ដំណរភ្ជាប់ដំណរភ្ជាប់ (Link) គឺជាការតភ្ជាប់ទៅកាន់ទីតាំងថ្មីមួយទៀត។ មានន័យថា ពេលអ្នកមានដំណរភ្ជាប់ ទៅកាន់ទីតាំងថ្មី នោះមាន័យថា អ្នកពុំចាំបាច់ ចូលទៅកាន់ទីតាំងនោះទេ។ លោកអ្នកគ្រាន់តែ ចុចត្រង់ដំណរនោះតែប៉ុណ្ណោះ។ លក្ខណៈសណគាល់ដំណរភាគច្រើន (ជាពិសេស HTML) នៅពេលដែលអ្នកមិនទាន់ធ្វើការកំណត់ វានឹងចេញជាពណ៌ខៀវចាស់ ហើយនៅពេលដែលអ្នកយក កូនកណ្ដុរ ទៅដាក់ពីលើវា វានឹង ប្ដូរពីព្រួញ ទៅជា ដៃចង្អុរវិញ។ មិនតែប៉ុណ្ណោះ ពាក្យដែលមានដំណរភ្ជាប់នោះ នឹងលេចចេញបន្ទាត់ពណ៌ខៀវ (ដូចដែលអ្នកបានឃើញក្នុង វីគីភីឌា ដូចច្នោះដែរ។ ការប្រើដំណរក្នុង Microsoft Word, Excel, Powerpoint ឬ OpenOfficeជាការងាយស្រួល នៅក្នុងកម្មវិធីទាំងនេះ អ្នកគ្រាន់តែចុចលើរូបភាពដំណរ ឬ ស្វែងរកពាក្យ Hyperlink តែប៉ុណ្ណោះ។ នៅក្នុង Microsoft Word អ្នកអាចធ្វើការ Select ជាមុនសិន រួចអាចប្រើឌំណរភ្ជាប់ទៅកាន់ ឯកសារ ឬ កម្មវិធីផ្សេងៗ បាន។ អ្នកអាចដំណរពី page មួយ ទៅ page មួយទៀត ឬ ពី ចំណងជើង មួយ ទៅ ចំណងជើងមួយទៀតបាន។ ក្នុង Microsoft Excel អ្នកអាចដំណរពីរ sheet ឬ សន្លឹកកិច្ចការ មួយ ទៅ មួយទៀតបាន ដូចគ្នា ឬ ក្នុង Microsoft Powerpoint អាចភ្ជាប់ពី ស្លាយ មួយ ទៅ ស្លាយមួយទៀតបាន។ ការប្រើដំណរក្នុង HTMLយើងមាន tag យុថ្កា ដើម្បីភ្ជាប់ដំណរ គឺ <a> |
Portal di Ensiklopedia Dunia