បក្ខមានត្តនិយមន័យពាក្យថា បក្ខមានត្ត មាន២បទ គឺ បក្ខ និង មានត្ត។ ពាក្យថា បក្ខ ជាពាក្យបាលី និង សំស្ក្រឹត ប្រែថា ចំណែក, ប៉ែក; ចំណែកខែ (កន្លះខែ)។ *រីឯពាក្យថា មានត្ត ប្រែថា ពិន័យ ឬ ទណ្ឌកម្ម (discipline) ។ សរុបន័យ ពាក្យថា បក្ខមានត្ត គឺជាការសុំទោសចំពោះកំហុសឆ្គងក្នុងខណាមួយនៃបទវិន័យដែលបានចែងទុក ។ នៅក្នុងពុទ្ធវិន័យ មានត្ត តម្រូវឲ្យភិក្ខុដែលត្រូវអាបត្តិសង្ឃាទិសេស (កំហុសបន្ទាប់ពី បារាជិក) ធ្វើការសុំខមាទោសឲ្យបានរួច ដើម្បីអាចបានទទួលឲ្យចូលទៅក្នុងគណៈ វិញ ។ ប្រវត្តិនៃទំនៀមទម្លាប់ដាក់ពិន័យឲ្យមនុស្សកែកំហុសការដាក់ពិន័យចំពោះភិក្ខុដែលត្រូវអាបត្តិ (ធ្វើខុសវិន័យ)ភិក្ខុប្រព្រឹត្តបទវិន័យ មានត្ត នៅពេលត្រូវអាបត្តិសង្ឃាទិសេស (sanghadisesa) ដែលខ្លួនបានប្រព្រឹត្តខុសនៅក្នុងថ្ងៃនោះ ។ ភិក្ខុត្រូវសុំខមាទោសចំពោះមុខភិក្ខុ ៤ រូប នូវកំហុសដែលខ្លួនបានធ្វើខុសលើខវិន័យនោះ ក្នុងរយៈពេល ៦ ថ្ងៃ ជាប់គ្នា ។ ក្នុងរយៈពេល ៦ ថ្ងៃនៃ មានត្ត ភិក្ខុដែលទទួលបានការលើកទោសហើយនោះ ត្រូវតែទទួល ការពិន័យចំនួន ១៣ យ៉ាង ។ ការដាក់ពិន័យចំពោះភិក្ខុនីដែលត្រូវអាបត្តិភិក្ខុនី ដែលត្រូវ គរុកាបត្តិ (ប្រព្រឹត្តកន្លងរំលង ខណាមួយនៃគរុធម៌ ៨ ប្រការ) ត្រូវសុំទោសចំពោះមុខ ភិក្ខុសង្ឃ និង ភិក្ខុនីសង្ឃ រយៈពេល ១៥ ថ្ងៃ (១ បក្ខ ឬ កន្លះខែ) ទើបអាចចូលមករួមជាមួយនឹងគណៈ វិញបាន ។ ឯកសារយោង
|
Portal di Ensiklopedia Dunia