បទពាក្យ៨រង្វាស់កាព្យក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ។ គំនូសតាង![]() ចំណាប់ជួនជួនក្នុងវគ្គ
ជួនឆ្លងវគ្គព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។ ចង្វាក់បទនេះសង្កត់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។ បរិយាកាសបទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពីសម័យចតុមុខមកម្ល៉េះ នេះបើតាមសៀវភៅ “រៀនតែងកំណាព្យខ្មែរ” របស់លោក តឿម សុភ័ស្ត៕ ភាពថ្លៃថ្នូររបស់សិស្សក្នុងការសិក្សារៀនរស់រៀនរករៀនរាប់រាក់ទាក់ រៀនចេះជឿជាក់រៀនជួយខ្លួនឯង រៀនស្រាយកំហឹងរៀនកុំចំបែង រៀនខំប្រឹងប្រែងរៀនក្រែងចិត្តគេ។ រៀនរួមធ្វើការរៀនការចាត់ចែង រៀនគ្រប់កន្លែងកុំបីទំនេរ រៀនស្អប់ពាក្យឈ្លោះតែកុំរៀនជេរ រៀនធ្វើឲ្យគេមានទំនុកចិត្ត។ រៀនចេះរាប់អានរៀនកុំរើសអើង រៀនរស់មិនឆ្មើងរៀនរស់ស្នាលស្និទ្ធ រៀនកុំលោភលន់បំភាន់បាំងបិទ រៀនឲ្យលម្អិតរបៀបរស់នៅ។ រៀនដឹងរៀនដាស់ច្បាស់តួនាទី រៀនដើររកស៊ីរៀនចាប់គោលដៅ រៀនធ្វើអ្នកចេះកុំស្អប់អ្នកខ្លៅ រៀនចៀសរណ្តៅអបាយតណ្ហា៕ |
Portal di Ensiklopedia Dunia