ប្រធានតាមឫសរបស់ស័ព្ទ ប្រធាន ជាភាសាសំស្ក្រឹត ឯភាសាបាលីប្រើជា បធាន (padhāna) ។ សំរាប់ Subject (grammar) សូមមើលចំនុចទី ២ ខាងក្រោម។ អត្តន័យបធាន ប្រែថា សេចក្តីព្យាយាម ការខំប្រឹងប្រែង ការឧស្សាហ៍ ការសំភី ។ ក្នុងព្រះពុទ្ធសាសនា ប្រធាន ឬសេចក្តីព្យាយាមនេះ មាន ៤ ប្រការគឺ៖
ពិនិត្យមើលទៅលើការប្រើពាក្យ ប្រធាន នេះគឺសម្រាប់សម្គាល់អ្នកដែលធំលើសគេ ។ ដែលគួរហៅថាជាប្រធាននោះ ព្រោះត្រូវមានសេចក្តីព្យាយាមទាំង ៤ យ៉ាងនេះ ជាលក្ខណៈសម្គាល់ គឺព្យាយាមកុំឱ្យសេចក្តីទុក្ខ និងបញ្ហាផ្សេងៗ កើតឡើងក្នុងសង្គមខ្លួន, ព្យាយាមកម្ចាត់នូវសេចក្តីទុក្ខដែលសង្គមកំពុងជួបប្រទះ ឱ្យអស់ទៅ, ព្យាយាមបង្កើតរកសេចក្តីសុខស្រួលឱ្យបានច្រើនជាទីបំផុតដល់សង្គម និងព្យាយាមថែរក្សា គ្រប់គ្រងកុំឱ្យសេចក្តីសុខនោះបាត់បង់ទៅវិញ ។ ក្នុងសម័យបច្ចុប្បន្ននេះ យើងប្រើទាំងពាក្យប្រធាន និងប្រធានាធិបតី ដោយពាក្យប្រធានាធិបតី សម្រាប់សម្គាល់អ្នកដឹកនាំថ្នាក់កំពូលនៃប្រទេសណាមួយ ជាពិសេស ក្នុងរបបប្រជាធិបតេយ្យ ។ បើតាមន័យនេះ ប្រធានាធិបតី ប្រែថា ជាធំលើប្រធាន ឬប្រធានលើប្រធាន ។ បើយកជាន័យវិញ ប្រធានាធិបតី គឺជាអ្នកដែលមានសេចក្តីព្យាយាមក្នុងព្យាយាមទាំង ៤ ដ៏លើសលប់លើគេឯងទាំងអស់ ។ ន័យផ្សេងទៀត ក្នុងភាសាវេយ្យាករណ៍ប្រធាន (Subject) ជាពាក្យដែលប្រើ ជាមួយនឹង កិរិយាសព្ទ ដើមបីបង្កើតជា អនុប្រយោគ ឬ ប្រយោគពេញលេញមួយ។ បំណែងចែក ក្នុងប្រធានប្រធាន (ឬ កម្មបទ) មានការបែងចែកទៅតាម បុរស៖
សព្វនាមប្រធានសព្វនាមប្រធាន (Subject Pronoun) មាន៖
មើលផងដែរ |
Portal di Ensiklopedia Dunia