បន្ទាត់ (ធរណីមាត្រ)បន្ទាត់ចំនួន គឺជាខ្សែកោងត្រង់មានប្រវែងមិនកំនត់និងមានចំនុចរាប់មិនអស់។ បន្ទាត់អាចត្រូវគេបង្កើតតាមរយះពីរចំនុចផ្សេងគ្នា។ នៅក្នុងប្លង់ (វិមាត្រពីរ ឬ តំរុយពីរ) បន្ទាត់អាចស្រប ឬ កាត់គ្នាត្រង់មួយចំនុច។ នៅក្នុងលំហ (វិមាត្រ៣ឬច្រើន ឬ តំរុយ៣ឬច្រើន) បន្ទាត់អាចស្រប ឬ មិនស្របតែមិនកាត់គ្នា (មិនអាចបង្កើតបានប្លង់មួយ) ឬ កាត់គ្នាត្រង់មួយចំនុច។ ឧទាហរណ៍នៅក្នុងតំរុយដេកាត បន្ទាត់ត្រូគេសំដែងដោយសមីការលីនេអ៊ែរ (សមីការដឺក្រេទី១) និង អនុគមន៍លីនេអ៊ែរ ។ នៅក្នុងប្លង់ (វិមាត្រ២ ឬ តំរុយ២) សមីការទូទៅរបស់បន្ទាត់ គឺ ដែល
នៅក្នុងលំហ (វិមាត្រ៣) បន្ទាត់មួយត្រូវគេសំដែងដោយសមីការប៉ារ៉ាម៉ែត្រ ដែល
លក្ខណះនៅក្នុងតំរុយ២ ដូចជាប្លង់ បន្ទាត់ពីរផ្សេងគ្នាត្រូវតែ ស្រប ឬ កាត់គ្នាត្រង់ចំនុចមួយ។ តែនៅក្នុងលំហដែលមានតំរុយច្រើន បន្ទាត់ទាំងពីរអាចមិន ស្រប ឬ កាត់គ្នា។ នៅក្នុង R2(តំរុយពីរ) បន្ទាត់ L សំដែងដោយ សមីការលីនេអ៊ែរ ដែល a និង b មិនសូន្យ។ អង្កត់[[сделайте нормальный язык]គឺជាផ្នែកមួយនៃបន្ទាត់។ |
Portal di Ensiklopedia Dunia