ធនាគារជាតិនៃកម្ពុជា
![]() ធនាគារជាតិនៃកម្ពុជា ឬមានឈ្មោះក្រៅផ្លូវការ៖គឺ ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថៃ្ងទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិបានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថាន បោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។ ធនាគារជាតិនៃកម្ពុជាបានផ្សាយប្រាក់រៀលឯករាជ្យរបស់ខ្លួនដើម្បីបញ្ចប់ជាស្ថាពរនូវសម្ព័ន្ធភាពជាមួយប្រាក់អាមេរិក និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេសត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និងធនាគារឯកជនធ្វើប្រតិបត្តិការទន្ទឹមគ្នាលើដែនដីប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយកសាងជាតិនៃសង្គមរា្រស្តនិយមរដ្ឋបានធ្វើ ការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់កណ្តាលស្វ័យតទៅ ជាធនាគាររដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែល មានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម ចំណែកឯធនាគារឯកជនជាតិ និងបរទេសត្រូវ បានបើកទ្វារហើយ រដ្ឋបានបង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជាធនាគារឥណទានជាតិធនាគារអភិវឌ្ឍន៍និង ធនាគារកសិកម្មជនបទ។ ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំនិងការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ជាអកុសលនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ធនាគារជាតិនៃកម្ពុជាត្រូវបាន បិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេស ត្រូវបានលុបបំបាត់ចោល អគារ ធនាគារជាតិនៃកម្ពុជាត្រូវបានកមេ្ទចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។ រហូតមកដល់ឆ្នាំ ១៩៧៩ទើប ធនាគារជាតិនៃកម្ពុជាត្រូវបានរៀបចំឡើងវិញក្នុង នាម ជា ធនាគារ កណ្តាលរបស់ប្រទេសនៅថៃ្ងទី១០ ខែតុលា។ នៅពេលនោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញពីកំរិតសូន្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានប្រមែប្រមូល និងកសាងជាបណើ្តរៗរហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយដែលមានឈ្មោះថា"ធនាគារជាតិនៃប្រជាជនកម្ពុជា"។ ដោយសារអគារធនាគារក្រហម ត្រូវបានកមេ្ទចទៅហើយនោះធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួនជាបណ្តោះអាសន្ននៅលើអគារ អតីតធនាគារខែ្មរសម្រាប់ ពាណិជ្ជកម្មហើយបានរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាព ប្រតិបត្តិការនៅទីស្នាក់ការ កណ្តាលនិងបានពង្រីកបណ្តាញទៅ បណ្តាខេត្ត-ក្រុងទាំង២០ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញនៅថៃ្ងទី២០ ខែមិនាឆ្នាំ១៩៨០ដើម្បីជួយសម្រួលដល់ ការ ទូទាត់ក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកត្រូវបានរុះរើនិងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩០ ។ ចាប់ពីឆ្នាំ១៩៨៩ ប្រព័ន្ធធនាគារត្រូវបានធ្វើការកែទម្រង់ ។ ធនាគារខេត្ត-ក្រុងទាំង២០ ត្រូវបានប្តូរឈ្មោះមកជាធនាគារឯកទេស ខេត្ត-ក្រុង វិញហើយធ្វើសកម្មភាពនៅលើដែនដីរបស់ខ្លួន តាម របបស្វ័យាភិបាលសេដ្ឋកិច្ចនិងស្វ័យភាព ហិរញ្ញវត្ថុដោយមានធនាគារជាតិនៃប្រជាជនកម្ពុជាជាអ្នកបញ្ជាណែនាំនិងត្រួតពិនិត្យ។ ក្រោយពីមានសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសថៃ្ងទី២៣ ខែតុលាឆ្នាំ ១៩៩១ របបនយោបាយមួយត្រូវបានបង្កើតឡើងរបបសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរពីសេដ្ឋកិច្ច ផែនការមកជាសេដ្ឋកិច្ចទីផ្សារដែលញាំងឲ្យមានការកែប្រែ ប្រព័ន្ធធនាគារនៅកម្ពុជាពីប្រព័ន្ធ ធនាគារមួយថ្នាក់មកជាប្រព័ន្ធធនាគារពីរថ្នាក់ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការអនុញ្ញាតឲ្យមានធនាគារ ពាណិជ្ជក្រោមច្បាប់ក្នុងស្រុកឬក្រោម ទម្រង់ជាសាខាធនាគារបរទេស។ ប្រការនេះ តម្រូវឲ្យធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំនិងត្រួតពិនិត្យដោយបានបងើ្កតច្បាប់និងប្រកាសផេ្សងៗជាបន្តបន្ទាប់រួមមាន៖
ក្នុងនាមធនាគារកណ្តាលដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឲ្យសក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើ វិស័យ ធនាគារអគារធនាគារជាតិនៃកម្ពុជា ត្រូវបានកែលំអផែ្នកសោភ័ណភាពនៅ ឆ្នាំ២០០៣។ សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិនៃកម្ពុជា ចែកចេញជាបីដំណាក់កាលគឺ ៖
មុខងារនិងភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា![]() ធនាគារជាតិនៃកម្ពុជាឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចដូចតទៅ៖
ឯកសារយោង
|
Portal di Ensiklopedia Dunia