ប្រវត្តិសិល្បៈភាពយន្តខ្មែរ
ប្រវត្តិភាពយន្តខ្មែរសង្ខេបសិល្បៈភាពយន្តគឺជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។ប្រវត្តិនៃការដាក់បញ្ចាំងភាពយន្តនៅក្នុងស្រុកខ្មែរគឺមានតាំងពីដើមស.វទី២០មកម្ល៉េះ។ជាក់ស្ដែងនៅឆ្នាំ១៩០៩មានការសម្ភាសន៍រោងភាពយន្តមួយនៅទីក្រុងភ្នំពេញឈ្មោះថារោងភាពយន្ត Brignon ដែលមានទីតាំងស្ថិតនៅម្ដុំមាត់ទន្លេ។កាលពីសម័យនោះគេនិយមបញ្ចាំងភាពយន្តបរទេសដូចជាបារាំង អាមេរិកាំង ចិន ឥណ្ឌា ជាដើម។លុះមកដល់ចុងទ.វទី៤០ សម្ដេចព្រះបាទនរោត្តមសីហនុបានចាប់ផ្ដើមថតកុនខ្លីៗដោយប្រើហ្វីល១៦មីល្លីម៉ែត្រ។ ក្រោយមកនៅទ.វទី៥០ ផលិតករភាពយន្តក៏ចាប់កើតមានឡើងដែលគេចែកជាបីក្រុមគឺ៖
នៅក្នុងអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០ វិស័យភាពយន្តខ្មែរបានវិវឌ្ឍរីកចំរើនឈានដល់កម្រិតកំពូល។ នាសម័យនោះ ប្រទេសយើងសំបូរដោយអ្នកដឹកនាំភាពយន្ត តារាភាពយន្តពោរពេញដោយទេពកោសល្យសិល្បៈហើយបានរួមសហការគ្នាផលិតជាខ្សែភាពយន្តរាប់រយរឿងបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់ទូទាំងប្រទេស។ រោងភាពយន្តខ្មែរនៅក្នុងទ.វទី៦០និងដើមទ.វទី៧០ ពេលដែលវិស័យភាពយន្តខ្មែរកំពុងមានសន្ទុះរីកចំរើនជាលំដាប់ រោងភាពយន្តបានកើតឡើងរីកដុះដាលជាបន្តបន្ទាប់និងមានដំណើរការដាក់បញ្ចាំងខ្សែភាពយន្តជាហូរហែនៅក្នុងទីក្រុងនិងតាមបណ្ដាខេត្តនានាទូទាំងប្រទេសដូចជាខេត្តកណ្ដាល,ខេត្តកំពង់ចាម,ខេត្តបាត់ដំបង,ខេត្តកំពតជាដើម។ ដោយឡែក នៅទីក្រុងភ្នំពេញមានចំនួនរោងភាពយន្តរហូតដល់ទៅ៣៣រោង ក្នុងនោះរួមមានជាអាទិ៍៖
ផលិតកម្មភាពយន្ត
តារាភាពយន្តប្រុស
តារាភាពយន្តស្រី
ភាពយន្តដែលនៅសេសសល់ពេលបច្ចុប្បន្ន
ឯកសារយោង
|
Portal di Ensiklopedia Dunia