ប៊ុន រ៉ានី
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករមានឳពុកឈ្មោះ លីន គ្រី និងម្ដាយឈ្មោះ ប៊ុន ស៊ាងលី ព្រមទាំងមានបងប្អូនបង្កើតចំនួន៥នាក់ ។ សម្ដេចជាឧត្ភមភរិយារបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ។ សម្ដេចបានបម្រើការជាអនុប្រធានសមាគមជាតិ កាកបាទក្រហមកម្ពុជា ហើយចាប់តាំងពីឆ្នាំ ១៩៩៨ ជាប្រធាន ។ សម្ដេចបានការគាំទ្រនិងទទួលស្គាល់ជាតិ និងអន្តរជាតិ និងពានរង្វាន់ជាច្រើនសម្រាប់ការងាររបស់សម្ដេច ជាមួយកុមារកំព្រា និង ជនក្រីក្រនៅកម្ពុជា ការយល់ដឹង និងការការពារមេរោគអេដស៍ និងជំងឺអេដស៍ និងការសង្កត់ធ្ងន់លើបញ្ហារបស់ស្ត្រីជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងគ្រួសារ និងការពង្រឹងអំណាចតាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ [៣] [៤] ![]() ឯកសារយោង
|
Portal di Ensiklopedia Dunia