បារីអេឡិចត្រូនិចបារីអេឡិចត្រូនិច (e-cigarette) ជាឈ្មោះទូទៅរបស់ប្រដាប់បញ្ចេញអាអេរ៉ូសុល ដែលមានទ្រង់ទ្រាយដូចបារី ហើយប្រើសម្រាប់ផ្ដល់ដល់អ្នកប្រើនូវផ្សែងសិប្បនិម្មិតមានក្លិន ហើយដែលមានឬគ្មានជាតិនីកូទីន។ ប្រភេទឧបករណ៍ផ្សេងទៀតមានដូចជាអ៊ីស៊ីកា និង ខ្សៀអេឡិចត្រូនិច។ ![]() ឧបករណ៍![]() A. គម្របអំពូលឌីយ៉ូដ B. ថ្ម C. អាតូមីស័រ (ប្រដាប់កម្ដៅ) D. តម្រង ![]() ឧបករណ៍មានរាងជាកូនស៊ីឡាំងដែកដែលវែងជាងបារីធម្មតាបន្តិច។ តម្រងមានកាទូសដែលអាចដូរចោលបានដែលផ្ទុកលីគីដមានក្លិនក្រអូប។ គ្រឿងផ្សំរបស់លីគីដនោះរួមមាន ជាតិនីកូទីន (មិនបាច់ដាក់ក៏បាន), ក្លិនសិប្បនិម្មិត និង គ្លីកុលប្រូពីឡែន ឬ PEG400 ។ ករណីកាទូសមានដាក់ជាតិនីកូទីន នោះដូសរបស់វាអាចប្រែប្រួលដោយតម្រូវទៅតាមបរិមាណជាតិនីកូទីនដែលផ្ដល់ដោយបារីធម្មតា។ នៅពេលគេបឺតខ្យល់ចូល ឧបករណ៍អេឡិចត្រូមេកានិចចាប់ផ្ដើមបញ្ជាលើឧបករណ៍កម្ដៅ(អាតូមីស័រ) ដែលលាយលីគីដជាមួយនឹងខ្យល់ដែលអ្នកប្រើបឺតចូល។ ល្បាយនេះកើតឡើងក្រោមទម្រង់ជាចំហាយ ដែលនឹងត្រូវស្រូបយកដោយអ្នកប្រើ។ រំភាយរបស់គ្លីកុលធ្វើឱ្យមើលទៅឃើញដូចផ្សែងភាយចេញពីបារីពិតៗ ចំណែកឯឌីយ៉ូតភ្លឺដែលឋិតនៅខាងចុងធ្វើឱ្យមើលទៅឃើញដូចជាចំហេះ។ ឧបករណ៍មិនត្រឹមតែបញ្ចេញផ្សែងធម្មតានោះទេ តែវាបានផ្ដល់នូវល្បាយចំហាយដែលមានសីតុណ្ហភាព50-60°C ដែលសឹងតែដូចគ្នានឹងផ្សែងបារីមែនទែន។ រូបរាងខាងក្រៅរបស់បារីអេឡិចត្រូនិចខុសគ្នាទៅតាមអ្នកចែកចាយ និង មានទំហំចាប់ពីបារីធម្មតាឡើងទៅរហូតដល់ទំហំស៊ីកា និងមានពណ៌ច្រើនយ៉ាង។ ផលវិបាកលើសុខភាពដោយសារតែគ្មានចំហេះដូចបារីធម្មតា បារីអេឡិចត្រូនិចជាញឹកញយត្រូវបានក្រុមអ្នកផលិតផ្សព្វផ្សាយដោយចំៗឬដោយបញ្ឈិតបញ្ឈៀងថាមិនប៉ះពាល់ដល់សុខភាពដូចបារីធម្មតា។ រហូតមកទល់សព្វថ្ងៃនេះ មិនទាន់មាននរណាបានសិក្សាឱ្យបានច្បាស់ពីផលប៉ះពាល់របស់ការពិសាបារីបែបនេះទៅលើសុខភាពនៅឡើយទេ។ ម្យ៉ាងវិញទៀតជាតិនីកូទីនដែលជាគ្រឿងបន្ថែម ដែលត្រូវបានចាត់ជា អាល់កាឡូអ៊ីដ ផ្ដល់ផលវិបាកដែលមានឈ្មោះថា ប៉ារ៉ាសាំប៉ាតូមីមេទិច (parasympathomimetiques) ។ ទោះជាយ៉ាងណាក្ដី បារីអេឡិចត្រូនិច ត្រូវបានគេហាមប្រាមចំពោះមនុស្សមិនទាន់ពេញវ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូង។ ទិដ្ឋភាពច្បាប់តាមរយៈការសិក្សាមួយដែលបោះពុម្ពផ្សាយនៅខែមិនាឆ្នាំ២០០៧ ដោយភ្នាក់ងារសុខភាពនិងសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូទ្រីស[១] បារីប្រភេទនេះត្រូវចាត់ទុកជាប្រភេទឧបករណ៍វេជ្ជសាស្ត្រប្រភេទ IIa ហើយការធ្វើពាណិជ្ជកម្មលើបារីត្រូវការឱ្យគោរពតាមស្តង់ដា CE ដោយសុំសិទ្ធិលក់ដូចដែលបានធ្វើចំពោះឱសថផ្សេងទៀតដែរ។ រដ្ឋាភិបាលអាមេរិច បែលស៊ិច កាណាដា ហូឡង់ ហុងគ្រី និងទួរគីបានចេញសេចក្តីណែនាំដូចគ្នានេះដែរ។ នៅប្រទេសអូស្ត្រាលី បារីនេះត្រូវបានហាមឃាត់ ដោយនៅទីនោះជាតិនីកូទីនត្រូវបានចាត់ទុកថាជាសារធាតុពុល។ នៅសហរដ្ឋអាមេរិច នាខែកក្កដា ២០០៩, ការិយាល័យចំណីអាហារនិងឱសថ បានប្រឆាំងការនាំចូលបារីអេឡិចត្រូនិចបែបនេះ ហើយបានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លាប្រឆាំងនឹងបារីនេះ ដោយហេតុផលថាគេបានរកឃើញសារធាតុពុល ដែលក្នុងនោះមានជាតិដែលធ្វើឱ្យកើតជំងឺមហារីក។ ភាពស្របនិងមិនស្របច្បាប់ប្រចាំតំបន់ដោយសារតែបារីអេឡិចត្រូនិចជាឧបករណ៍អេឡិចត្រូនិចដែលអាចជាប់ពាក់ព័ន្ធនឹងច្បាប់ស្ដីពីបារីនិងឱសថ ប្រទេសជាច្រើនកំពុងតែរួសរាន់តាក់តែងនីតិវិធីនិងស៊ើបអង្កេតពីផលប៉ះពាល់សុខភាពរបស់បារីអេឡិចត្រូនិចនេះ។
យោង |
Portal di Ensiklopedia Dunia