ទាសភាព![]() ទាសភាព (ហៅម្យ៉ាងទៀតថា ភាពជាខ្ញុំគេ) គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ។ នៅក្នុងនោះ មនុស្សមួយចំនួនត្រូវតែធ្វើការដោយគ្មានប្រាក់កម្រៃ។ មនុស្សទាំងនេះត្រូវបានគេហៅថាទាសករ។ មានភស្តុតាងបានបញ្ជាក់ថាទាសភាពបានកើតឡើងមុនគេកត់ត្រាក្នុងសៀវភៅទៅទៀត។ ទាសភាពមានច្រើនប្រភេទផ្សេងៗពីគ្នា ហើយបានកើតមាននៅស្ទើរតែគ្រប់វប្បធម៌និងទ្វីបនានា។[១] នៅតាមបណ្ដាសង្គមមួយចំនួន គេបានបង្កើតឲ្យមានច្បាប់ស្ដីពីទាសភាព ហើយពេលខ្លះគេបានបង្កើតសេដ្ឋកិច្ចនៅលើទាសភាពនោះ។ នៅក្នុងកំឡុងសតវត្សទី២០នេះ ប្រទេសស្ទើរតែទាំងអស់បានបង្កើតឲ្យមានច្បាប់ហាមប្រាមទាសភាព។ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស បាននិយាយថា ទាសភាពគឺមិនត្រឹមត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ ទាសភាពនៅតែបន្តកើតមានឡើងក្នុងទម្រង់ផ្សេងៗក្នុងប្រទេសមួយចំនួន។[២] គេមិនបានផ្ដល់សិទ្ធិណាមួយដល់ទាសករនោះទេ។ ទាសភាពបច្ចុប្បន្នមនុស្សនៅតែបន្តបង្កើតឲ្យមានទាសករនៅភាគខ្លះនៃពិភពលោក ជាពិសេសនៅ អាស៊ីខាងត្បូង និង អាព្រិច។ ទាសភាពនៅមានតិចតួចក្នុង ប្រទេសអភិវឌ្ឍ នេះក៏ព្រោះតែការអនុវត្តច្បាប់របស់គេមានភាពល្អប្រសើរ។[២] គេបានផ្លាស់ប្ដូរវិធីដែលធ្លាប់បានប្រើពីមុនមក។ សព្វថ្ងៃនេះទាសករអាចនឹងត្រូវធ្វើការ ដើម្បីរបស់មួយចំនួនដូចជាបំណុលជាដើម (ជាឧទាហរណ៍៖ ទាសករត្រូវធ្វើការដើម្បីសងបំណុល)។ ជនរងគ្រោះជាច្រើនត្រូវបានគេគម្រាមថា គ្រួសារគេនឹងមានគ្រោះថ្នាក់ ប្រសិនបើគេរាយការណ៍ទៅម្ចាស់ទាសករ។ ទាសករជាច្រើនត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងស្រុក។ ហើយនៅក្នុងករណីខ្លះទៀត គ្រួសារពួកគេបានលក់គេទៅម្ចាស់ទាសករ។ ទាសករខ្លះត្រូវបានគេជួញដូរពីកន្លែងមួយទៅកន្លែងមួយទៀតនៅលើពិភពលោក។ ការប្រព្រឹត្តអំពើពេស្យាចារលើក្មេងស្រី និងស្ត្រី ក៏ត្រូវបានចាត់ចូលជាប្រភេទទាសភាពដែរ។ ទម្រង់ទាសភាពមួយដែលនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះគឺ ការរំលោភលើពលកម្មកុមារ។ កុមារមួយចំនួនត្រូវធ្វើការនៅក្នុងស្ថានីយរ៉ែ ឬក្នុងចម្ការ ឬពួកគេត្រូវចូលក្នុងសមរភូមិ ដោយគ្មានប្រាក់ចំណូល។ ការសិក្សាមួយបាននិយាយថាមានមនុស្សប្រមាណ ២៧លាននាក់ (ប៉ុន្តែតាមការសិក្សាដទៃបានលើកឡើងថាអាចនឹងមានដល់ ២០០លាននាក់) ដែលកំពុងស្ថិតនៅក្នុងទាសភាពនាពេលបច្ចុប្បន្ន។[៣] បណ្ដាប្រទេស![]() ប្រទេសមួយចំនួននៅមានទាសភាពនៅឡើយ ដូចជាអាព្រិច មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។[៤] នៅរដូវក្ដៅឆ្នាំ២០០៧ គេបានរកឃើញថាមនុស្ស ៥៧០ នាក់ ជាទាសករនៅឡឥដ្ឋប្រទេសចិន។[៥] ក្នុងនោះមាន ៦៩ នាក់គឺជាកុមារ។[៦] រដ្ឋាភិបាលចិនបានឲ្យកម្លាំងប៉ូលិស ៣៥០០០នាក់ត្រួតពិនិត្យមើលឡឥដ្ឋ នៅភាគខាងជើងប្រទេសចិន ដើម្បីរកមើលទាសករ ហើយបានបញ្ជូនអ្នកគ្រប់គ្រងឡឥដ្ឋទាំងនោះទៅពន្ធនាគារ និងកាត់ទោសមេការឡឥដ្ឋម្នាក់រហូតដល់ស្លាប់ ដោយសារគេបានសម្លាប់កម្មករម្នាក់។[៥] នៅ Mauritania គេបានប្រមាណថាបុរស ៦សែននាក់, ស្ត្រីនិងកុមារ ដែលស្មើនឹង ២០ភាគរយនៃប្រជាជនសរុប គឺជាទាសករ ហើយពួកគេភាគច្រើនប្រើកម្លាំងពលកម្មទាំងអស់។[៧][៨] ទាសភាពនៅ Mauritania ត្រូវបានចាត់ទុកថាខុសច្បាប់នៅខែសីហា ឆ្នាំ២០០៧។[៩] នៅ នីហ្សេរីយ៉ា ក៏មានទាសភាពច្រើនដែរ។ ការសិក្សាមួយបានរកឃើញថា ប្រជាជននីហ្សេរីយ៉ាប្រមាណ ៨សែននាក់គឺជាទាសករ ដែលស្មើទៅនឹង ៨ភាគរយនៃប្រជាជនសរុប។[១០][១១][១២] Child slavery has commonly been used when making cash crops and mining. ជាទូទៅ ទាសភាពកុមារត្រូវបានប្រើនៅពេលធ្វើដំណាំសាច់ប្រាក់ (cash crop) និងក្នុងស្ថានីយរ៉ែ។ យោងទៅតាមនាយកដ្ឋានរដ្ឋនៃសហរដ្ឋអាមេរិកបានឲ្យដឹងថា កុមារច្រើនជាង ១០៩០០០នាក់ បានធ្វើការនៅក្នុងចម្ការកាកាវតែម្នាក់ឯងនៅ កូឌីវ័រ ) នៅក្នុង 'ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ "នៅឆ្នាំ 2002 ។</ref> គោលនយោបាយទាសភាព![]() ពួកគេទទួលបានប្រាក់កម្រៃចាប់ពី ៤០ដុល្លារអាមេរិកនៅប្រទេសម៉ាលី សម្រាប់កម្មករវ័យជំទង់។ គេអាចជួញដូរស្ត្រីក្មេង ឬកុមារីម្នាក់ បានតម្លៃ ១០០០ ដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសថៃ។[១៣] នៅឆ្នាំ១៩៨០ គេអាចជួញដូរទាសករនៅសហរដ្ឋអាមេរិកបានតម្លៃ ១០០០ដុល្លារអាមេរិក - ហើយបច្ចុប្បន្ននេះប្រហែល ២៥៨០០ដុល្លារអាមេរិក។ នៅខែវិច្ឆិកា ឆ្នាំ២០០៦ អង្គការពលកម្មអន្តរជាតិបានថ្លែងថា ខ្លួននឹងកាត់ទោសសមាជិកក្រុមប្រឹក្សាយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា នៅឯតុលាការយុត្តិធម៌អន្តរជាតិ ក្រោមបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" ។ នេះក៏ព្រោះតែពួកយោធាឲ្យប្រជាពលរដ្ឋធ្វើពលកម្មទាំងបង្ខំ។[១៤][១៥]អង្គការពលកម្មអន្តរជាតិបាននិយាយថា មនុស្សប្រមាណ៨សែននាក់ ត្រូវបានគេបង្ខំឲ្យធ្វើយ៉ាងដូច្នេះ។[១៦][១៧] ការបញ្ឈប់ទាសភាពសកម្មភាពមួយដែលគេហៅថា "ការបំបិទនិយម" ឬជាភាសាអង់គ្លេស Abolitionism បានកើតឡើងនៅក្នុងចំណោមប្រទេសកាន់សាសនាគ្រិស្តនៅសតវត្សទី១៨ ដើម្បីប្រយុទ្ធប្រឆាំងនឹងទាសភាព។ នៅឆ្នាំ១៨៣៣ ចក្រភពអង់គ្លេស បានបញ្ឈប់ទាសភាព ហើយមានប្រទេសប៉ុន្មានទៀតបានធ្វើតាម។ នៅសហរដ្ឋអាមេរិក ការខ្វែងគំនិតគ្នាលើទាសភាព បាននាំឲ្យកើតមានសង្គ្រាមស៊ីវិលអាមេរិក និងសេចក្ដីប្រកាសរួចផុតពីអាណាព្យបាល (Emacipation Proclamation)។ នៅឆ្នាំ១៨៦៥ ទាសករទាំងអស់ត្រូវបានដោះលែង ពេលដែលប្រទេសលោកខាងជើងបានឈ្នះ ហើយប្រទេសជាច្រើនបានបន្តបំបាត់ទាសភាពចេញពីប្រទេសរបស់ខ្លួន។ ពលកម្មដោយបង្ខំនៅតែបន្តកើតមានឡើង ទោះបីខុសទៅនឹងច្បាប់ក៏ដោយ ហើយវាក៏កើតឡើងក្រោមរូបភាពផ្សេងៗដែលច្បាប់នៅប្រទេសមួយចំនួនមិនបានចាត់ទុកថាជាទាសភាព។ ![]() មនុស្សល្បីល្បាញដែលធ្លាប់ជាទាសករ
ឯកសារយោង
|
Portal di Ensiklopedia Dunia