ហ្ស៊កថោន (Georgetown) ។ ជីវប្រវត្តិជីវិតដំបូងលោក ឆាណ្ឌល័រ កើតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៣។[៣] លោកបានទទួលសញ្ញាបត្រពី មហាវិទ្យាល័យ ហារវ៉ាដ៌ (Harvard), សាកលវិទ្យាល័យ យែល (Yale) ហើយ សាកលវិទ្យាល័យ មីឈីហ្គែន (Michigan) គឺជាកន្លែងដែលលោកបានសរសេរនិក្ខេបបទថ្នាក់បណ្ឌិតស្ដីអំពីកម្ពុជាមុនសម័យអាណានិគម។[៤] អាជីពលោក ឆាណ្ឌល័រ ធ្លាប់ជាអ្នកបម្រើក្នុងជួរទ័ពអាមេរិកនៅក្រៅប្រទេស ចាប់ពីឆ្នាំ ១៩៥៨-១៩៦៦[៣] ហើយក្នុងកំឡុងពេលនោះ លោកបានចុះបេសកកម្មក្នុងទីក្រុង ភ្នំពេញ ពីឆ្នាំ១៩៦០ ដល់ ១៩៦២ និងនៅតាមបណ្ដាទីកន្លែងផ្សេងៗទៀតដូចជា រដ្ឋធានីបូហ្គោតា (Bogotá) (ប្រទេសកូឡុំប៊ី), ទីក្រុងសាន់ទីយ៉ាហ្គោដេកាលី (Santiago de Cali) (ប្រទេសកូឡុំប៊ី) និងរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ។ លោកបានកាន់តំណែងជាសាស្ត្រាចារ្យនៅ សាកលវិទ្យាល័យ ម៉ូណ័ស្ហ, សាកលវិទ្យាល័យ វិស្កុនស៊ិន នៅម៉ាឌីហ្សុន (Wisconsin–Madison), សាកលវិទ្យាល័យ ចន ហុបគិន្ស (Johns Hopkins), និង សាកលវិទ្យាល័យ គ័រនែល្ល (Cornell) ។[៤] ក្រៅពីនេះ លោកក៏ធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់នៅ មជ្ឈមណ្ឌលខេមរសិក្សា ក្នុងខេត្តសៀមរាប ហើយក៏ជាទីប្រឹក្សា យូអេសអេដ (USAID) វាយតម្លៃលើកម្មវិធីលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៃកម្ពុជា ទៀតផង។ ដោយឡែក លោកបានធ្វើជាទីប្រឹក្សានៃ មូលនិធិអាស៊ី វាយតម្លៃលើសកម្មភាពបោះឆ្នោតនៅទីក្រុងភ្នំពេញ ទៀតផង។ លោកក៏បានចូលរួមជាមួយ អង្គការលើកលែងទោសអន្តរជាតិ និង ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន លើការស្រាវជ្រាវ និងស្វែងរកការពិតអំពីជនជាតិខ្មែរ ហើយលោកក៏ជាអ្នកស្រាវជ្រាវឯកសារសំខាន់អំពីកម្ពុជាសម្រាប់ការិយាល័យ ក្រសួងការពារនៃសហរដ្ឋអាមេរិក នៃផ្នែកកិច្ចការ ឈ្លើយសង្គ្រាម / ទាហានបាត់់ខ្លួនពេលបំពេញបេសកកម្ម (POW/MIA) ដែរ។ ការទទួលស្គាល់បន្ទប់មួយនៅក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ ត្រូវដាក់ឈ្មោះលោក ឆាណ្ឌល័រ ជាកិត្តិយស។[៣] គន្ថនិទ្ទេស
ឯកសារយោង
|
Portal di Ensiklopedia Dunia