ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម និស្សិតឆ្នាំទី១នៃមហាវិទ្យាល័យមហាបញ្ញា
អាស៊ីបូនឈ្មោះដែលគេស្គាល់គឺ មហាយាន១ ប្រពៃណីទីបេ (សាសនាឡាមៈ ឬលទ្ធិឡាមៈ ឬវជរយាន ដែលក្រោយមបានរាប់បញ្ចូលទាំងនិកាយហ្សិង្គង់របស់ជប៉ុន)១។
ចំណាត់ថ្នាក់
អត្ថបទ (ព្រះពុទ្ធសាសនា) និង (និកាយនៃព្រះពុទ្ធសាសនា) ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត (សព្វវចនាធិប្បាយនៃសាសនា) ចំណែកចេញជា៣ប្រភេទផ្សេងៗគ្នា៖
ចលនា៖
ទាំង៣និកាយនេះនៅមានទល់សព្វថ្ងៃ។
ធម្មិកនិកាយ
សមោធានស័ព្ទ
យោងតាមសមោធានស័ព្ទក្នុងបំនែងចែកព្រះពុទ្ធសាសនាអាចមានភាពស្មុគស្មាញបន្តិចបន្តួចដូចជាការបែងនិកាយនៃព្រះពុទ្ធសាសនាដោយពួកអ្នកប្រាជ្ញនិងអ្នកបដិបត្តិធម៌ទាំង
ឡាយទៅតាមកម្រិតនៃការយល់ដឹងមិនថាដោយទស្សនវិទ្យា ឬប្រវត្តិសាស្ត្រ និងតាមតំបន់ដែលខ្លួនរស់នៅនោះទេ ហើយព្រមជាមួយនឹងការដាក់ឈ្មោះផ្សេងៗគ្នានិងជាញឹកញាប់
ត្រូវបានប្រើក្នុងបរិបទផ្សេងៗគ្នាទៀតផង។ ខាងក្រោមនេះអាចមានការប៉ះពាល់ដល់ការពិព៌ណនានូវការបែងចែកជានិកាយធំៗទាំងឡាយនៃព្រះពុទ្ធសាសនាផងដែរ៖ និកាយអភិរក្ស
និយម បានដល់ពួកដែលរក្សាទុកនូវធម៌វិន័យដូចដើមគឺពួកវិភជ្ជវាទី(មានឈ្មោះហៅឆ្លាស់គ្នាសម្រាប់និកាយដំបូងៗនៃព្រះពុទ្ធសាសនា។
បឋមនិកាយនៃព្រះពុទ្ធសាសនា
និកាយដំបូងៗក្នុងព្រះពុទ្ធសាសនាដែលបានបែកញែកជទៅតាមប្រទេសមួយចំនួនខ្លះនោះ មានតែមួយនិកាយប៉ុណ្ណោះដែលនៅមានទល់សព្វថ្ងៃគឺនិកាយថេរវាទ។
ព្រះពុទ្ធសាសនាក្នុងអាស៊ីបូព៌ា
ឈ្មោះដែលពួកអ្នកប្រាជ្ញទាំងឡាយប្រើប្រាសនោះ បានគ្រប់ដណ្តប់ទាំងប្រពៃណីព្រះពុទ្ធសាសនានៅជប៉ុន កូរ៉េ សិង្ហបូរី និងភាគច្រើននៅប្រទេសចិននិងប្រទេសវៀតណាម។
ព្រះពុទ្ធសាសនាបូព៌ា
ការដាក់ឈ្មោះឲ្យពួកអភិរក្សនិយមដោយអ្នកប្រាជ្ញទាំងឡាយចំពោះព្រះពុទ្ធសាសនាអាស៊ីបូព៌ា ជូនណាគេប្រើដោយយោងទៅលើទម្រង់វប្បធម៌ប្រពៃណីនៃព្រះពុទ្ធសាសនាថា
ដូចជាការញែកខ្លួនចេញពីបែបពួកបស្ចិមនោះ។
ព្រះពុទ្ធសាសនាបែបបរមត្ថធម៌
ជាធម្មតាគេបានចាត់ទុកនូវភាពស្រដៀងគ្នានេះទៅនឹងនិកាយវជរយាន។ ពួកអ្នកប្រាជ្ញទាំងឡាយបានឲ្យឈ្មោះស្របទៅនឹងការប្រព្រឹត្តបដិបត្តិនូវធម៌វិន័យតាមបែបថេរវាទ ដោយចំពោះ
គឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាហ្នឹងឯង។
ហីនយាន
យានតូច ឬនិកាយអន់ថយដែលពួកនិកាយមហាយានបានបន្ថោកបន្ទាបចំពោះដៃគូរប្រកួតគឺនិកាយថេរវាទហ្នឹងឯង។ ពេលខ្លះត្រូវបានគេហៅដោយផ្អែកទៅលើនិកាយដំបូងបង្អស់នៃ
ព្រះពុទ្ធសាសនារួមទាំងនិកាយថេរវាទក្នុងពេលស្របគ្នា ហេតុដូច្នេះសូម្បីតែនិកាយថេរវាទមានភាពត្រឹមត្រូវទៅនឹងធម៌វិន័យដែល ចងក្រងដោយព្រះអរហន្ត៥០០អង្គមានព្រះមហាកស្សប
ព្រះអានន្ទ និងព្រះឧបាលីជាដើមហើយក៏ដោយ ក៏ត្រូវបានគេបង្ករវិវាទនាពេលក្រោយផងដែរ។ ជាពិសេសគោលបំណងនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានិកាយមហាយានដោយពួកអ្នក
ប្រាជ្ញទាំងឡាយទៅតាមតំនង់ទាំងឡាយមានប្រទេសចិន កូរ៉េ ទីបេ និងជប៉ុនក៏គឺវាទប្បដិវាទហ្នឹងឯង ដែលក្រោយមកនិកាយមហាយាននេះស្ទើរតែមិននៅសល់ភាពដើមពោលគឺពុទ្ធវចនៈ
ដើមៗ ឬមិនមានសោះក៏ថាបាន។ មានក្រុមខ្លះគោរពប្រតិបត្តិធម៌វិន័យដែលកាត់បំផ្លែងពីពុទ្ធវចនៈផ្ទាល់ព្រះឱស្ឋ ដែលគេស្គាល់ថាជាពួកនិកាយអាស៊ីបូព៌ា និងប្រពៃណីទីបេដែលជាពួក
អាស្រ័យចិត្តវិញ្ញាណជាធម៌វិន័យហើយមិនត្រូវបានគេចាត់ទុកថាជានិកាយណាទេ។
លទ្ធិឡាមៈ
ឬព្រះពុទ្ធសាសនានិកាយឡាម គឺមានពាក្យតាំងពីបរមបូរាណមកហើយដែលត្រូវបានគេថាឡាមៈៗដូច្នេះ និងមានភាពប្រហាក់ប្រហែលទៅនឹងព្រះពុទ្ធសាសនាទីបេ ហើយដោយរួម
ត្រូវបានគេមើលដោយទស្សនៈអវិជ្ជមាន។
មហាយាន
ជាចលនាថ្មីមួយដែលបានញែកខ្លួនចេញពីបឋមនិកាយរួមទាំងពួកជំនាន់ក្រោយៗបានដល់ពួកនិកាយអាស៊ីបូព៌ា និងពុទ្ធសាសនាទីបេ។ ពេលខ្លះគេចាត់ទុកនិកាយវជរយានក្នុងបញ្ជី
ដោយឡែកពីគេឯង។ ធម៌វិន័យគ្រឹះរបស់ពួកនិកាយអាស៊ីបូព៌ានិងទីបេគឺអាស្រ័យចិត្តវិញ្ញាណជាគោល។
នទីពុទ្ធសាសនា
ព្រះពុទ្ធសាសនាប្រៀបដូចប្រភពទឹកស្ទឹងបានដល់ការឲ្យឈ្មោះដោយពួកអ្នកប្រាជ្ញទៅលើនិកាយដំបូងៗ ឬបឋមនិកាយនៃព្រះពុទ្ធសាសនា។
មន្រ្តយាន
ជាធម្មតាគេចាត់ទុកថាជានិកាយវជរយាន។ និកាយតេនដៃនៃប្រទេសជប៉ុនត្រូវបានគេអធិប្បាយថាបានជះឥទ្ធិពលមកពីនិកាយមន្ត្រយាន។
និកាយក្នុងព្រះពុទ្ធសាសនា
ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
មិនមែនមហាយាន
ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
ឧត្តរពុទ្ធសាសនា ព្រះពុទ្ធសាសនាប៉ែកខាងជើង
ពាក្យ ឬឈ្មោះសម្រាប់ហៅព្រះពុទ្ធសាសនាទីបេ មានពាក្យបូរាណដែលពេលខ្លះសំដៅយកទាំងនិកាយអាស៊ីបូព៌ានិងនិកាយទីបេរួមគ្នា តែពេលខ្លះទៀតសម្រាប់ហៅតែនិកាយ
អាស៊ីបូព៌ាមិនសំដៅដល់ពួកនិកាយទីបេទេ។
ពុទ្ធសាសននិកាយ
ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
ព្រះពុទ្ធសាសនាអាស៊ីអាគ្នេយ៍
ពាក្យ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
ព្រះពុទ្ធសាសនាទក្សិណនិកាយ
ពាក្យ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
សាវកយាន
ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
តន្រ្តយាន ឬព្រះពុទ្ធសាសនានិកាយតន្រ្តៈ
និកាយនេះមានភាពស្រដៀងគ្នាទៅនឺងនិកាយវជរយាន ហើយគេបានចាត់ទុកថាជានិកាយនេះឯង។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកប្រាជ្ញបានពណ៌នាថានិកាយតន្ត្រៈ
ជាផ្នែកមួយនៃគម្ពីរសាសនាខាងទីបេរួមបញ្ចួលទាំងគម្ពីសាវកយាន មហាយាន និងវជរយាន។ អ្នកប្រាជ្ញខ្លះបានប្រើពាក្យថាតន្រ្តិកថេរវាទដោយសំអាងទៅលើការគោរព
ប្រតិបត្តិដែល បានគេរកឃើញ ជាពិសេសគឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។
ថេរវាទ
ប្រពៃណីព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា ភូមា ថែឡង់ដ៍ ឡាវ កម្ពុជា និងមួយផ្នែកនៅប្រទេសវៀតណាម ចិន ឥណ្ឌា បង់ក្លាដេស និងម៉ាឡេស៊ី។ នេះជានិកាយដែល
នៅរស់រាន មានជីវិតទល់សព្វថ្ងៃនៃប្រវត្តិសាស្ត្រពុទ្ធសាសននិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។ ពាក្យថាថេរវាទ ជាទូទៅប្រើសម្រាប់ហៅនិកាយដំបូងហ្នឹងឯង។
ព្រះពុទ្ធសាសនាទីបេ
រាប់បញ្ចូលទាំងព្រះពុទ្ធសាសនានៃប្រទេសទីបេ មង់គូល ភូតាន និងផ្នែកផ្សេងៗនៃចិន ឥណ្ឌា និងរុស្ស៊ីដែលគោរពតាមប្រពៃណីទីបេ។
វជរយាន
ជាចលនាមួយបានវិវឌ្ឍន៍ចេញពីនិកាយមហាយានរបស់ឥណ្ឌារួមទាំងនិកាយក្រោយៗផង។ មានភាពមិនចុះសម្រុងគ្នាតាមភាពជាក់ស្តែងទៅនឹងបំនែកនិកាយទាំងនេះ។
ព្រះពុទ្ធសាសនាទីបេ បានទទួលស្គាល់ជាសកលថាមានការបែងចែកដូច្នេះ ភាគច្រើនដែលរាប់បញ្ចូលទាំងនិកាយស្ហិង្គង់របស់ជប៉ុន។ ខ្លះទៀតសំដៅយកទំនៀមមិលគ្យោ
របស់កូរ៉េដែលមិនបានបំបែកជានិកាយទេ។ អ្នកប្រាជ្ញម្នាក់បានមានប្រសាសន៍ថា ក្រៅពីភាពប្រឹងប្រែងរបស់ពួកជនជំនាន់ក្រោយនៃពុទ្ធសាសនិកផ្លាល់ វានៅតែមានភាព
លំបាកយ៉ាងខ្លាំងចំពោះការឲ្យឈ្មោះដោយចំៗថានិកាយវជរយាន ជាផ្នែកមួយដែលបែកចេញពីនិកាយណាមក។
បឋមនិកាយ
An image of Gautama Buddha with a Manji , traditionally a Buddhist symbol of infinity, on his chest. Ananda , the Buddha's disciple, appears in the background. This statue is from Hsi Lai Temple .
Numerous attempts have been made to tabulate these schools. Here is one.[ប្រភព? ]
និកាយទាំង២០នៃព្រះពុទ្ធសាសនា
ខាងក្រោមនេះគឺជាឈ្មោះនៃនិកាយហិនយាន ហើយខ្លះទៀតជានិកាយមហាយាន ៖
ស្ថាវិរវាទ ត្រូវបានបំបែកចេញជា១១និកាយគឺ៖
(ស៌វស្តិវាទី )១ (ហេមវ័ត )១ (វជ្ជីបុត្រិយៈ )១ (ធម្មុត្តរៈ )១ (ភទ្រយនិយៈ )១ (សម្មិតិយៈ )១ (ឆន្នគិរិកៈ )១ (មហិសាសកៈ )១ (ធម្មគុត្តកៈ )១ (កស្សបិយៈ )១ (សុត្តន្តិកៈ )១.
ស្ថាវិរវាទ ─┬─ ហេមវ័ត ────────────────────────────────────────────
└─ ស៌វស្តិវាទី ─┬───────────────────────────────────
├ វជ្ជីបុត្រិយៈ ─┬────────────────────
│ ├ ធម្មុត្តរៈ ───────
│ ├ ភទ្រយនិយៈ ─────
│ ├ សម្មិតិយៈ ────────
│ └ ឆន្នគិរិកៈ ─────
├ មហិសាសកៈ ─┬─────────────────────
│ └ ធម្មគុត្តកៈ ──────
├ កស្សបិយៈ ────────────────────────
└ សុត្តន្តិកៈ ──────────────────────
មហាសង្ឃិកៈ ត្រូវបានបំបែកចេញជា៩និកាយគឺ៖
(ឯកព្យាហារកៈ )១ (លោកុត្តរវាទី )១ (កុក្កុតិកៈ )១ (ពហុសុតិ្តយៈ )១ (បញ្ញប្បតិវាទ )១ (ចិត្តិកៈ )១ (អបរសីល )១ (ឧត្តរសីល )១.
មហាសង្ឃិកៈ ─┬──────────────────────┬─────
├ ឯកព្យាហារកៈ ├ ចិត្តិកៈ
├ លោកុត្តរវាទី ├ អបរសីល
├ កុក្កុតិកៈ └ ឧត្តរសីល
├ ពហុសុត្តិយៈ
└ បញ្ញប្បតិវាទី
ឥទ្ធិពលក្នុងអាស៊ីបូព៌ា
និកាយក្រោយៗខាងក្រោមនេះប្រតិបត្តិវិន័យ នៃ ធម្មគុត្តកៈ ៖
ព្រះពុទ្ធសាសនាចិន ជាពិសេសគឺវិនយនិកាយ
ព្រះពុទ្ធសាសនាកូរ៉េ ជាពិសេសគឺ គ្យេ ឧល
ព្រះពុទ្ធសាសនាវៀតណាម
ព្រះពុទ្ធសាសនាជប៉ុន ឫត្សុ
ខាងក្រោមនេះជាប់ទាក់ទិននឹងឥទ្ធិពលទស្សនវិជ្ជា
និកាយផ្សេងៗនៃថេរវាទបានឲ្យទម្ងន់យ៉ាងខ្លាំងទៅលើចំណុចផ្សេងៗ ឬផ្នែកផ្សេងៗនៃព្រះត្រ័យបិដក ហើយក្រោយមក្នុងគម្ពីរអដ្ឋកថា
ឬផ្សេងពីធម្មបតិបត្តិពិតៗ។ មានភាពខុសគ្នាសំខាន់ៗជាច្រើនអន្លើនៃការប្រព្រឹត្តរឹង ឬធូររលុងចំពោះវិន័យ។
Chinese Glazed stoneware of a Buddhist monk, or Future Buddha, dated to the 20th year of the យុគចេនឡា , or 1468 AD.
និកាយតន្រ្តិកៈ
see also: វិជ្រយាន
Subcategorised according to predecessors
មើលបន្ថែម
អត្ថបទយោង
Coleman, Graham, ed. (1993). A Handbook of Tibetan Culture . Boston: Shambhala Publications, Inc.. ISBN 1-57062-002-4 .
Warder, A.K. (1970). Indian Buddhism . Delhi: Motilal Banarsidass.
តំនខាងក្រៅ