បទុមរាជាទី២
បទុមរាជាទី២ ឬ ព្រះស្រី ជ័យជេដ្ឋ (អង់គ្លេស: Botum Reachea II) or (Preah Srei Chey Chet) (ប្រ.ស|គ.ស ១៦៤០-១៦៧៣) រជ្ជកាលគ្រងរាជ (គ.ស ១៦៧២-១៦៧៣) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២១៦ ត្រូវនិង គ.សករាជ ១៦៧២ ត្រូវនិង មហាសករាជ ១៥៩៥ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបទុមរាជា" ព្រះអង្គជាបុត្ររបស់ ព្រះបទុមរាជាទី១ ហើយព្រះអង្គឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងព្រះជន្ម ៣៣ វស្សា ដោយការធ្វើឃាត ព្រះបិតាថ្លៃ (ឪពុកក្មេក) នៃ ព្រះបរមរាជាទី៦ ព្រះអង្គបានយក អង្គឡី ដែលជាអគ្គមហេសី ព្រះបរមរាជាទី៦ ដែលត្រូវជាព្រះមាតុច្ឆា (ម្ដាយមីង) យកមកធ្វើជាអគ្គមហេសីរបស់អង្គខ្លួនផ្ទាល់ផងដែរ ។[១] ការធ្វើឃាត ព្រះបទុមរាជាទី២The assassination of Botum Reachea II ព្រះស្រី ជ័យជេដ្ឋ ដែលមានព្រះនាមក្នុងរាជថា ព្រះបទុមរាជា ដែលត្រូវបានសម្គាល់ថា បទុមរាជាទី២ បានយាងសោយទីវង្គត់ដោយត្រូវបាន អគ្គមហេសីរបស់ខ្លួន អង្គឡី ដែលជាអតីតមហេសី អង្គសូរ បានដាក់ថ្នាំបំពុលធ្វើឃាត ព្រះបទុមរាជាទី២ ក្នុងឆ្នាំ ១៦៧៣ នៃគ.សករាជ និងបានលើកបុត្ររបស់ខ្លួន អង្គជី ឱ្យឡើងសោយរាជបន្តដែលមានព្រះនាមក្នុងរាជថា ព្រះកែវហ្វាទី២ ។[២] ចំណារពន្យល់នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។ តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ឯកសារយោង
|
Portal di Ensiklopedia Dunia