ថ្នាំ Kanamycin(Kanamycin, Kanamycine, Kanacin, Kamycin, Kantrex...) លក្ខណៈទូទៅKanamycin ជាប្រភេទថ្នាំពណ៌ស រលាយក្នុងទឹក តែមិនរលាយក្នុងអាល់កុល aceton, benzen ទេ។ សូលុយស្យុងថ្នាំមាន pH ប្រហែល ៧,៨-៨,២ (បាស)។ Kanamycin ពុលតិចជាង Steptomycin និងប្រភេទAminosid ផ្សេងទៀត។ ក្រោយពេលចាក់១-២ ម៉ោង កំហាប់ជាតិថ្នាំនៅក្នុងឈាមមានកំរិតខ្ពស់ ហើយរក្សាប្រសិទ្ធិភាពក្នុងរយៈពេល ១២-១៨ ម៉ោង។ Kanamycin បញ្ចេញមកក្រៅជាសំខាន់ គឺតាមទឹកនោម និងតាមទឹកប្រមាត់។ ថ្នាំនេះមិនជ្រាបចូលក្នុងបំពង់រំលាយអាហារទេ ហេតុនេះបានជាគេប្រើជាប្រភេទចាក់សរសៃ ឬសាច់ដុំ ដើម្បីព្យាបាលជំងឺ (មិនមែនតាមផ្លូវរំលាយអាហារ)។ ប្រសិទ្ធភាពKanamycin មានប្រសិទ្ធភាពក្នុងការសម្លាប់ មីក្រុបទាំង Gram (+) និង Gram (-) ជាពិសេសមានប្រសិទ្ធភាពលើមីក្រុប Microbacterium, Tuberculosis (របេង), Escherichia Coli, Enterobacteria, Staphylococcus, Proteus, Salmonella, Klebsiella, Shigella។ ថ្នាំនេះក្នុងកំហាប់ទាបមានប្រសិទ្ធភាពទប់ទល់មីក្រុបមិនឲ្យរីកដុះដាល។ កាលណាប្រើប្រភេទផឹក ថ្នាំនេះមិនជ្រាបតាមផ្លូវរំលាយអាហារទេ ដូច្នេះអាចប្រើក្នុងការព្យាបាលជំងឺផ្លូវពោះវៀន។ មុខសញ្ញាប្រើគេប្រើ Kanamycin ក្នុងការព្យាបាលជំងឺដូចតទៅនេះ ៖ ជំងឺមានមីក្រុបរាតត្បាត |
Portal di Ensiklopedia Dunia