បរិវារសព្ទខ្លាំងក្លា និយមន័យបរិវារស័ព្ទក្នុងភាសាខ្មែរបរិវារស័ព្ទ គឺជា បរិវារ + ស័ព្ទ = ស័ព្ទហែហម ភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនីមួយៗ ប្រៀបធៀបដូចជាបរិវារ ដើម្បីសម្រួលសម្ដីនិយាយ និងប្រគំស្នូរសម្លេងពិរោះផ្ដួលតាមសម្លេងស័ព្ទដើមឲ្យមានសភាព ជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្ដាប់នោះម្យ៉ាង ដើម្បីជាគុណស័ព្ទ ពន្យល់យ៉ាងច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង ។ សមាសនាមប្រភេទនេះមានពីរយ៉ាងគឺ ៖ក. ពាក្យដើមផ្សំគ្នានឹងបរិវារស័ព្ទដូចជាពាក្យ ទឹកភក់ កន្ទេលខ្នើយ ប្រាក់កាស ព្រៃផ្សៃ ។ល។ សមាសនាម ដូចខាងលើនេះ សុទ្ធសឹងជាពាក្យមានន័យចំហធំៗទាំងអស់គឺ ទឹកនិងភក់ កន្ទេលនិងខ្នើយ ប្រាក់និងកាស ព្រៃនិងផ្សៃ ។ល។ ពាក្យថា «ផ្សៃ» មួយម៉ាត់នេះប្រហែលជាអស់លោកអ្នកអានខ្លះពុំដែលស្គាល់ឡើយ គឺជាពាក្យ ជួនព្រៃភ្នំ ប្រែមកថា សត្វពស់ ។ ដូច្នេះ ព្រៃផ្សៃ បានសេចក្ដីថា ព្រៃពស់ ព្រោះស្អូច កាលសម័យដើម ប្រទេសយើងមានព្រៃឈើធំៗច្រើនណាស់ដែលសម្បូណ៍ទៅដោយសត្វព្រៃ ដូចជា ពស់‑ក្អែបភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មានពន្យល់នៅក្នុងសៀវភៅសាវតារខេត្តកំពតរបស់លោក ម៉េណែទ្រីយេ (Ménétrier) និងពាក្យ «ស្អូច» មានពន្យល់ក្នុងសៀវភៅវាក្យសព្ទរបស់លោក ម៉ូរ៉ា (Moura)] ។ ខ. ពាក្យដើមផ្សំនឹងបរិវារសព្ទដូចជាពាក្យ សម្លសម្លុក ប្ដីសី បីបាច់ ជាតិជៅ ។ល។ ពាក្យ ទាំង ២ ម៉ាត់ ក្នុងចំណោមសមាសនាម ខាងលើនេះ មានតែពាក្យដើមទេ ដែលមានអត្ថន័យចំហ រីឯបរិវារសព្ទវិញពុំឃើញមានអត្ថន័យអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ។ តែបើយើងពិចារណាឲ្យជ្រៅជ្រះ ដើម្បីរិះរកហេតុផលឲ្យសព្វគ្រប់ យើងអាចរកឃើញគោលដៅសំខាន់ៗនៃបរិវារស័ព្ទទាំងនេះ ដែលមានអត្ថន័យជ្រៅហើយសំខាន់ទៀតផង ដោយប្រើជាគុណសព្ទ បង្ហាញយ៉ាងច្បាស់ឲ្យឃើញនូវលក្ខណៈនៃពាក្យដើមនីមួយៗ ។ បុព្វហេតុដែលបណ្ដាលឲ្យខ្មែរយើងប្រើបរិវារសព្ទមុន នឹងធ្វើអត្ថាធិប្បាយវែកញែករឿងនេះ សូមឆ្លៀតឱកាសជម្រាបដោយសង្ខេបនូវប្រពៃណីខ្មែរយើងសម័យបុរាណដែល មានសារៈសំខាន់ទាក់ទងគ្នាជាលំនាំដើមក្នុងការប្រើបរិវារស័ព្ទរហូត មកដល់សព្វថ្ងៃនេះ ។ កាលនោះប្រទេស ខ្មែរយើងជាមហាប្រទេសមួយក្នុងពិភពលោក មានព្រំប្រទល់ធំធេងទូលំទូលាយណាស់ព្រមទាំងមានប្រទេសរណបយើងជាច្រើន ផង ។ អរិយធម៌ និងវឌ្ឍនធម៌យើងក្ដី សឹងមានពន្លឺរស្មីត្រចះត្រចង់ ប្រកបដោយកិត្តិសព្ទ និងឥទ្ធិពលល្បីល្បាញខ្ទរខ្ទារពាសពេញនៅចុងបូព៌ាប្រទេសនៃទ្វីប អាស៊ីទាំងមូល ។ ធនធានយើងទៀត ក៏សម្បូណ៌ច្រើនជាអនេកប្បការគ្រាន់តែសម្ភារៈសម្រាប់ភ្ញៀវកិត្តិយស នៅប្រាសាទតាព្រហ្មតែមួយប៉ុណ្ណោះឃើញថា យើងមានចានជាច្រើនធុនធ្វើអំពីមាសសុទ្ធពណ៌ក្រហមឆ្អៅ មានទម្ងន់ទាំងអស់ដល់ទៅប្រាំតោន ប្រកបដោយក្បាច់ចម្លាក់រចនាផ្សេងៗ និងដាំត្បូងពេជ្រទាំងគ្រាប់តូចធំ និងត្បូងពណ៌ឯទៀតឆ្លុះតាមក្បាច់ផ្កាភ្ញីផ្សេងៗនៅលើចាននីមួយៗ នោះ ។ល។ ព័ត៌មានប្រភេទនេះ សូមអានកំណត់ហេតុលោក ជីវ តាក្វាន់ ស្ដី អំពីប្រពៃណីអ្នកស្រុកចេនឡា ប្រែពីភាសាចិនមកជាភាសាបារាំងដោយលោក ប៉ូល ប៉េលីយ៉ូ ប្រែពីភាសាបារាំងមកជាភាសាខ្មែរដោយលោក ឌឹក គាម និង សូមអានសៀវភៅ ២ ទៀតដែលនិពន្ធដោយលោក ហ្សក សឺដែស (George Coedès) ដែលមានចំណងជើង ៖
ជាបញ្ចប់ សូមអានសៀវភៅលោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពីប្រាសាទបុរាណទាំងអស់ក្នុងចំណោមប្រាសាទអង្គរវត្តទំព័រ ១៨៤ ។ របៀបចាត់ថ្នាក់នៃលំដាប់ស័ក្តិមន្ត្រីយោធាកាល សម័យបុរាណប្រទេសខ្មែរយើងរៀបចំចាត់ថ្នាក់មន្ត្រីយោធា តាមលំដាប់កងទ័ពជាតិរ៉ូម៉ាំងដែលមេក្រុមនីមួយៗមានងារជាដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺនាយត្រួត១០នាក់ ១០០នាក់ និង១០០០នាក់ ។ល។ (សូមអានសៀវភៅអង្គរនិងប្រទេសរ៉ូម) ។ ចំណែក មន្ត្រីយោធាខ្មែរយើងវិញ មានលំដាប់ថ្នាក់របៀបគ្នាដែរគឺ ៖ នាយរយ (នាយត្រួតមនុស្សមួយរយនាក់), នាយពាន់ (នាយត្រួតមនុស្សមួយពាន់នាក់), នាយម៉ឺន (នាយត្រួតមនុស្សមួយម៉ឺននាក់), និង នាយសែន (នាយត្រួតមនុស្សមួយសែននាក់) ។ ចំពោះនាយម៉ឺន និង នាយសែន ដែលមានបណ្ដាស័ក្តិធំពេកទៅ អ្នកនៅក្រោមឱវាទទាំងអម្បាលម៉ានពុំហ៊ានបន្លឺស័ព្ទស្រដីហៅចំងារ ថា នាយម៉ឺន ឬ នាយសែនទេ ម្ល៉ោះហើយពាក្យនាយមួយម៉ាត់នេះបានក្លាយទៅជាពាក្យមួយថ្មីទៀតដែល មានសម្លេងបង្អុរឡើងដោយញញើតញញើមខ្លាចពុំពិរោះគាប់ថា “នាម៉ឺន នាសែន” ទៅវិញ រហូតទៅដល់បំបាត់ពាក្យ “នា” នេះទៅទៀត ហើយក្លាយទៅជាហៅថា លោកម៉ឺនឯក ឬ ម៉ឺនទោ ។ល។ ការចេញដំណើរនៃមន្ត្រីបុរាណការចេញដំណើរនៃមន្ត្រីបុរាណនោះ បើតាមលោក ជីវ តាក្វាន់ និង បព្វជិតកាតូលិកអេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែលលោកបានធ្វើសេចក្ដីរាយការណ៍ថ្វាយព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃប្រទេសអេស្ប៉ាញក្រោមចំណងជើងថា “ព្រឹត្តិការណ៍ជាក់ស្ដែងសង្ខេបនៃប្រទេសកម្ពុជានៅសតវត្ស ទី ១៦” ប្រែពីភាសាអេស្ប៉ាញ៉ុលមកជាភាសាបារាំងដោយលោក កាបាតុង (A. Cabaton) បោះពុម្ពផ្សាយនៅរាជធានីម៉ាឌ្រីដក្នុងឆ្នាំ ១៦០៤ បានអធិប្បាយថា ៖ ក. នៅសម័យនោះ មន្ត្រីធំៗខ្មែរ នឹងចេញដំណើរទៅណាមកណា រមែងមានក្បួនហែហមមុខក្រោយមានពេលរេហ៍ សេនាបាវព្រាវ មនុស្សម្នា ប្រកបដោយអាវុធគ្រប់ដៃ និងគ្រឿងប្រដាប់ផ្សេងៗតាមលំដាប់ស័ក្តិធំតូច ដូចជាៈ មន្ត្រីស័ក្តិ ១០ ហ៊ូពាន់ ដែលក្លាយមកពីពាក្យសៀម “ហ៊ួផាន់” (ក្បាលពាន់) គ្រឿងហែក្បួនត្រូវមានគ្រែស្នែង ពាក្យរាជស័ព្ទហៅថា ព្រះសលៀង មានក្លស់ ៥ ប្រកបទៅដោយពណ៌ក្រហម ឬបៃតងខៀវ ស្របតាមឋានៈមន្ត្រីឆ្វេងស្ដាំ ។ល។ ចំពោះមន្ត្រីមានឋានន្តរស័ក្តិពី ១០ ពាន់ចុះមក ក្បួនហែហមជាកិត្តិយសមន្ត្រីទាំងនោះមានចំនួនចុះថយជាលំដាប់ មានក្លស់បាំងពី ៤ ចុះមកមួយ ។ល។ ខ. ចំពោះព្រះមហាក្សត្រវិញ ក្បួនហែហមធំជាងមន្ត្រី ក្លស់សម្រាប់បាំងជុំវិញសុទ្ធតែពណ៌ស ឬលឿងតាមថ្ងៃធំ ឬតូចដោយពុំមានកម្រិតចំនួនព្រមទាំងគ្រឿងប្រដាប់សម្រាប់បាំង ពន្លឺព្រះអាទិត្យ និង បក់កម្ដៅ ដូចជា បាំងសែនដែលសៀមហៅថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ បៃមន់ ។ល។ ពាក្យទាំងនេះ សូមមើលវចនានុក្រមខ្មែរ ។ សម្លៀកបំពាក់សម្លៀក បំពាក់មន្ត្រីខ្មែរយើងតែងមានតាមលំដាប់ស័ក្តិជាមន្ត្រីឆ្វេង ស្ដាំ ដែលប្រកបទៅដោយពណ៌ក្រហម ឬបៃតង ត្រូវមានមួកមានកំពូលយ៉តមាសដាំពេជ្រ មានសំពត់អាវចរបាប់ទាំងអស់ ព្រមទាំងស្បែកជើងស្រោមជើង ។ អក្សរខ្មែរអក្សរ ខ្មែរយើងនោះទៀត ត្រូវមានសភាពជាអក្សរអ្នកអរិយប្រទេសមួយ គឺមានសភាពដូចជាសម្លៀកបំពាក់ដែរៈ មានសក់ ហាក់ដូចជាមួក មានតួអក្សរ និងមានជើងអក្សរ ហាក់ដូចជាស្បែកជើង ។ សម្ដីនិយាយសម្ដី និយាយនោះសោត ក៏ត្រូវមានវរិវារស័ព្ទហែហមជាលំដាប់ដែរ ។ ម្យ៉ាងវិញទៀត ខ្មែរយើងច្រើនប្រឌិតពាក្យពេចន៍ដោយពុំមានឫសគល់ពីបាលី ឬសំស្ក្រឹត ដើម្បីយកមកប្រើតាមសេចក្ដីត្រូវការនៃអ្នកស្រុក ដូចជាអាទិ៍ ពាក្យ «កណ្ដុំឆែប…ឆា» ដែលអ្នកខ្លះច្រើន ភ្លាត់មាត់នៅវេលាចាក់ក្រឡេកប្រលែងគ្នាលេង ។ បើពុំបានជាគិត យើងស្មានថាជាពាក្យអនុករណៈ ឬឧទានសព្ទ ។ ផ្ទុយទៅវិញ គឺជាពាក្យចំអាសមួយបែប គួរឲ្យកោតសរសើរថ្វីដៃអ្នកប្រាជ្ញបុរាណដែលចេះយកពាក្យ «ឆា» មួយម៉ាត់មកដាក់បញ្ឆោតភ្ជាប់ពីខាងក្រោយបង្អស់ ដើម្បីបង្វែងដានអ្នកផងកុំឲ្យនឹងសង្ស័យរកអត្ថន័យប្រាកដឃើញ ។ ពាក្យនេះ យើងព្យាយាមវែកញែករកហេតុផលទៅ យើងអាចរកឃើញច្បាស់ថា ជាពាក្យគន្លាស់កាត់មានសេចក្ដីថា “កណ្ដុំឆែបមួយដួយ” ។ ពាក្យនេះ សូមជូនអស់លោកអ្នកអានគន្លាស់ត្រឡប់ទៅវិញខ្លួនឯងទៅចុះ ។ ពាក្យ "ធ្នើ" វិញក៏មានលំនាំរបៀបដូចគ្នាដែរគឺពាក្យ "ធ្នើ" ថ្នាក់លើ ។ រីឯពាក្យ «ក្បាក់» ដែលជាឈ្មោះកូនជើងពានទំនាប់ច្រើនធ្វើអំពីប្រាក់វិញគឺជាពាក្យ «ក្បាក់ប្រាន» បានសេចក្ដីថា "ក្បានប្រាក់" ។ សូមមើលពាក្យ ចានក្បាន ។ របៀបដាក់ឈ្មោះឲ្យកូនចៅតាម ប្រពៃណីខ្មែរយើងនៅសម័យបុរាណ ការដាក់ឈ្មោះឲ្យកូនចៅនីមួយៗគេច្រើនប្រកាន់ណាស់ ។ គេពុំមែនចេះតែដាក់ឈ្មោះឲ្យដោយពុំបានរកគ្រូអាចារ្យដើម្បី គន់គូរទស្សទាយដោយក្បួនវេទជាមុនឡើយ ។ ផ្ទុយទៅវិញ ការដាក់ឈ្មោះនេះ គេច្រើនតម្រូវទៅតាមឫក្សពារ តាមពេលាល្អ ឡើងស័ក្ត ឡើងរាសី សមតាមលំដាប់ថ្ងៃខែនៃកំណើតទារកដែលមានអត្ថន័យសំខាន់ស្របតាម គម្ពីបាលី និងស្របតាមសេចក្ដីប្រាថ្នានៃមាតាបិតាចំពោះអនាគតនៃទារកទាំង នោះ ។ នឹងឲ្យឈ្មោះនោះទៀត គេត្រូវកម្រិតចំនួនព្យាង្គ គឺចំនួនពាក្យក្នុងឈ្មោះនីមួយៗស្របតាមវណ្ណៈគ្រួសារដើម្បីជាវិន័យ មួយសម្រាប់សម្គាល់ដោយប្រាកដនូវអម្បូរ ពូជ ពង្ស នៃគ្រួសារដូចតទៅ ៖ ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ : ព្រះនាមនីមួយៗត្រូវមានពាក្យពីបួនព្យាង្គ ឡើងទៅ ដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៧ វិរកុមារ សុរិយកុមារ ។ ព្រះបរមនាមព្រះបាទនរោត្ដម គឺរាជាវត្តី ព្រះបាទស៊ីសុវត្ថិ គឺសេរីសុវត្ថិ ។ បើ ប្រជារាស្ត្រទាំងនេះ បានឡើងបុណ្យស័ក្តិធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះនូវគោរម្យងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។ អាស្រ័យ ដូចបានអធិប្បាយខាងលើនេះសឲ្យឃើញថា ចាប់តាំងពីកិច្ចចេញដំណើររហូតដល់សម្ដីនិយាយ ព្រមទាំងរបៀបដាក់ឈ្មោះឲ្យកូនចៅទៀត ឃើញថា សុទ្ធតែមានរបៀបជាលំដាប់ថ្នាក់ខ្ពស់ទាប មានបរិវារហែហមជាកត្តិយសជាដរាប ។ កំណត់សម្គាល់ ៖ ការបរិយាយខាងលើគឺជាភស្តុតាងខាងកំណត់ត្រាដ៏តូចមួយ ដែលអាចនាំឲ្យមិត្តអ្នកអានសន្និដ្ឋានបានថា ពួកស្តេច ឬ មន្ត្រីក្រោមបង្គាប់ រួមគំនិតជាមួយពួកអាចារ្យព្រាហ្មនៅសម័យកាលនោះបានរើសអើង មើលងាយប្រជារាស្ត្រខ្មែរ ដែលជាអំពើដ៏ថោកទាបបំផុត ។ ពួកស្តេច មន្ត្រី និង ព្រាហ្មអាចារ្យ ទាំងនោះបានទទួលយកប្រពៃណី ទំនៀមទម្លាប់ដ៏គម្រក់របស់ជនជាតិឥណ្ឌា ពោលគឺការបែងចែកមនុស្សជាវណ្ណៈ (ព្រាហ្ម ក្សត្រ វេស្ស និង សូទ្រ) មកអនុវត្តដោយគ្មានកែប្រែបន្តិចបន្តួចសោះ ។ នៅក្នុងសង្គមឥណ្ឌាបុរាណ ក៏ដូចជាសម័យទំនើប មនុស្សនៅក្នុងវណ្ណៈសូទ្រទោះទៅដល់ទីណា ទោះកែប្រែជំនឿទៅកាន់សាសនាអ្វីក៏ដោយ (ទាំងគ្រិស្តសាសនា ទាំងសាសនាអ៊ីស្លាម) ត្រូវបានមនុស្សនៅក្នុងវណ្ណៈព្រាហ្ម វណ្ណៈក្សត្រ និង វណ្ណៈវេស្ស ដឹងភ្លាមតាមរយៈឈ្មោះរបស់ពួកសូទ្រ ។ ពេលពួកមនុស្សវណ្ណៈសូទ្រនាំកូនចៅទៅចុះឈ្មោះចូលរៀន គ្រូបង្រៀនត្រូវបានគេតម្រូវឲ្យសួររកវណ្ណៈរបស់កុមារទាំងនោះ ។ បើឪពុកម្តាយរបស់កុមារទាំងនោះមិនប្រាប់វណ្ណៈរបស់កុមារទេ ពួកគ្រូទាំងនោះនឹងមិនចុះឈ្មោះឲ្យកុមារចូលរៀនឡើយ ។ តាមរយៈត្រកូល (គោត្រនាម ឬ គោត្តនាម) របស់កុមារនោះ ពួកគ្រូទាំងនោះក៏នឹងអាចដឹងភ្លាមថា កុមារណាមកពីវណ្ណៈណាមួយ ។ ពួកកុមារមកពីវណ្ណៈសូទ្រត្រូវបានគ្រូតម្រូវឲ្យអង្គុយនៅក្រោយគេបង្អស់ និង ត្រូវបរិភោគអាហារ ឬ ទឹកនៅកន្លែងដាច់ដោយឡែកពីកុមារនៃវណ្ណៈដទៃ ។ ការចាត់បរិវាសព្ទតាមក្រុមអក្សរក្រុមអក្សរ ក
ក្រុមអក្សរ ខ
ក្រុមអក្សរ គ
ក្រុមអក្សរ ឃ
ក្រុមអក្សរ ង
ក្រុមអក្សរ ច
ក្រុមអក្សរ ឆ
ក្រុមអក្សរ ជជាតិជៅ : រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទ ឬក្នុងតម្រេក ។ល។ សម្លនេះមានជាតិជៅណាស់ ។ បរិវារសព្ទ : ជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូចទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារសព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា ៖ ជៅនៅកៀនភ្លាត គឺជាតិនៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុងលោក ។ ក្រុមអក្សរ ឈ
ក្រុមអក្សរ ញ
ក្រុមអក្សរ ដ
ក្រុមអក្សរ ឋ
ក្រុមអក្សរ ត
ក្រុមអក្សរ ថ
ក្រុមអក្សរ ទ
ក្រុមអក្សរ ធ
ក្រុមអក្សរ ន
ក្រុមអក្សរ ប
ក្រុមអក្សរ ផ
ក្រុមអក្សរ ព
ក្រុមអក្សរ ភ
ក្រុមអក្សរ ម
ក្រុមអក្សរ យ
ក្រុមអក្សរ រ
ក្រុមអក្សរ ល
ក្រុមអក្សរ វវត្តវ៉ា វាងវៃ : វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។ ក្រុមអក្សរ ស
ក្រុមអក្សរ ហ
ក្រុមអក្សរ ឡ
ក្រុមអក្សរ អ
ឯកសារយោង
|
Portal di Ensiklopedia Dunia