ប្រាសាទនរាយ

ប្រាសាទនរាយជាប្រាសាទបុរាណខ្មែរ​ដែលត្រូវបានស្ថាបនាឡើង​ក្នុងពេលជាមួយនឹងប្រាសាទសំបូរព្រៃគុក ក្នុងសតវត្សទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាល ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំងាយប្រហែល៣២គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនរាយណ៍ ជាប្រាសាទដែលបានសាងសង់ឡើងក្នុងសតវត្សទី៧ ។ ប្រាសាទនេះមានប្រាសាទចំនួនបីស្ថិតក្នុងបរិវេណតែមួយ ។ ប្រាសាទទី១ មានកំពែងពីរជាន់ ដែលមានបណ្ដោយ ១០០ម និងទទឹង ៥០ម សាងសង់ឡើងដោយថ្មបាយក្រៀម ដោយនៅក្នុងនោះមានប្រាសាទប្រាំត្រូវបានកសាងឡើងអំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ។ ប្រាសាទទី២ និងទី៣ មានតម្កល់រូបព្រះនរាយណ៍ ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya