ប្រាសាទខ្ទុំ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ឈ្មោះជាផ្លូវការថាប្រាសាទខ្ទុំ ចុះលេខថ្មី CISARK.696 ធ្លាប់បានចុះបញ្ជីសារពើភណ្ឌប្រាសាទ ដោយលោកអេជែន លុយណេ ដឺឡាហ៊្យុងតែ ហៅប្រាសាទC លេខចាស់ IK.270[១]។ ប្រាសាទនេះស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ ១គីឡូម៉ែត្រខាងត្បូងជ្រុងអាគ្នេយ៍នៃរហាល និងមានចម្ងាយ៥០០ម៉ែត្រខាងត្បូងប្រាសាទដំរី។ ប្រាសាទនេះមានរាងបួងជ្រុងស្មើដែលធ្វើអំពីថ្មបាយក្រៀម មានជណ្តើរឡើងទាំងបួនទិស ចំណែកជណ្តើរខាងកើតឡើងចូលខាងក្នុងតួប៉មតែម្តង ធ្វើឱ្យស្គាល់ថាប្រាសាទនេះបែរមុខៅរកទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយសសរស្តម្ភពហុជ្រុង[២]។ នៅលើទ្វារមានផ្តែរទ្វារសឹងរិចរិលពិបាកមើលក៏ប៉ុន្តែក៏បញ្ជាក់ពីលោក ហង់រី ប៉ាម៉ង់ជេ បានបង្ហាញថាផ្តែរលំអដោយកម្រងមាលាជាក្បាច់ដងធ្នូត្រង់ ព្រះឥន្ទ្រគង់លើដំរីព្ធរីវ័ណក្បាលបី ទ្រង់ជាឆ្នាំការពារទិសខាងកើតជាស្តេចនៃទេវៈទាំងឡាយនៃឋានត្រៃត្រឹងជាអ្នកបង្កើតទឹកភ្លៀង និងផ្គររន្ទះ។ ឯកសារយោង |
Portal di Ensiklopedia Dunia