នរោត្តម មុនីនាថ សីហនុ
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (ព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី; ១៨ មិថុនា ១៩៣៦ ~ បច្ចុប្បន្ន) ជាសម្តេចព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៤ ក្នុងព្រះបរមនាមជាព្រះរាជអគ្គមហេសីនៃព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដោយបានរៀបអភិសេកជាព្រះស្នំ និងមានគភ៌ក្នុងអំឡុងឆ្នាំ១៩៥២ (ដែលកាលណោះ ទ្រង់គង់ក្នុងឋានៈជាអ្នកម្នាង ព្រោះសម្តេចឪមានសម្តេចព្រះរាជកន្និដ្ឋា នរោត្ដម ថាវ៉េត នរលក្ខណ៍ ជាព្រះរាជមហេសីផ្លូវការរបស់ព្រះអង្គ មុនអភិសេកអ្នកម្នាង) បន្ទាប់មកព្រះករុណាព្រះមហាវីរក្សត្រនិងសម្តេចព្រះរាជកន្និដ្ឋា បានលែងលះនៅឆ្នាំ១៩៦៨ អ្នកម្នាង ប៉ូល ម៉ូនិក បានក្លាយជាព្រះមហេសីផ្លូវការរបស់ព្រះអង្គ។ ក្រោយពីរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានរាជបុត្រាពីរអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេច នរោត្តម នរិន្រ្ទពង្ស ។ ក្រោយការយាងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី២ នៅឆ្នាំ១៩៩៣ របស់សម្តេចព្រះ នរោត្តម សីហនុ ជាព្រះរាជស្វាមី ព្រះអង្គបានទទួលការប្រោសព្រះរាជទានរាជគោរម្យងារពេញព្រះយសនៅឆ្នាំ១៩៩៦ ជា «សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ» រហូតដល់ចុងឆ្នាំ២០០៤ ពេលដែលព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យ ហើយព្រះរាជបុត្រច្បងរបស់ព្រះអង្គ (ព្រះមហាក្សត្របច្ចុប្បន្ន) ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រថ្មី ព្រះអង្គត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រា សព្វព្រះទ័យព្រះរាជទាន ថ្វាយរាជគោរម្យងារថ្មី ជា «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»និងរដ្ឋសភាជាតិបានថ្វាយព្រះរាជគោរម្យងារថា «ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល» ថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គនៅថ្ងៃទី ១៨ ខែមិថុនា ជាថ្ងៃឈប់សម្រាកសាធារណៈផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជជីវប្រវត្តិសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ហើយព្រះនាមដើមរបស់ទ្រង់គឺប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអុីតាលី តែបានទទួលមរណភាពនៅសង្រ្គាមលោកលើកទី២។ ព្រះមាតាព្រះនាម លោកចៅឃុន ប៉ុម ពាង (Pomme Peang) មានប្រវត្តិមកពីភ្នំពេញ។ ព្រះអង្គមានព្រះអនុជព្រះនាម អាន ម៉ារី អ៊ីហ្សហ្ស៊ី (Ann Mary Izzi)។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុងខែមេសា ឆ្នាំ១៩៥២។ ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ៖
ការសិក្សា
ព្រះរាជកិច្ចស្ទើរតែពេញមួយព្រះជន្មរបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានថ្វាយព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងស្មោះស្ម័គ្របំផុត បម្រើនិងដង្ហែតាមព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគ្រប់កាលៈទេសៈក្នុងព្រះរាជកិច្ចបម្រើនិងអភិវឌ្ឍន៍ជាតិខ្មែរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ជាពិសេសលើវិស័យមនុស្សធម៌។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយកព្រះទ័យទុកដាក់ជាដរាបរៀងមកតាំងពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ព្រះអង្គគង់ប្រថាប់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃកាកបាទក្រហមខ្មែរក្នុងអំឡុងឆ្នាំ១៩៦២ - ១៩៧០ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកាកបាទក្រហមខ្មែរចាប់ពីឆ្នាំ ១៩៦៧ - ១៩៧០ មកម្ល៉េះ។ ក្នុងដំណាក់កាលនៃការបង្រួបបង្រួមជាតិឆ្នាំ១៩៩២ - ១៩៩៤ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងចូលគង់ប្រថាប់ជាព្រះប្រធានគណៈកម្មាធិការសម្ព័ន្ធកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំឱ្យកាកបាទក្រហមកម្ពុជាឱ្យទៅជាសមាគមជាតិមួយ ដោយនៅឆ្នាំ១៩៩៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសរហូតមកដល់បច្ចុប្បន្ន។ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាទី២ បានប្រសូតជាថ្មីតាមរយៈការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក្នុងព្រះរាជឋានៈជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី បានយកព្រះរាជហឫទ័យទុកដាក់ខ្ពស់និងរួមសុខរួមទុក្ខជាដរាបជាមួយប្រជារាស្ត្រជាកូនចៅ ចៅទួត ដោយចាត់ទុកថា «ទុកលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់ព្រះអង្គ»។ បច្ចុប្បន្ន ទោះបីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ព្រះអង្គយាងសោយព្រះទិវង្គតហើយក្ដី តែសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈនៃយើង បានបន្តនូវព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តមពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដើម្បីភាពរីកចម្រើននិងសេចក្តីសុខសាន្តរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គ ដោយបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងនូវព្រះរាជសមិទ្ធិផលជាច្រើន សម្រាប់បម្រើសង្គមជាតិកម្ពុជា។ ព្រះរាជគោរម្យងារ
គ្រឿងឥស្សរិយយស
ឯកសារយោង
|
Portal di Ensiklopedia Dunia