ធរណីន្ទ្រវរ្ម័នទី១
ធរណីន្ទ្រវរ្ម័នទី១ (អង់គ្លេស: Dharanindravarman I) (ប្រ.ស|គ.ស ០០០-១១១៣) រជ្ជកាលគ្រងរាជ (គ.ស ១១០៧-១១១៣) ទ្រង់គឺជា ក្សត្រដែលសោយរាជ្យបន្តពីព្រះបាទ ជ័យវរ្ម័នទី៦ ។ ព្រះអង្គបានឡើងគ្រងរាជ្យក្នុងឆ្នាំ ១១០៧ នៃគ.សករាជ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ អញឝ្រីធរណីន្ទ្រវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ អញស្រីធរណីន្ទ្រវរ្ម័នទេវៈ" ។ ការសោយរាជ្យរបស់ព្រះអង្គត្រូវបានជម្រុញដោយ មហេសីរបស់ទ្រង់ ព្រះនាម "វិជ័យឥន្ទ្រលក្សស្មី" (Vijayendralakshmi) ដែលជាអតីត មហេសី ព្រះបាទ ជ័យវរ្ម័នទី៦ ដូចនេះប្រហែលជាព្រះអង្គ សោយរាជ្យសម្បត្តិដោយការជ្រែករាជ ។ [១] កំណត់ត្រាសិលាចារឹកយោងតាមកំណត់ត្រាសិលាចរឹក ប្រាសាទ ភ្នំសណ្ដក (Phnom Sandork Temple) ព្រះបាទ ធរណីន្ទ្រវរ្ម័នទី១ ត្រូវបានចុះក្នុងបញ្ជីរនៃគ្រួសាររាជវង្សអង្គរ នៅក្នុងទីសក្ការៈនេះ ដោយអំណោយទានពី "នរពឥន្ទ្ររាមា" ដែលត្រូវ ជាសាច់ញាតិរបស់ព្រះអង្គ ហើយទីសក្ការៈនេះ មានចម្ងាយ ៧៥ គីឡូម៉ែត្រ ខាងជើងភាគខាងកើត អង្គរ ។ ទីកន្លែង ដែលចុះបញ្ជីរគ្រួសាររាជវង្សអង្គរ ត្រូវបានគេស្គាល់ថា សិវៈបុរៈ (Shivapura) ដែលតម្កល់នៅលើកំពូល នៃទីធ្លាខាងលើ ផ្នែកខាងកើត ជញ្ជាំង នៃគូបរៈ (Gopura) ដែលមានវិមាត្រ ៦០ x ៤០ ម៉ែត្រ ។ មានការចុះបញ្ជីរនៃគ្រួសាររាជវង្ស នៅទីសក្ការៈនេះផងដែរ ដូជា៖ រាជវង្ស យសោវរ្ម័នទី១, ជ័យវរ្ម័នទី៦ និង សូរ្យវរ្ម័នទី២ ។[២] ការដណ្ដើមរាជRoyal takeover ជាការពិតណាស់ ការដណ្ដើមរាជ របស់ព្រះបាទ ធរណីន្ទ្រវរ្ម័នទី១ វាជារឿងដ៏ពិបាកមួយ ព្រោះគូប្រជែងរបស់ទ្រង់គឺជាសាច់ញាតិរបស់ព្រះអង្គគឺ ព្រះបាទ ជ័យវរ្ម័នទី៦ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ព្រះអង្គ ដែលមានព្រះមាតាតែមួយព្រះនាម "ហិរណយៈលក្សស្មី" (Hiranyalaksmi) ទោះជាយ៉ាងនេះក្ដី រាជសម្បត្តិនៅអង្គរត្រូវបានព្រះបាទ ធរណីន្ទ្រវរ្ម័នទី១ សញ្ច័យយកមកគ្រប់គ្រងក្នុងការដណ្ដើមរាជនេះផងដែរ ។ ជាចុងក្រោយ ការសោយរាជរបស់ព្រះអង្គនៅអង្គរត្រូវបានដណ្ដើមដោយនតា (ក្មួយ) របស់ព្រះអង្គគឺព្រះបាទ សូរ្យវរ្ម័នទី២ ដែលបានលើកទ័ពពី មហិធរៈបុរៈ មកដណ្តើមយករាជ្យសម្បត្តិរបស់ទ្រង់ ក្នុងឆ្នាំ ១១១៣ នៃគ.សករាជ ។[៣] [៤] សេចក្ដីជំរាបមានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»? ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៥] ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។ បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។ ចំណារពន្យល់សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។ មើលផងដែរតំណភ្ជាប់ រជ្ជកាលគ្រងរាជ
ឯកសារយោង
|
Portal di Ensiklopedia Dunia