បាល់ទាត់បុរស សុីហ្គេម លើកទី៣២
បាល់ទាត់បុរស ក្រោមអាយុ 22 ឆ្នាំ (អង់គ្លេស: Men's Football U22) គឺជាការប្រកួតបាល់ទាត់ផ្នែកបុរសនៅក្នុងព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ ២០២៣ កំពុងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ។ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន 10 បានចូលរួមក្នុងការប្រកួតបាល់ទាត់បុរស ការប្រកួតត្រូវបានកំណត់ចំពោះអ្នកលេងផ្តាច់មុខដែលមានអាយុក្រោម 22 ឆ្នាំ កើតនៅ ឬ ក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2001 ។[១] កាលវិភាគការប្រកួតប្រជែងCompetition schedule ខាងក្រោមនេះជាតារាងការប្រកួតកីឡាបាល់ទាត់៖
ទីកន្លែងVenues ទីលានបាល់ទាត់សរុប ចំនួន៥ ក្នុងរាជធានីភ្នំពេញត្រូវបានប្រើសម្រាប់រៀបចំការប្រកួតបាល់ទាត់ ជម្រុះពូល ក្នុងព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ។ ពហុកីឡដ្ឋានជាតិអូឡាំពិក និង កីឡដ្ឋានវិសាខា នឹង រៀបចំការប្រកួតបាល់ទាត់បុរស ។ ទន្ទឹមនឹងនេះ កីឡដ្ឋាន ស្តាតចាស់ (Old Stadium) និង កីឡាដ្ឋាន RSN (RSN Stadium) នឹងរៀបចំការប្រកួតបាល់ទាត់នារី ។ ចំណែកឯកីឡដ្ឋានធំ (Main Stadium) នៃ ពហុកីឡដ្ឋានជាតិ មរតកតេជោ (Morodok Techo National Stadium) ត្រូវរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ និង ការប្រកួតដណ្តើមយកមេដាយមាស ។[២] ប្រទេសដែលចូលរួមParticipating nations ពូល A (Group A)
ពូល B (Group B)
ឯកសារយោង
|
Portal di Ensiklopedia Dunia