បច្ឆាមរណនាម

ដើម្បីឱ្យងាយស្រួលក្នុងអានសិលាចារឹក អ្នកសិក្សាស្រាវជ្រាវត្រូវតែស្គាល់ព្រះបច្ឆាមរណនាមរបស់ព្រះមហាក្សត្រព្រោះនៅក្នុងសិលាចារឹកតែងតែយកព្រះបច្ឆាមរណនាមមកប្រើនៅក្នុងសិលាចារឹក។ ការមិនស្គាល់ព្រះបច្ឆាមរណនាមនេះជាហេតុធ្វើឱ្យអ្នកសិក្សាខាតពេលវេលាក្នុងការសិក្សាស្រាវជ្រាវដូចជាព្រះបាទជ័យវរ្ម័នទី៧ពេលព្រះអង្គសោយទីវង្គតទៅមានព្រះបច្ឆាមរណនាមថា ជយវរមទិវបរមេស្វរៈជាដើម[]។ បច្ឆាមរណនាមជាឈ្មោះរបស់ព្រះមហាក្សត្រនៅពេលព្រះមហាក្សត្រសោយទីវង្គតទៅ។ តាមប្រពៃណីខ្មែរជាទូទៅ ព្រះមហាក្សត្រមួយព្រះអង្គតែងតែមានព្រះនាមចំនួន៣គឺ ព្រះនាមនៅពេលចាប់កំណើត ព្រះនាមពេលឡើងសោយរាជ្យ និងព្រះនាមពេលសោយទីវង្គត។

ឯកសារយោង

  1. សាកល្បងសិក្សាសិលាចារឹកខ្មែរ អុក ចួន ឯកសារប្រើប្រាស់នៅក្នុងមហាវិទ្យាល័យអក្សរសាស្រ្ត
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya