ទីម សុឃៀងទីម សុឃៀង (English: Sokhieng Tim) គឺជាអ្នកនិពន្ធប្រលោមលោក រឿងខ្លី និងកំណាព្យ។ ស្នាដៃរបស់លោកស្ថិតនៅក្នុងប្រភេទច្នៃប្រតិដ្ឋបែបអភីនីហារ អច្ឆរិយតថ និងប្រតិដ្ឋបែបវិទ្យាសាស្ត្រ។ លោក កើតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែធំធាត់ឡើងនៅក្នុងខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញជាមួយម្ដាយ និងបងប្អូនចំនួនបួននាក់ ដោយលោកគឺជាកូនច្បងភ្លោះនៅក្នុងគ្រួសារ។ លោកគឺជា អតីតនិស្សិតថបរិញ្ញាបត្រភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏ជាអតីតសិស្សរៀននៅសាលាបឋមសិក្សាព្រែកអន្ទះ,អនុវិទ្យាល័យព្រែកអន្ទះ និងវិទ្យាល័យជាស៊ីមសាមគ្គី។
ជីវិតការងារនៅក្នុងឆ្នាំ២០១៨ សុឃៀងបានចាប់ផ្ដើមការងារដំបូងរបស់ខ្លួន ជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង។ នៅទីនោះហើយដែលធ្វើឱ្យលោកចាប់ផ្ដើមស្រលាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងថែមទៀត រហូតមានចិត្តចង់ក្លាយខ្លួនជាអ្នកនិពន្ធមួយរូប។ នៅក្នុងឆ្នាំ២០១៩ លោកក៏បានចាប់អាជីពជាអ្នកនិពន្ធលើកដំបូង ដោយកាលនោះលោកគឺជាអ្នកសរសេររឿងកំប្លែងខ្លីនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ដោយសារមិនមានភាពប៉ិនប្រសព្វក្នុងរឿងកំប្លែង លោកក៏សម្រេចចិត្តលាឈប់ពីការងារជាអ្នកនិពន្ធរឿងកំប្លែង។ នៅក្នុងឆ្នាំ២០២០ សុឃៀងក៏ចាប់ផ្ដើមសរសេរប្រលោមលោកដំបូងរបស់ខ្លួនដែលមានចំណងជើងថា “ឥន្ទ្ររាជ” ហើយស្របពេលជាមួយគ្នានោះដែរ លោកក៏បានចេញផ្សាយស្នាដៃរឿងខ្លី អត្ថបទ និងកំណាព្យមួយចំនួននៅលើបណ្ដាញសង្គម ដូចជា ឈ្លើង,លះបង់,ស្នេហ៍ក្នុងសុបិន,សៀវភៅមរណៈ,បណ្ដាំអ្នកមានគុណ,ព្យុះសៀវភៅ និងកំលោះរងារ។ |
Portal di Ensiklopedia Dunia