ទន្លេមេគង្គ![]() ![]() ទន្លេមេគង្គ គឺជាទន្លេវែងជាងគេលំដាប់លេខ១២[១]នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ នៅក្នុងឆ្នាំ១៩៩៥ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដង់ទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព។ នៅឆ្នាំ១៩៩៦ ប្រទេសចិន និងប្រទេសមីយ៉ាម៉ា បានក្លាយជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដូចនេះ រហូតមកដល់ពេលបច្ចុប្បន្នមានសមាជិតចំនួន ៦ប្រទេស។ ទន្លេនេះមានប្រវែងប្រហែល ៤២០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។ ទន្លេមេគង្គបានហូរកាត់ផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿង។ ឈ្មោះឈ្មោះទន្លេមេគង្គនេះជាភាសាអង់គ្លេសគឺ Mekong ដែលបានមកពីភាសាឡាវ និងភាសាថៃថាម៉ែណាមគង្គ[២]នៅក្នុងភាសាថៃនិងភាសាថៃម៉ែណាមមានន័យថា ម៉ែទឹក ចំណែកពាក្យគង្គ មកពីពាក្យថាគង្គា ដែលមានន័យថា គង្គាឬក៏ទឹក។ ទន្លេមេគង្គកម្ពុជា![]() ![]() ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ រដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាប ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា។ ផ្លូវទឹកប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
ឯកសារយោង
|
Portal di Ensiklopedia Dunia