នំអន្សម
នំអន្សម (អង់គ្លេស: Num Ansorm) គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ (Eyso or Shiva) ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ ប៉ុន្តែក្រោយមកការគោរពនូវ សិវៈលិង្គ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានបោះបង់ចោល និង សាបរលាបទាំងស្រុង ដោយការយល់ឃើញថា ការមានជំនឿទៅលើរឿងប្រដាប់ភេទចំអេសចំអាស វាជារឿងមិនសមហេតុផល និង ជារឿងខ្វះសីលធម៌ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុងប្រពៃណីរបស់កម្ពុជាត្រូវបានចាត់ទុកជានំតំណាង ឱ្យការដឹងគុណឪពុក (Meaning: The Grateful Father) ដែលលោកខំបីបាច់រក្សាកូនៗឱ្យធំដឹងក្ដីក្នុងលោកយើងនេះ ។[១] ទំនៀមហូប នំអន្សមNum Ansorm eating tradition ទំនៀមហូប នំអន្សម របស់ជនជាតិខ្មែរតែងតែធ្វើឡើងក្នុងកិច្ចពិធីជាច្រើនដូចជា៖ ពិធីមង្គលការ ពិធីឡើងអ្នកតា ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និង បុណ្យតាមតំបន់ភូមិស្រុក មួយចំនួនទៀតផងដែរ ។ នំអន្សម មិនត្រឹមតែជានំសម្រាប់ហូបនោះទេ វាក៏ជានំមួយតំណាងឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជាផងដែរ ផ្សារភ្ជាប់ទៅនិង ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងការចែករំលែកអាហារទាំងអស់នេះ ជូនទៅលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ឪពុកម្ដាយ ដែលតំណាងឱ្យការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការអប់រំ បង្រៀន ហ្វឹកហាត់ កូនចៅឱ្យទទួលបាននូវចំណេះវិជ្ជាទាំងអស់នេះ ។ ប្រជាពលរដ្ឋខ្មែរតែងតែបង្កើតនូវការ វេចនំអន្សម ក្នុងអំឡុងពេលពិធី បុណ្យភ្ជុំបិណ្ឌ ដើម្បីជូនទៅកាន់ ឪពុកម្ដាយ គ្រូបង្រៀន ចាស់ព្រឹទ្ធាចារ្យ បងប្អូន និង សាច់ញាតិរបស់ពួកគេ ពីព្រោះវាជាទំនៀមមួយដែលធ្វើឱ្យពួកគេទទួលបាននូវ ស្នាមញញឹម ការជួបជុំគ្នា និង សាមគ្គីភាព ដែលនាំឱ្យពួកគេទទួលបាននូវភាពស្រស់ស្រាយ និង ភាពសប្បាយរីករាយ នៅក្នុងក្រុមគ្រួសារផងដែរ ។ [២] ទំនៀមវេចនំអន្សមNum Ansorm packaging tradition ទំនៀម វេចនំអន្សម ភាគច្រើនជនជាតិខ្មែរតែងធ្វើឡើង នៅក្នុងកិច្ចពិធី បុណ្យភ្ជុំបិណ្ឌ ដើម្បីយកវាទៅប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សា អស់រយៈពេល ៣ខែ ឬ ៩០ថ្ងៃ ព្រះសង្ឃគ្រប់ៗអង្គត្រូវគង់នៅក្នុងវត្ត ដើម្បីភាវនាធម៌ មិនអាចចេញមកដើរបិណ្ឌបាត្រ ឬ ចេញដើរហើរទៅណាមកណាដោយសេរីនោះទេ រឹតតែមិនអាចធ្វើដំណើរទៅសំណាក់សឹង (ដេក) នៅតាមទីកន្លែងណាមួយនោះទេ ព្រោះវានិងធ្វើឱ្យខុសព្រះវិន័យ ហើយព្រះសង្ឃដែលចង់ទៅណាមកណា ត្រូវមានការយល់ព្រមពីចៅអធិការវត្តជាមុនសិន ដោយបែបនេះហើយ ប្រជាពលរដ្ឋខ្មែរយល់ឃើញថា នំអន្សម ជានំដែលអាចរក្សាទុកហូបបានយូរ បានរយៈពេលលច្រើនថ្ងៃ ទើបប្រជាពលរដ្ឋខ្មែរតែងធ្វើនូវការវេចនំអន្សមនេះ ហើយយកវាទៅប្រគេនសង្ឃដែលគង់រងចាំព្រះវស្សាក្នុងវត្តអំឡុងពេលរដូវបុណ្យទាននេះ ។[៣]
ឯកសារយោង
|
Portal di Ensiklopedia Dunia